ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកណា​ខុន ​កំពុង​​​​មាន​ហុង​ស៊ុយ​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ណា​ខុន បាន​ត្រូវ​គេ​ចាត់​ទុក​ថា ជាតា​រា​ដែល​ទទួល​បាន​ភាព​នាំ​សំណាង​គួរសម ក្រោយ​ជាប់​ចំណង​កុងត្រា​ផលិត​សុខភាព​មាំទាំ​មួយ​មក ។ ក្រោយ​មានមុខ​ជួយ​ជម្រុញ​ជំនួញ​នេះ​ហើយ លោក​ណា​ខុន​ស្ថិត​នៅ​ក្នុង​ការ​បន្ត​កុងត្រា ឬ​យ៉ាងណា នៅ​ពេល​ល​លោក​មាន​សញ្ញា​ល្អ ចំពោះ​ម្ចាស់​ក្រុមហ៊ុន ។

ស្រប​ពេល​ដែល​ការងារ​ក្នុង​សិល្បៈ​ផ្នែក​សំដែង​មានការ​មមារ​ញឹក​ខ្លាំង ស្ទើរតែ​រក​ពេល​សម្រាក​គ្មាន លោក​ណា​ខុន ដែល​គេ​បានដឹង​ថា ជា​អ្នកតំណាង​ផលិតផល​ទឹក​សណ្តែក​សរីរាង្គ បាន​អាក់ខាន ក្នុង​ថ្ងៃ​សម្ពោធ​ហាង​ទឹក​សណ្តែក​សរីរាង្គ​សាខា​ទី​៤ នៅ​ជាប់​ផ្សារ​ផេ​ន​សុល ចតុមុខ នៃ​ទឹក​សណ្តែក​សាន់​នី ខូ​ខូ កាលពី​ពេល​ថ្ងៃ​ទី​៩ ឧសភា ២០១៧ កន្លង​ទៅ​នេះ ។

អ្នកចាត់ការ​ទូទៅ​ក្រុមហ៊ុន កញ្ញា ងួ​ន ច័ន្ទ​ចរិយា បាន​ឲ្យ​ដឹង​ថា ក្រោយ​មាន​វត្តមាន​ដាក់​លក់​ផ្ដាច់មុខ​នៅ​ក្នុង​ប្រទេស​កម្ពុជា ទើបតែ​បាន​ជ្រើស​យក​តារា​ខ្មែរ​គឺ​លោក​ណា​ខុន ឱ្យ​ក្លាយជា​តំណាង​ផ្ដាច់មុខ កាលពី​ជាង​៥​ខែ​មុន​ប៉ុណ្ណោះ ដោយ​ការងារ​ដែល​បាន​ធ្វើ​ឡើង​រួម​គ្នា​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង ។ នាង​ថា លោក​ណា​ខុន បាន​ទាក់ទាញ​អ្នកគាំទ្រ​របស់​លោក​អោយ​ក្នុង​នាម​ជា Brand​Ambassador តែ​នាង​មិន​ទាន់​ច្បាស់​ថា តើ​លោក​នឹង​បន្ត​តំណែង​មួយ​នេះ​មួយ​អណ​ត្តិ​៦​ខែ​ទៀត ឬ​ត្រូវ​បញ្ចប់​នៅ​ចុងខែ​ឧសភា​នេះ​ឡើយ ។

លោក​ណា​ខុន​បាន​បញ្ជាក់​ថា «​ខ្ញុំ​កំពុង​ជាប់​ថតកុន​បង ។ រឿង Brand Ambassador របស់ Sunny CoCo ខ្ញុំ​ផុត​កុងត្រា​ហើយ បង តែ​ដូច​លឺ​ថា គាត់​ចង់​បន្ត​ជាមួយ​ខ្ញុំ​ទៀត​។ ប៉ុន្តែ​មិនដឹង​យ៉ាងណា​ទេ ទាល់តែ​បង​សួរ​ខាង​គាត់​»​។​ណា​ខុន​បន្ត​ថា តាម​រយៈ​ការ​ជួយ​ផ្សព្វផ្សាយ​ផលិតផល​មួយ​រយៈ ដោយ​មាន​ទស្សនិកជន​ចាប់ផ្ដើម​ស្គាល់​ច្រើន ។