មន្ត្រីចម្រុះដាក់ជញ្ជីងចល័តជិត១ម៉ោង រកឃើញរថយន្តដឹកលើសទំងន់ជាច្រើនគ្រឿងតាមផ្លូវជាតិលេខ៥
- បន្ទាយមានជ័យ
មន្ត្រីចម្រុះបានដាក់ជញ្ជីងចល័តរយៈពេលជិត១ម៉ោង ហើយក៏បានរកឃើញរថយន្តដឹកលើសទម្ងន់ចំនួន
មន្ត្រីចម្រុះបានដាក់ជញ្ជីងចល័តរយៈពេលជិត១ម៉ោង ហើយក៏បានរកឃើញរថយន្តដឹកលើសទម្ងន់ចំនួន
ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីចម្រុះបានដាក់ជញ្ជីងចល័តរយៈពេលជិត១ម៉ោង ហើយក៏បានរកឃើញរថយន្តដឹកលើសទម្ងន់ចំនួន៤ទៅ៥គ្រឿង កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៥ ស្ថិតក្នុងខេត្តបន្ទាយមានជ័យ។
បើតាមលោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានប្រាប់ថា មន្ត្រីចម្រុះ មានក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយមន្ទីរ និងកម្លាំងនគរបាលសណ្តាប់ធ្នាប់ បានដាក់ជញ្ចីងចល័តនៅតាមដងផ្លូវជាតិលេខ៥ ត្រង់ចំណុចព្រំប្រទល់ក្រុងសិរីសោភ័ណ និងស្រុកអូរជ្រៅ ដើម្បីត្រួតពិនិត្យ ហើយក៏បានរកឃើញរថយន្តដឹកផ្ទុកលើសទម្ងន់ចំនួន៤ទៅ៥គ្រឿង។
ចំណែកលោក តាំង ពៅ ប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការ ដឹកនាំការត្រួតពិនិត្យយានយន្តដឹកលើសទម្ងន់កម្រិតកំណត់បានអោយដឹងថា ជាការណែនាំពីឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ហើយមន្ត្រីចម្រុះ មានមន្ត្រីក្រសួង និងខេត្ត បានដាក់ជញ្ជីងចល័តតាមដងផ្លូវជាតិលេខ៥ ត្រង់ព្រំប្រទល់ក្រុងសិរីសោភ័ណ និងស្រុកអូរជ្រៅ ដើម្បីត្រួតពិនិត្យរថយន្តដែលដឹកលើសទំងន់ ធ្វើអោយខូចផ្លូវ និងប្រឈមគ្រោះថ្នាក់កើតឡើងជាដើម។
លោកបានបញ្ជាក់ថា ការត្រួតពិនិត្យដាក់ជញ្ជីងថ្លឹងរថយន្តនេះ គឺធ្វើទៅលើរថយន្តដែលសង្ស័យទើបថ្លឹង តែបើប៉ះពាល់ដល់របបរកស៊ីរបស់ប្រជាពលរដ្ឋ ហើយរកឃើញរថយន្តដឹកលើសទម្ងន់ គឺអនុគ្រោះអោយគាត់ទៅ និងលើសទម្ងន់ត្រូវអនុវត្តតាមច្បាប់ បើរថយន្តដឹកលើស២០ភាគរយ ចាប់ពី១៦តោនទៅ៣៥តោន ត្រូវវិន័យតាមច្បាប់ផ្លូវថ្នល់ តាមមាត្រាទី៦០ ដែលត្រូវឃាត់រថយន្តទុករយៈពេល១ឆ្នាំ និងអនុវត្តតាមច្បាប់កំណត់។
លោក តាំង ពៅ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋដែលប្រើប្រាស់រថយន្តធ្វើអាជីវកម្ម ត្រូវដឹកទំនិញតាមការកំណត់ មិនត្រូវដឹកលើសទម្ងន់ដែលធ្វើខូចខាតផ្លូវថ្នល់ ប៉ះពាល់ជាសាធារណៈ និងប្រឈមគ្រោះថ្នាក់កើតឡើង ត្រូវបញ្ឈប់ការដឹកលើសទម្ងន់ ត្រូវចូលរួមទាំងអស់គ្នាអនុវត្តតាមការកំណត់របស់ក្រសួង៕
ចែករំលែកព័តមាននេះ