ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌មាន​ប្លែក​ៗ​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

១-​ពស់​ត្រូវ​អណ្តើក​ខាំ​ក្បាល
ពស់​មួយ​ក្បាល​រុំ​អណ្តើក​កំពុង​ដេក​ប៉ង​ស៊ីជា​ចំណី ។ នៅ​ពេល​អណ្តើក​ដឹងខ្លួន​យក​ជើង​រុញ​ចេញ និង​ខាំ​ក្បាល​ពស់​បណ្តាល​ឱ្យ​ងាប់ ។

២-​ក្រុម​ជួញ​គ្រឿងញៀ.ន​ដុត​រថយន្តក្រុង​នៅ​ប្រេ​ស៊ីល

១-​ពស់​ត្រូវ​អណ្តើក​ខាំ​ក្បាល
ពស់​មួយ​ក្បាល​រុំ​អណ្តើក​កំពុង​ដេក​ប៉ង​ស៊ីជា​ចំណី ។ នៅ​ពេល​អណ្តើក​ដឹងខ្លួន​យក​ជើង​រុញ​ចេញ និង​ខាំ​ក្បាល​ពស់​បណ្តាល​ឱ្យ​ងាប់ ។

២-​ក្រុម​ជួញ​គ្រឿងញៀន​ដុត​រថយន្តក្រុង​នៅ​ប្រេ​ស៊ីល
ក្រុម​ជួញដូរ​គ្រឿងញៀន​បាន​ប្លន់​រថយន្តក្រុង​នៅ​កណ្តាលផ្លូវ​ក្នុង​ក្រុង​រី​យ៉ូ ដឹ​ហ្សា​ណេ​រ៉ូ ប្រទេស​ប្រេ​ស៊ីល កាលពី​ថ្ងៃ​ទី​២ ឧសភា ២០១៧ ហើយ​ដុត​កម្ទេច​រថយន្ត​នោះ ប៉ុន្តែ​ត្រូវ​ប៉ូលិស​បង្ក្រាប ។

៣-​យន្តហោះ​ធុន​តូច​បុក​បង្គោល​ភ្លើង
យន្តហោះ​ធុន​តូច​«Piper PA-32CHEROKEE»​រអាក់រអួល​ម៉ា​ស៊ី​ន​បណ្តាល​ឱ្យ​ធ្លាក់​ទាក់​បង្គោល​ភ្លើង​ចរាចរណ៍​កណ្តាលផ្លូវ​បំបែក​ក្នុង​ក្រុង​ស៊ីអេ​តថ​ល ហើយ​ទៅ​បោក​លើ​ដី​ឆេះ​សន្ធោសន្ធៅ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​ទេ ។

៤-​លោក​ថា​ក់​ស៊ី​ន​ហាត់ប្រាណ
លោក​ថា​ក់​ស៊ី​ន ស៊ី​ណា​វ៉ា​ត្រា ក្នុង​ឈុត​កីឡា​ហាត់ប្រាណ​នៅ​ឧទ្យាន​«​ហា​យ​-​ផាក​»​ចក្រភព​អង់គ្លេស ។ រូបភាព​នោះ​បង្ហាញ​តាម​វី​ដេ​អូ​ឃ្លី​ប​ដោយ​កូនប្រុស​របស់​លោក ។

៥-​រថយន្ត​ហ្ស៊ី​ប​ជ្រុល​ចង្កូត​បុក​ស្លាប់​៣​នាក់ ក្នុង​ពិធី​លក់​រថយន្ត​ជជុះ
មនុស្ស​៣​នាក់​ស្លាប់ និង​៩​នាក់​រង​របួស​ក្នុង​ពិធី​លក់​រថយន្ត​ជជុះ​នៅ​រដ្ឋ​ម៉ាសា​ឈូ​សេត សហរដ្ឋអាមេរិក ដោយសារ​រថយន្ត​ហ្ស៊ី​ប​បើក​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

៦-​អណ្តូងរ៉ែ​ធ្យូងថ្ម​ផ្ទុះ​នៅ​អីុរ៉​ង់
កម្មករ​អណ្តូងរ៉ែ​ធ្យូងថ្ម​៧០​នាក់ ជាប់​ក្នុង​រូង​ក្រោយ​ពី​ផ្ទុះ​នៅ​ភាគ​ខាងជើង​ប្រទេស​អីុ​រ៉​ង់ ហើយ​ឃើញ​មាន​អ្នក​ស្លាប់​២​នាក់ និង​១២​នាក់​រង​របួស​កាលពី​ថ្ងៃ​ទី​៣ ឧសភា ២០១៧ ។

៧-​រថភ្លើង​ចិន​មក​ដល់​ប្រទេស​វិញ
ក្នុង​ចម្ងាយ​ផ្លូវ​១២.០០០​គីឡូម៉ែត្រ រថភ្លើង​ដឹក​ទំនិញ​ពី​ក្រុង​អីុ​វូ ប្រទេស​ចិន ឆ្ពោះទៅ​ក្រុង​ឡុ​ង​ដ៍​តាំងពី​ខែមករា បាន​ធ្វើ​ដំណើរ​ដល់​ប្រទេស​ចិន​វិញ កាលពី​ថ្ងៃ​ទី​២៩ មេ​សា ២០១៧ ។

៨-​បុរស​ស្កុ​តលែ​ន​ថត​Selfie​ជាមួយ​មិត្តភក្តិ​ត្រូវ​រថយន្ត​បុក​ស្លាប់
បុរស​ស្កុ​តលែ​ន​ម្នាក់ ត្រូវ​រថយន្ត​បុក​ស្លាប់​នៅ​លើ​ដងផ្លូវ​ប្រទេស​អា​ល្លឺ​ម៉​ង់ ក្រោយ​ពី​រូបគេ​និង​មិត្តភក្តិ​ថត​Selfie​លើ​ផ្លូវ​ធំ​ក្នុង​រដ្ឋ​មួយ​នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់ ។

៩-​ព្យុះ​ខ្សាច់​បោកបក់​នៅ​ភាគ​ខាងជើង​ចិន
ព្យុះ​ខ្សាច់​ដ៏​ធំ​មួយ​វាយលុក​នៅ​ភាគ​ខាងជើង ប្រទេស​ចិន និង​ចាត់​ទុក​ថា​ជា​គ្រោះ​វិបត្តិ​អាកាសធាតុ​បង្ក​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ ។

១០-​ពេទ្យសត្វ​ចិត្តល្អ​ដេញ​ហ្គី​តា​ឱ្យ​ឆ្កែ​ស្តាប់
ចាត់​ទុក​ថា​ជា​រឿង​ចម្លែក​មួយ​កម្រ​កើត​មាននៅ​ពេល​ពេទ្យសត្វ​ស្ម័គ្រចិត្ត​ម្នាក់​ជួយ​បន្ថយ​ការ​ភ័យ​ខ្លាច​ដល់​ឆ្កែ​មុន​ពេល​វះកាត់ ដោយ​លេង​ហ្គី​តា​ឱ្យ​វា​ស្តាប់ ៕