ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ប្រធានរដ្ឋសភា​នៅ​ខេត្ត​ត្បូងឃ្មុំ

6 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​អំពាវនាវ ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ថែរក្សា​ឲ្យ​បាន​នូវ​សមិទ្ធិ​ផល​ដែល​កើត​មាន​ក្រោយ​ថ្ងៃ ៧ មក​រា ១៩៧៩ គឺ​សន្តិភាព និង​ការ​អភិវឌ្ឍ ដែល​យើង​ខិតខំ​ប្រឹងប្រែងរ​កដោយ​លំបាក ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ។ ការ​អំពាវនាវ​របស់​ប្រធានរដ្ឋសភា​ធ្វើ​ឡើង ជួប​សំណេះសំណាល​ជាមួយ​លោកតា លោកយាយ បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ ប្រមាណ​ជាង ២៥០០​នាក់ កាលពី​ថ្ងៃ​ទី​១០ ឧសភា នៅ​ក្នុង​ពិធីបុណ្យ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ឡើង​វិញ​នូវ ព្រះ​វិហារ និង​សមិទ្ធផល​នានា ក្នុង​វត្ត​ជម្ពូ​សុវណ្ណ​ហៅ​វត្ត​ត្រពាំង​ព្រីង ភូមិ​ត្រពាំង​ព្រីង​ទី​២ ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។

សម្តេច​ប្រធាន បាន​រំលឹក​ពី​អនុស្សាវរីយ៍​អតីត​កាលដែល​ធ្លាប់​បួស​រៀន​នៅ​វត្ត​ត្រពាំង​ព្រីង​នេះ រហូត​ដល់​លាចាក​សិក្ខាបទ​ក្នុង​យុវវ័យ និង​ចូលរួម​ធ្វើ​នយោបាយ​ក្នុង​ពេល​នោះ​ជា​សកម្មជន​គាំទ្រ​គណបក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ និង​ចូលរួម​ចលនា​តស៊ូ​ដោយ​ចេញ​មុខ ប្រឆាំង​បរទេស​ឈ្លានពាន និង​ចូលរួម​ជាមួយ​អ្នក​ស្នេហា​ជាតិ​ផ្សេង​ៗ​ទៀត មាន​សម្តេច ជា ស៊ី​ម សម្តេច ហ៊ុន សែន ជាដើម វាយ​រំលំ​របប​ប្រល័យពូជសាសន៍ ប៉ុ​ល ពត រំដោះប្រទេស​ជាតិ និង​ប្រជាជន​កម្ពុជា នា​ថ្ងៃ ៧ មក​រា ១៩៧៩ រួម​គ្នា​កសាង និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​អោយ​រីក​ចំរើន​ដូច​បច្ចុប្បន្ន ។

សម្តេច​ប្រធាន​បាន​អំពាវនាវ អោយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ថែរក្សា​អោយ​បាន​នូវ​សមិទ្ធិ​ផល​ដែល​កើត​មាន​ក្រោយ​ថ្ងៃ ៧ មក​រា ១៩៧៩ គឺ​សន្តិភាព និង​ការ​អភិវឌ្ឍ ដែល​យើង​ខិតខំ​ប្រឹងប្រែងរ​កដោយ​លំបាក ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ។ ជាមួយ​គ្នា​នោះ​ដែល​សម្តេច​ប្រធាន​ក៏​បាន​អំពាវនាវ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​បន្ត​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសតាំង ក្រុមប្រឹក្សា​ឃុំ សង្កាត់ នា​ថ្ងៃ​ទី ៤ ខែមិថុនា ឆ្នាំ​២០១៧ និង​ការ​បោះ​ឆ្នោត​សកល​ឆ្នាំ ២០១៨ ខាង​មុខ​ផង​ដែរ ៕