ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លាយទៅជា​មនុស្ស​ទី​មួយ ដែល​បំបៅ​ដោះ​ក្នុង​សភា

6 ឆ្នាំ មុន

អូស្ត្រាលី ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ទារិកា​អាយុ​១០​ខែ​បាន​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​សភា​ជាមួយនឹង​ម្តាយ​នាង ដែល​ជា​សមាជិក​ព្រឹទ្ធសភា កាលពី​ថ្ងៃ​អង្គា​រ៍​កន្លង​មក​ថ្មី​ៗ​នេះ​។ លើស​ពី​នេះ​ទៅ​ទៀត នាង

អូស្ត្រាលី ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ទារិកា​អាយុ​១០​ខែ​បាន​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​សភា​ជាមួយនឹង​ម្តាយ​នាង ដែល​ជា​សមាជិក​ព្រឹទ្ធសភា កាលពី​ថ្ងៃ​អង្គា​រ៍​កន្លង​មក​ថ្មី​ៗ​នេះ​។ លើស​ពី​នេះ​ទៅ​ទៀត នាង​បាន​ក្លាយទៅជា​មនុស្ស​ទី​មួយ​ដែល​បាន​បៅដោះ​ម្តាយ​ក្នុង​កិច្ចប្រជុំ​សភា​អូស្ត្រាលី​។

លោកស្រី​សមាជិក​ព្រឹទ្ធសភា Larissa Waters បាន​បង្ហាញ​មុខជា​លើក​ដំបូង​នៅ​ក្នុង​កិច្ចប្រជុំ បន្ទាប់​ពី​សម្រាលកូន​ឈ្មោះ Alia Joy Waters​។ លោកស្រី​បាន​យក​កូនស្រី​របស់​លោកស្រី ដែល​មាន​អាយុ​ទើបតែ​១០​ខែ​មក​ជាមួយ ហើយ​បាន​បំបៅ​ដោះ​នាង​នៅ​ពេល​នាង​ឃ្លាន ដោយ​គ្មាន​ការ​អៀនខ្មាស់​។

ផ្ទុយ​ពី​ភាព​ខ្មាស់​លោកស្រី​មាន​មោទនភាព​ណាស់​នៅ​ពេល​កូនស្រី​របស់​លោកស្រី​កា្ល​យ​ទៅ​ជា​មនុស្ស​ទី​មួយ ដែល​បៅដោះ​ម្តាយ​នៅ​ក្នុង​សភា​បែប​នេះ​។

យោង​តាម Sydney Morning Herald បាន​ឲ្យ​ដឹង​ថា ច្បាប់​ថ្មី​បាន​អនុញ្ញាត​ឲ្យ​ម្តាយ​ឪពុក ដែល​ជា​សមាជិក​សភា អាចយ​កកូន​តូច​ៗ​មក​មើលថែ នៅ​ពេល​ប្រជុំ​សភា​បាន​៕