ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខំឌុ​ប​កូន​​ពីខេត្តទៅភ្នំពេញ ដើម្បី​​ប្រឡង​​​ចម្រៀង​ ស្រាប់តែ​ឪពុកជួបគ្រោះអកុសល​យ៉ាង​រន្ធ.ត់

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ ឪពុក​ឌុ​ប​កូនប្រុស​ទៅ​ប្រឡង​ចំរៀង​ត្រូវ​រថយន្ត​បែន​ធុន​​ធំ​បើក​បុ.ក​ម៉ូតូ​២​គ្រឿង​

​រាជធានីភ្នំពេញ ៖ ឪពុក​ឌុ​ប​កូនប្រុស​ទៅ​ប្រឡង​ចំរៀង​ត្រូវ​រថយន្ត​បែន​ធុន​​ធំ​បើក​បុ.ក​ម៉ូតូ​២​គ្រឿង​កិ.ន​ស្លា.ប់​ឪពុក​នៅ​ខាងក្រោម​រថយន្ត ចំណែក​កូន​និង​បុរស​ម្នាក់​ទៀត​រង​របួសស្រាល ។

ហេតុការណ៍​​ខាងលើ​នេះ​បង្ក​ឱ្យ​​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី ២១ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ​កែង​ស្ពាន​អាកាស​មហាវិថី​ឈ្នះ​ឈ្នះ ស្ថិត​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រាជធានីភ្នំពេញ​។

សព​ជន​រង​គ្រោះ​ឈ្មោះ ង៉ែត ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មានស្រុក​កំណើត​នៅ​ភូមិ ក្រោល ឃុំ​កាត់​ភ្លុក ស្រុក​ប​សេ​ធ​ខេត្តកំពង់ស្ពឺ​ ជាអ្នកបើកបរ​​ម៉ូតូ​​មួយគ្រឿង​ម៉ាក​ហុងដា​ប៊ី​ត ពណ៌​ស ពាក់​ស្លាក​លេខ​ កំពង់ស្ពឺ​ 1U​-0313 ​រួម​ដំណើរ​ដោយ​កូនប្រុស​ម្នាក់ ។ ចំណែក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដែល​រថយន្ត​កិ.ន​ពីលើ​ម៉ាក​​ស្មាស​ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1AW-0056 បើកបរដោយ​បុរសម្នាក់ មិនស្គាល់ឈ្មោះ រង​របួសស្រាល ។ ដោយឡែកភាគី​ខាង​រថយន្តម៉ាក​HINO ពណ៌​សលាយ​ក្រហម ពាក់​ស្លាក​លេខ ​ព្រះ​សីហ​នុ​ 3A-5201 បើកបរដោយ​បុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ។​

តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់​​ដែលជួប​គ្រោះថ្នាក់​ជាមួយ​គ្នា​ តែ​រង​របួសស្រាល​បានប្រាប់​ឱ្យ​ដឹងថា នៅ​មុន​ពេល​កើតហេតុ រូប​គាត់​ជិះ​ម៉ូតូ​​មួយគ្រឿង​ម៉ាក​​ស្មាស​​​តែ​ម្នាក់ឯង ធ្វើដំណើរ​​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ចំណែក​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មួយគ្រឿង​​ម៉ាក​ហុងដា​ប៊ីត​ ពណ៌​ស ​មាន​ឌុប​កូន​​​ប្រុសម្នាក់ ធ្វើដំណើរ​​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ស្របទិស​គ្នា​ ។

​តាម​ប្រភព​ដដែល​បានបន្ត​ថា លុះ​​មក​ដល់​ចំណុច​កើតហេតុ​​ត្រង់​គល់​ស្ពាន​អាកាស​ទំនប់​កប់​ស្រូវ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​បើក​ចេញពី​ផ្លូវ​មហាវិថី​ឈ្នះ​ឈ្នះ ហៅ​ផ្លូវ​ទំនប់​កប់​ស្រូវ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ហើយ​បត់​ឆ្វេង​ចូល​ផ្លូវជាតិ​លេខ​៤​ គឺ​បត់​ខាង​មុខ​ម៉ូតូ​ពួក​គាត់ ។ បន្ទាប់​មក​គាត់​បាន​ជាន់​ហ្វ្រាំង​ឈប់​ ដើម្បី​អោយ​រថយន្ត​ដែល​បត់​ខាង​មុខ​គាត់​ឆ្លង​ទៅ​មុន ​ចំណែក​ជន​រង​គ្រោះ​ក៏​ជាន់​ហ្វ្រាំង​ឈប់​ដែរ​ តែ​​ដួល​ម៉ូតូ ពេលនោះ​ស្រាប់តែ​​ស្រាប់តែ​រថយន្ត​បង្ក​ម៉ាក​HINO បើក​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ស្រប​ទិស​គ្នា​បើក​មក​ពីក្រោយ​ជាន់​ហ្វ្រាំង​មិន​ជាប់​ ក៏​បាន​បុ.ក​ម៉ូតូ​គាត់​ពីក្រោយ​ ហើយ​រ៉េ​ចង្កូត​ទៅ​ផ្នែក​ខាងស្ដាំ​បួង​ចេញ ធ្វើ​ឲ្យ​រថយន្ត​បង្ក​កិ.ន​ម៉ូតូ​គាត់​ពីលើ ​ចំណែក​​ម៉ូតូ​ជន​រង​គ្រោះ​ជាប់​កង់​ផ្នែក​ខាងឆ្វេង​តិចតួច តែ​ជន​រង​គ្រោះ​ងើប​មិន​រួច ត្រូវ​បាន​រថយន្ត​បង្ក​កិ.នចំ​​ក្បាល​នៅ​ខាងក្រោម​រថយន្ត​ បណ្តាល​ឱ្យ​ស្លា.ប់​យ៉ាង​អាណោចអាធ័ម ចំណែក​គាត់​និង​កូនប្រុស​របស់​​ជន​រង​គ្រោះ​បាន​លូន​ចេញពី​រថយន្ដ​ រួចផុតពីគ្រោះថ្នាក់ដល់ជីវិត​ មិន​មាន​រង​របួស​ធ្ងន់ធ្ងរ​ឡើយ រីឯ​​អ្នកបើកបរ​រថយន្ត​បែន​ធុន​ធំ​ខាងលើ​បាន​ចុះ​ពីលើ​រថយន្ដ​គេចខ្លួន​បាត់ ។

តាម​ប្រភព​ព័ត៌មាន​ពី​កូន​របស់​​ជន​រង​គ្រោះ​វិញ​បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ស្រែក​ទ្រហោ​យំសោក ស្តាយ​ឪពុក​របស់​ខ្លូ​ន​យ៉ាង​ខ្លាំង​ថា ដោយ​ហេតុតែ​ខ្លួន​​ស្រឡាញ់​​វិស័យ​សិល្បៈ​ផ្នែក​ចម្រៀង​ ទើប​ឪពុក​ដែល​ជា​កម្មករ​សំណង់​បាន​ជិះ​ម៉ូតូឌុ.ប​រូបគេ​ទៅ​ប្រឡង​​ចម្រៀង​​នៅ​ម្តុំ​ច្បារ​អំពៅ ។ នៅ​មុន​ពេល​កើតហេតុ ឪពុក​បាន​ឌុ​ប​​រូបគាត់​​ពី​ទីរួមខេត្ត​កំពង់ស្ពឺ​មក​ភ្នំពេញ ​ដើម្បី​ទៅ​ប្រឡង​​ចម្រៀង ​ខណៈ​ពេល​មក​ដល់​ភ្នំពេញ​ ឪពុក​​ឌុ​ប​ចូល​លេង​បងប្អូន​នៅ​ម្តុំ​រោងចក្រ យ៉ាក​ជី​ង ក្នុង​ខណ្ឌកំ​បូល ក៏​​បាន​ហូប​បាយ​ជួបជុំ​គ្នា​រួច​ ឪពុក​ក៏​បាន​ឌុ​ប​គាត់​ទៅ​ប្រឡង​​ចម្រៀង​​នៅ​ម្តុំ​ច្បារ​អំពៅ តែ​ជា​អកុសល​ ខណៈ​ពេល​ឪពុក​បាន​ដឹក​​រូបគាត់​​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ ត្រូវ​រថយន្ត​បែន​ធន់​ធំ​បុ.ក និង​​កិន បណ្តាល​ឲ្យ​​បាត់បង់ជីវិត​​យ៉ាង​អាណោចអាធ័ម ។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​រាជធានី​ភ្នំពេញ​ធ្វើការ​វាស់វែង​យក​ម៉ូតូ​ជន​រង​គ្រោះ​ទាំង​២​គ្រឿង​ និង​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​រង់​ចាំ​ធ្វើ​ការ​ដោះស្រាយនៅ​​ពេល​ក្រោយ ចំណែក​ស.ព​​ជនរងគ្រោះ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ធ្វើ​លិខិត​ប្រគល់​​អោយ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯស្រុក​កំណើត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ