ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជិក​សភា​ម្នាក់​នៃ​បក្ស​ប្រឆាំង​សួរ​រឿង​ជញ្ជីងពាណិជ្ជកម្ម

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សមាជិក​សភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សុ​ន ឆ័​យ បាន​ស្នើ​ទៅ​កាន់​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​

រាជធានី​ភ្នំពេញ ៖ សមាជិក​សភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សុ​ន ឆ័​យ បាន​ស្នើ​ទៅ​កាន់​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​ដើម្បី​ឲ្យ​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បំភ្លឺ​រឿង​ជញ្ជីងពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ជិតខាង ។

យោង​តាម​លិខិត​របស់​លោក សុ​ន ឆ័​យ ដាក់​ទៅ​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​ក្នុង​កម្មវត្ថុ​ស្នើ​ឆ្លើយ​សំណួរ​ជា​លាយលក្ខណ៍អក្សរ​អំពី​ជញ្ជីងពាណិជ្ជកម្ម​រវាង​ព្រះរាជ​ណា​ចក្រ​កម្ពុជា និង​ប្រទេស​ជិតខាង និង​យោង​តាម​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​លើក​ទី​៩ កម្ពុជា វៀតណាម ចុះ​ថ្ងៃ​ទី​៥ ខែឧសភា និង​ត្រូវ​បាន​សម្តេច ប្រធានរដ្ឋសភា​ទទួលស្គាល់​ថ្ងៃ​ទី​៩ ខែឧសភា បាន​បញ្ជាក់​ថា «​ខ្ញុំ​សួ​ម​ជម្រាប​លោក​រដ្ឋមន្ត្រី​ជ្រាប​ថា  ដោយ​មានការ​ផ្សព្វផ្សាយ​ពី​តួលេខ​អំពី​ជញ្ជីងពាណិជ្ជកម្ម​ឆ្នាំ​២០១៦  ដែល​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ជាមួយ​ប្រទេស​វៀតណាម និង​ជាមួយ​ប្រទេស​ថៃ តាម​ឯកសារ​ដូច​យោង​នេះ​រួម​មាន ៖ ការ​នាំ​ចូល​ទំនិញ​ពី​ប្រទេស​វៀតណាម​មាន​តម្លៃ​២២.០០០​លាន​ដុល្លារ​អា​មេ​រិ​ក ។

ចំណែក​ការ​នាំ​ចេញ​ទំនិញ ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ប្រទេស​វៀតណាម​វិញ​មាន​ត្រឹម ៧២៥,៨​លាន​ដុល្លារ ។ ការ​នាំ​ចូល​ទំនិញ​ពី​ប្រទេស​ថៃ​មាន​តម្លៃ​៤.៧០០​លាន​ដុល្លារ​អា​មេ​រិ​ក​តែ​កា​នាំ​ចេញ​ទំនិញ​ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​ថៃ​មាន​ត្រឹមតែ​៩៣៦​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ​» ។ លោក សុ​ន ឆ័​យ បាន​ដាក់​សំណួរ​ចំនួន​៤​ទៅ​កាន់​លោក ប៉ាន សូរ​ស័ក្តិ រួម​មាន​៖

១-តើ​ទិន្នន័យ​នៃ​ជញ្ជីងពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ជិតខាង​រយៈពេល​៥​ឆ្នាំ​កន្លង​ទៅ​មាន​តួលេខ​ដូច​ម្តេច?

២-តើ​ព្រះរាជាណាចក្រ​កម្ពុជា​ទិញ និង​លក់ទំនិញ​អ្វី​ខ្លះទៅ​ប្រទេស​ជិតខាង?

៣-តើ​កម្ពុជា​មាន​លុយ​ប្រភព​ណា​ដើម្បី​ប៉ះប៉ូវ​ចំពោះ​ឱនភាព យ៉ាង​ខ្លាំង​នៃ​ជញ្ជីងពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ជិតខាង​នេះ ?  និង​ទី​៤  តើ​រាជរដ្ឋាភិបាល​មាន​វិធានការ​អ្វីខ្លះ  ដើម្បី​កាត់​បន្ថយ ឱនភាព នៃ​ជញ្ជីងពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ជិតខាង​នោះ?