ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើប​ឈប់​ធ្វើការ​! ញៀន​ថ្នាំ​បែកគំនិត​ហៅ​គ្នា​ទៅ​លួច​ថៅកែ​ទៀត

6 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ អតីត​កម្មករ​ម្នាក់​រួម​និង​បក្សពួក​ម្នាក់​ទៀត បាន​ព្យាយាម​ប៉ង​លួច​ម៉ូតូ​១​គ្រឿង​ម៉ាកហុងដា​ឌ្រី​ម C125 ​ស៊េរី​២០១២​មួយ​គ្រឿង​ដែល​គេ​ទុក​នៅ​ក្រោមផ្ទះ ។ ហេតុ​ការ​ណ៏​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​យប់​រំលង​អ​ធ្រា​ត្យ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៧ ត្រង់​ចំនុច​ភូមិ​ទី​៦ ឃុំ​ស្វាយ​ឃ្លាំង ស្រុក​ក្រូចឆ្មារ ត្រូវ​បាន​ម្ចាស់​ម៉ូតូ​និង​សម្ថ​កិច្ច ព្រមទាំង​ប្រជាពលរដ្ឋ​នាំ​គ្នា​ដេញ​តាម​ចាប់ទាំង​២​នាក់​ហើយ​មុខសញ្ញា​នេះ គឺ​ប្រើប្រាស់​គ្រឿងញៀ.ន​ថែម​ទៀត​ផង​ ។

ខេត្ត​ត្បូងឃ្មុំ ៖ អតីត​កម្មករ​ម្នាក់​រួម​និង​បក្សពួក​ម្នាក់​ទៀត  បាន​ព្យាយាម​ប៉ង​លួច​ម៉ូតូ​១​គ្រឿង​ម៉ាកហុងដា​ឌ្រី​ម C125​ស៊េរី​២០១២​មួយ​គ្រឿង​ដែល​គេ​ទុក​នៅ​ក្រោមផ្ទះ ។  ហេតុ​ការ​ណ៏​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​យប់​រំលង​អ​ធ្រា​ត្យ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៧ ត្រង់​ចំនុច​ភូមិ​ទី​៦ ឃុំ​ស្វាយ​ឃ្លាំង ស្រុក​ក្រូចឆ្មារ ត្រូវ​បាន​ម្ចាស់​ម៉ូតូ​និង​សម្ថ​កិច្ច ព្រមទាំង​ប្រជាពលរដ្ឋ​នាំ​គ្នា​ដេញ​តាម​ចាប់ទាំង​២​នាក់​ហើយ​មុខសញ្ញា​នេះ គឺ​ប្រើប្រាស់​គ្រឿងញៀន​ថែម​ទៀត​ផង​ ។

លោក​វរ​សេនី​យ៏​ត្រី អ៊ុ​ក ពៅ អធិការរង​នគរបាល​ស្រុក​ក្រូចឆ្មារ ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ឧសភា​ថាម៉ូតូ​ដែល​ក្រុម​ចោរ​ប៉ង​លួច​មិន​បាន​សំរេច​នេះ ត្រូវ​បាន​ម្ចាស់​ឈ្មោះ ស៊ុ​យ ណា​រ៉ុ​ម ភេទ​ប្រុស អាយុ​៥០ឆ្នាំ ​រស់នៅ​ភូមិ​ឃុំ​ខាងលើ ចាក់សោរ​ទុក​នៅ​ខាងក្រោម​ផ្ទះ​ត្រឹមត្រូវ​ដូច​សព្វមួយដង ហើយ​ក៏​មិន​ដែលមាន​បញ្ហារ​ណាមួយ​កើតឡើង​ដែរ ។ លោក​វរ​សេនី​យ៏​ត្រី អ៊ុ​ក ពៅ អធិការរង​នគរបាល​ស្រុក​ក្រូចឆ្មារ ប្រាប់​បន្ត​ថា រហូត​ដល់​វេលា​យប់​ជ្រៅ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១០​ឧសភា ស្រាប់តែ​មាន​ចោរ​ចំនួន​២​នាក់​បាន​នាំ​គ្នា​មក​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​តែ​ត្រូវ​បាន​ម្ចាស់​ដឹង​ទាន់​ក៏​ស្រែក​ឆោឡោរ​ឡើង ធ្វើ​ឲ្យ​ចោរ​មានការ​ភិតភ័យ​ក៏​នាំ​គ្នា​រត់គេច​ខ្លួន ។ បុរស​ជា​ម្ចាស់​ម៉ូតូ​បាន​ប្តឹង​មក​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្វាយ​ឃ្លាំង​និង​អធិការ​នគរបាល​ស្រុក ដើម្បី​ឲ្យ​ជួយ​អន្តរា​គម​ន៏​តាម​ចាប់​ក្រុម​ចោរ​មនុស្ស​ម្នារ​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​រត់​ដេញ​តាម​ចោរ  មក​ដល់​ត្រង់​មាត់​ព្រែក​ដែល​មានទឹក​នោះ ក៏​បានឃើញ​ជនសង្ស័យ​ម្នាក់​ឈ្មោះ ឈឿ​ន សា​រឿ​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ  រស់នៅ​ភូមិ​ទី​៦ ឃុំ​ស្វាយ​ឃ្លាំង ស្រុក​ក្រូចឆ្មារ លុះ​ពេល​ដែល​បាន​នាំ​ខ្លួន​កាន់ អធិការដ្ឋាន​នគរបាល ស្រុក​សួរនាំ បាន​ឆ្លើយ​សារភាព​ក៏​ឈាន​ទៅ​ចាប់​បក្សពួក​ម្នាក់​ទៀត​ឈ្មោះ រិ​ន ធា​រ៉ា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ  ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ដែល​ជា​អ្នក​បបួល​លួ​យ​ម៉ូតូ​ខាងលើ​នេះ ។

លោក​វរ​សេនី​យ៏​ត្រី អ៊ុ​ក ពៅ អធិការរង​នគរបាល​ស្រុក​ក្រូចឆ្មារ បាន​រំលឹក​ថា ជន​ទី​២​ឈ្មោះ រ៉ា នេះ​ធ្លាប់​នៅ​ជា​កម្មករ​ធ្វើ​ថ្នា​ជក់​ឲ្យ​បុរស​ខាងលើ​ជា​ម្ចាស់​ម៉ូតូ​បាន​៣​ឆ្នាំ ដោយ​បាន​ស្គាល់​ពី​ស្ថានភាព​កន្លែង​ទុកដាក់​ផ្សេង​ៗ​របស់​ម្ចាស់ផ្ទះ​ផង​ដែរ ។ លុះ​មក​ដល់​ឆ្នាំ​២០១៧​ជន​នេះ​បាន​ឈប់​ធ្វើការ ជាមួយ​ក៏​បាន​បែកគំនិត​បបួល​បក្សពួក​មក​លួច​ម៉ូតូ​របស់​ថៅកែ​ថ្នាំជក់ តែ​មិន​បាន​សំរេច​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់​បាន​ទាំង​២​នាក់​តែ​ម្តង ។ ជន​ទាំងនេះ​គឺជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​សមត្ថកិច្ច​ផង​ដែរ ៕