ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​អំណោយ​ជូន​អតីត​នាយ​ប៉ុស្តិ៍​ដែល​តារាចំរៀង​ប៉ុនប៉ង​សម្លា.ប់

6 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ដោយ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​ស្នងការ​នគរបាល​ខេត្ត​មន្ត្រី​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ​ដឹកនាំ​ដោយ​លោក​វរ​សេនី​ត្រី ពីង ពៅ អធិការរង

ខេត្តកំពង់ស្ពឺ ៖ ដោយ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​ស្នងការ​នគរបាល​ខេត្ត​មន្ត្រី​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ​ដឹកនាំ​ដោយ​លោក​វរ​សេនី​ត្រី ពីង ពៅ អធិការរង និង​មន្ត្រី​ជា​ច្រើន​រូប​ទៀត​បាន​នាំ​យក​អំណោយ​របស់​សប្បុរសធម៌​ជូន​ដល់​អតីត​នាយ​ប៉ុស្តិ៍​ដែល​តារាចំរៀង​ប៉ុនប៉ង​ចាក់​សម្លាប់​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ ។ ការ​នាំ​យក​អំណោយ​នេះ​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៧ នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ។

ក្នុង​ឱកាស​ដែល​មន្ត្រី​ថ្នាក់ដឹកនាំ​នគរបាល​ស្រុក​ឱ​ដុ​ង្គ​ចុះ​ទៅ​សាកសួរ​សុខទុក្ខ​នោះ​ដែរ​អ្នកស្រី ឯម ច​ន្ថា ជា​ភរិយា របស់​លោក ឯម សា​ម៉េ​ន ក៏​បាន​ថ្លែង​អំណរ​អរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​នគរបាល​ស្រុក ជា​ពិសេស​លោកស្នងការ​នគរបាល​ខេត្ត​ដែល​តែងតែ​យកចិត្តទុកដាក់​ដល់​កងកំលាំង​ក្រោម​ឱ​វ៉ា​ទ​ទាំងអស់​ដែល​មាន​គ្រោះថ្នាក់ និង​មាន​ជម្ងឺ ។ 

សូម​រំលឹក​ថា កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០១៧ នៅ​ចំណុច​ក្រោមផ្ទះ​ស្ថិត​នៅ​ភូមិ​ជំពូព្រឹក្ស ឃុំ​ជំពូព្រឹក្ស ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ មាន​ករណី​ប៉ុនប៉ង​មនុស្សឃាត​ដែល​បង្ក​ដោយ​ឈ្មោះ ប៊ី សា​រ៉ុ​ន ហៅ​សាំង សា​រុន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​បាន​យក​កាំបិត​ចិតបន្លែ​ពណ៌​ស​ចាក់ និង​ស្នាប់ដៃ​វាយ​លើ​ជន​រង​គ្រោះ​ឈ្មោះ ឯម សា​ម៉េ​ន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ដែល​ជា​អតីត​នាយ​ប៉ុស្តិ៍​ជំពូព្រឹក្ស​រស់នៅ​ភូមិ​-​ឃុំ​ខាងលើ​រង​របួស​ចំ​លើ​ចង្កេះ​ខាងស្តាំ និង​ចំ​ក្បាល​ដោយសារ​រឿង​មូលហេតុ​គំនុំ​បណ្តាល​ឱ្យ​ជន​រង​គ្រោះ​រង​របួស​ជា​ទំងន់ ។ មុខសញ្ញា​សង្ស័យ​ក្រោយ​ប៉ុនប៉ង​ចាក់​សម្លាប់​ជន​រង​គ្រោះ​មិន​បាន​សម្រេច​រួច​មក​ក៏​បាន​រត់គេច​ខ្លួន​បាត់​ពេល​នេះ​កំលាំង​ជំនាញ​អធិការដ្ឋាន​បន្ត​នីតិវិធី និង​ស្វែងរក​ចាប់ខ្លួន​ជន​ដៃដល់​ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕