ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ផ្តើម​ធ្វើ​អ្វី​ពី​ការ​ស្រឡាញ់​ចូល​ចិត្ត

6 ឆ្នាំ មុន

មិន​មាន​យុគ​ណា​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស ដែល​យើង​អាច​បង្កើត​ជំនួញ​ពី​អ្វី​ដែល​ស្រឡាញ់​ដោយ​ងាយ​ដូច​យុគ​នេះ​ទេ ព្រោះ​បច្ចុប្បន្ន មិន​ថា​អ្នក​នៅ​ទីណា​លើ​ពិភពលោក ក៏​អាច​ចាប់ផ្តើម​បង្កើត​ជំនួញ​ដែល​ស្រឡាញ់ និង​ធ្

មិន​មាន​យុគ​ណា​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស ដែល​យើង​អាច​បង្កើត​ជំនួញ​ពី​អ្វី​ដែល​ស្រឡាញ់​ដោយ​ងាយ​ដូច​យុគ​នេះ​ទេ ព្រោះ​បច្ចុប្បន្ន មិន​ថា​អ្នក​នៅ​ទីណា​លើ​ពិភពលោក ក៏​អាច​ចាប់ផ្តើម​បង្កើត​ជំនួញ​ដែល​ស្រឡាញ់ និង​ធ្វើ​ឱ្យ​ពិភពលោក​ស្គាល់​ដោយ​ងាយ​ៗ គ្រាន់តែ​ប្រើ​ចុង​ម្រាមដៃ​ប៉ុណ្ណោះ ។

ដូច្នេះ គ្មាន​ហេតុផល​ដែល​អ្នក​ត្រូវ​ទ្រាំធ្វើការ​មិន​ចូល​ចិត្ត ហើយ​ស្រូប​កម្លាំង​ជា​រៀងរាល់ថ្ងៃ លើកលែងតែ​អ្នក​នឹង​បោះបង់​ពេលវេលា​មាន​តម្លៃ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។ នេះ​ជា​៧​ហេតុផល​ដែល​គួរ​ចាប់ផ្តើម​ធ្វើ​អ្វី​ពី​ការ​ស្រឡាញ់​ចូល​ចិត្ត ៖

១-​ជា​អ្នក​កំណត់​ជីវិត​ខ្លួនឯង ៖
ក្នុង​មួយ​ថ្ងៃ​ៗ យើង​ប្រើ​ពេលវេលា​ដើម្បី​ធ្វើការ និង​គិត​ពី​រឿង​ការងារ​ចិញ្ចឹមជីវិត​ប្រមាណ​ជាង​១០​ម៉ោង ។ តើ​នឹង​បណ្តោយ​ឱ្យ​១០​ម៉ោង​នេះ​ជា​ពេល​ដែល​អ្នក​ដទៃ​មក​កំណត់​ទិស​ដៅ​ដល់​អ្នក ឬ​ក៏​ត្រូវ​កំណត់​ទិស​ដៅ​ដោយ​ខ្លួនឯង​។ ការ​មិន​ព្រម​សម្រេចចិត្ត មាន​ន័យ​ថា អ្នក​បាន​ជ្រើសរើស​បណ្តោយ​ឱ្យ​ជីវិត​អណ្តែត​ទៅ​តាម​ការ​គ្រប់គ្រង​របស់​អ្នក​ដទៃ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។

២-​ឱកាស​ជា​ច្រើន​កំពុង​រង់ចាំ ៖
Sir Richard Branson អ្នកជំនួញ​ជនជាតិ​អង់គ្លេស បាន​ចាប់ផ្តើម​ពី​ការ​បើកហាង​ថាស​ចម្រៀង ព្រោះតែ​គាត់​ស្រឡាញ់​តន្ត្រី​ជាង​៤០​ឆ្នាំ​មក​ហើយ ។ បច្ចុប្បន្ន គាត់​ជា​ម្ចាស់​មុខ​ជំនួញ​ជាង​៤០០​កន្លែង​នៅ​ទូ​ទាំង​ពិភពលោក ។

អ្នក​មិនដឹង​ទេ​ថា មានឱកាស​នៅ​ខាង​មុខ​ច្រើន​ប៉ុនណា ប្រសិនបើ​ថ្ងៃនេះ អ្នក​នៅ​តែ​ខាត​ពេលវេលា​ជាមួយនឹង​អ្វី​ដែល​មិន​ស្រឡាញ់ ។

៣-​ក្តី​សុខ​កើតឡើង​ភ្លាម​ៗ ៖
មនុស្ស​ទូទៅ​តែង​យកក្តី​សុខ​របស់​ខ្លួន​ដាក់​ទៅ​ខាង​មុខ មិន​ថា​ពួក​គេ​នឹងរ​ត់ទៅ​រក​វា​ច្រើន​ប៉ុនណា ប៉ុន្តែ​ក្តី​សុខ​ដែល​ពួក​គេ​ធ្លាប់​ជឿ​ថា​នឹង​មាន គឺ​មិន​ធ្លាប់​កើតឡើង​ឡើយ ។

៤-​ពេល​មាន​កំណត់ និង​មាន​តម្លៃ​ជាង​យក​ទៅ​ចោល ៖
បើ​មនុស្ស​មាន​អាយុ​មធ្យម​ត្រឹម​៧៥​ឆ្នាំ មាន​ន័យ​ថា យើង​មាន​ពេលវេលា​នៅ​លើ​លោក​ត្រឹមតែ​២៧.៣៧៥​ថ្ងៃ ដែល​បន្ទាប់​ពី​កាត់​ពេល​សម្រាក​ចេញ គឺ​នៅ​សល់​ពេល​តែ​១៣.៦៨៧​ថ្ងៃ​ប៉ុណ្ណោះ ។ លើស​ពី​នេះ​ទៀត អ្នក​គ្មាន​ថ្ងៃ​ដឹង​ទេ​ថា នឹង​បាន​ឆ្លង​ថ្ងៃ​គម្រប់​៧៥​ឆ្នាំ​ឬទេ ។

សាកល្បង​គណនា​មើល​ថា ថ្ងៃនេះ អ្នក​នៅ​សល់​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត ? និង​បន្ត​ធ្វើ​អ្វី​ដែល​មិន​ស្រឡាញ់​យូរ​ប៉ុណ្ណា ? បើសិនជា​មិន​សម្រេចចិត្ត​ចាប់ផ្តើម​ធ្វើ​ពី​ថ្ងៃនេះ​ទេ ។

៥-​បំផុសគំនិត ៖
ទោះជា​ធ្លាប់​ជឿ​ថា គ្មាន​ការ​បំផុស គំនិត ប៉ុន្តែ​ការ​ពិត គឺ​អ្នកមាន​អ្វី​ល្អ​ជាង​ការ​គិត​ទៅ​ទៀត ។ ការ​ធ្វើ​កិច្ចការ​មិន​ចូល​ចិត្ត ដោយ​ការ​ព្រម​ទទួលយក​នោះ វា​ជា​ការ​បិទ​ខួរក្បាល​ខ្លួនឯង ។ បើ​ចង់​ត្រឡប់​មក​ស្រស់ស្រាយ​ដូច​ជីវិត​យុវវ័យ​ម្តងទៀត ចូរ​ចាប់ផ្តើម​ធ្វើ​អ្វី​ពី​ការ​ស្រឡាញ់​តាំងពី​ថ្ងៃនេះ​ទៅ ។

៦-​គ្មាន​ថ្ងៃ​បរាជ័យ ៖
នៅ​ពេល​ជួប​បញ្ហា​តែ​បន្តិច​ពី​ការ​ធ្វើ​អ្វី​ដែល​មិន​ស្រឡាញ់ អ្នក​នឹង​គិត​ថា វា​ជា​ឧបសគ្គ ហើយ​ឈាន​ទៅ​រក​ភាព​បរាជ័យ ។ ផ្ទុយ​ទៅ​វិញ នៅ​ពេល​ជួប​បញ្ហា​ក្នុង​កិច្ចការ​ដែល​ខ្លួន​ស្រឡាញ់ អ្នក​នឹង​គិត​ថា វា​ជា​កម្លាំង​ជំរុញ​ចិត្ត​អាច​ឈាន​ទៅ​រក​ជីវិត​ល្អ​ប្រសើរ​ជាង​ម្សិលមិញ ហើយ​ក៏​មិន​ស្គាល់​ពាក្យ​ថា បរាជ័យ​តទៅ​ទៀត​ដែរ ។

៧-​ឥស្សរភាព ៖
ការ​ចង​ចាំ​ជីវិត​ជាមួយ​អ្វី​ដែល​មិន​ស្រឡាញ់ គឺ​អាច​បើកឱកាស​ឱ្យ​ខ្លួន​ចេញ​មក​ស្រូប​យក​ខ្យល់អាកាស​បរិសុទ្ធ និង​ដើរ​តាម​ក្តី​សុបិន ដូចនឹង​មនុស្ស​ទូទៅ​កំពុង​ប្រើ​ជីវិត​តាម​សុបិន​របស់​ពួក​គេ ទោះបីជា​ពី​មុន​មក​គេ​ធ្លាប់​ជឿ​ថា ធ្វើ​មិន​បាន​ក្តី ៕