ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ័យ​បះ​សក់ ពេល​រុះរើ​អគារ​ចាស់​ប្រទះ​ឃើញ​គ្រាប់​​កាំភ្លើង​ត្បាល់​ ​​

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖​ គ្រាប់កាំភ្លើង​ត្បាល់​ធុន​៨២​ម​ម​ចំនួន​មួយ​គ្រាប់  ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ក្នុង​អគារ​ចាស់​ទ្រុឌ​ទ្រម​មួយ​កន្លែង នៅ​ក្នុង​អនុ​វិទ្យាល័យ​តា​ម៉ឺន ស្ថិត​ក្នុងភូមិ​កសិកម្ម ឃុំ​តា​ពូ​ង ស្រុក​ថ្ម គោល កាលពី​ព្រឹក​ថ្ងៃ​២១…

ខេត្តបាត់ដំបង ​៖​ គ្រាប់កាំភ្លើង​ត្បាល់​ធុន​៨២​ម​ម​ចំនួន​មួយ​គ្រាប់  ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ក្នុង​អគារ​ចាស់​ទ្រុឌ​ទ្រម​មួយ​កន្លែង នៅ​ក្នុង​អនុ​វិទ្យាល័យ​តា​ម៉ឺន ស្ថិត​ក្នុងភូមិ​កសិកម្ម ឃុំ​តា​ពូ​ង ស្រុក​ថ្ម គោល កាលពី​ព្រឹក​ថ្ងៃ​២១ ​វិច្ឆិកា ខណៈ​ពេល​ដែល​លោកគ្រូ-អ្នកគ្រូ​នាំ​គ្នា​ទៅរុះ​រើ​អគារ​នោះ​ ដើម្បី​
ជួស​ជុស​ជា​ថ្មី​ ។

មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ថ្មគោល លោក ហួត ហ៊ុន បាន​ប្រាប់​កោះសន្តិភាព​ថា គ្រាប់កាំភ្លើង​ធុន​៨២​ម​ម​នោះ ត្រូវ​បាន​លោកគ្រូ​អ្នកគ្រូ​ប្រទះ​ឃើញ​នៅ​ក្នុង​អគារ​ទីចាត់ការ​ចាស់​ទ្រុឌ​ទ្រម ដែល​ទុក​ចោល​រាប់​សិប​ឆ្នាំ​កន្លង​ទៅ​នេះ នៅ​ក្នុង​បរិវេណ​ «​អនុ​វិទ្យាល័យ​តា​ម៉ឺន​» ពេល​ពួក​គាត់​ទៅ​រើ​កកាយ ដើម្បី​ពិនិត្យ​ត្រៀម​ជូ​ស​ជុល​ឡើង​វិញ ​។​

លោក​បាន​បញ្ជាក់​ថា  ក្រោយ​ពី​ប្រទះ​ឃើញ​គ្រាប់​នោះ ពួក​គាត់​ក៏​បាន​រាយ​ការ​ណ៏​ប្រាប់​កម្លាំង​របស់​លោក​ដែល​នៅ​ក្បែរ​នោះ ​ឲ្យ​ជួយ​អន្តរា​គម​ន៏​ទើប​លោក​ផ្ដល់​ព័​ត៌​មាន​ទៅ​កម្លាំង​ជំនាញ​ស៊ី​ម៉ាក់​ឲ្យ​ចុះ​ពិនិត្យ​ភ្លាម​ៗ​តែ​ម្ដង​ ។ ​បើ​តាម​ប្រភព​ព័​ត៌មានគ្រាប់កាំភ្លើង​ធុន​៨២​ម​ម​នោះទំនង​ត្រូវ​គេ​រើស​បោះចោល​ទៅ​ក្នុង​ទីចាត់ការនៃ​អនុ​វិ​ទ្យ​ល័យ​តា​ម៉ឺន នេះ​​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​។ ទីចាត់ការ​ចាស់​នេះ​ ចាស់​ទ្រុឌ​ទ្រម​ទុក​ចោល​ច្រើន​ឆ្នាំ​ហើយ ពុំ​មាន​អ្នក​ចូល​ធ្វើការ​ទេ  ហើយ​គ្រាប់កាំភ្លើង​ធំ​ធុន​៨២​ម​ម​នោះ ទំនង​ក៏​នៅ​ក្នុង​នោះ​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​ដែរ  លុះ​ត្រូវការ​រុះរើ​ដើម្បី​ត្រៀម​ជូ​ស​ជុស​ក៏​ប្រទះ​ឃើញ​តែ​ម្ដង ​។

លោក ហួត ហ៊ុន បាន​បញ្ជាក់​ថា  គ្រាប់កាំភ្លើង​ធុន​៨២​ម​ម​នោះ មាន​តួ​គ្រាប់​ទាំងមូល តែ​ពុំ​មាន​ក្បាល​បំផ្ទុះ​ទេ​។   មន្ត្រី​ជំនាញ​ស៊ី​ម៉ាក់​ក៏​បាន​ចុះ​មក​ពិនិត្យ និងយក​គ្រាប់​នោះ​ចេញពី​ក្នុង​ទីចាត់ការ​ទ្រុឌ​ទ្រម​នោះ​ហើយ​ ។  នេះ​ចាត់​ទុក​សំណាង​ហើយ ដែល​រាប់​សិប​ឆ្នាំ​កន្លង​ទៅ​នេះ​ពុំ​មាន​សិស្សា​នុសិស្ស​ចូល​ទៅ​លេង​ក្នុង​អគារ​ចាស់​នោះ ប្រសិនបើ​មាន​ប្រហែល​អាច​បង្ក​គ្រោះថ្នាក់​ជា​មិន​ខាន​៕  ​

អត្ថបទសរសេរ ដោយ