ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​​​ស្រវឹង​គ្រឿងញៀ.ន​យក​កាំ.បិ.ត​ភ្ជង់.​ក​និង​វា.យ​​កូនស្រីយ៉ាងព្រៃ.ផ្សៃ​

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ជន​តិរច្ឆាន​ម្នាក់​ស្រវឹងស្រា​ជោក​ជាំ ថែម​ទាំង​ញៀន​ថ្នាំ​ដល់​កំរិត​ផង បាន​យក​កាំបិត​ខ្វែវ​ភ្ជង់​រក​អា​រ.ក​ស.ម្លា.ប់​កូនស្រី​អាយុ​០៧​ឆ្នាំ និង​យក​ខ្នងពូថៅ​វាយ​ធ្វើ​ទារុណកម្ម​កូនស្រី​យ៉ាង​សាហាវ​ឃោ​រឃៅ​ថែម​ទៀត រហូត​បែក​ឈាម និង​ហើម​ពេញ​ផ្ទៃមុខ តែ​សំណាងល្អ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចុះ​ជួយ​អន្តរា​គម​ន៏​ទាន់ រួច​ចាប់ខ្លួន​ជន​តិរច្ឆាន​នេះ​ភ្លាម​ៗ…

ខេត្តបាត់ដំបង​ ៖ ជន​តិរច្ឆាន​ម្នាក់​ស្រវឹងស្រា​ជោក​ជាំ ថែម​ទាំង​ញៀន​ថ្នាំ​ដល់​កំរិត​ផង បាន​យក​កាំបិត​ខ្វែវ​ភ្ជង់​រក​អា​រ.ក​ស.ម្លា.ប់​កូនស្រី​អាយុ​០៧​ឆ្នាំ និង​យក​ខ្នងពូថៅ​វាយ​ធ្វើ​ទារុណកម្ម​កូនស្រី​យ៉ាង​សាហាវ​ឃោ​រឃៅ​ថែម​ទៀត រហូត​បែក​ឈាម និង​ហើម​ពេញ​ផ្ទៃមុខ តែ​សំណាងល្អ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចុះ​ជួយ​អន្តរា​គម​ន៏​ទាន់ រួច​ចាប់ខ្លួន​ជន​តិរច្ឆាន​នេះ​ភ្លាម​ៗ កាលពី​វេលា​ថ្ងៃត្រង់ ថ្ងៃ​ទី​២០ វិច្ឆិកា នៅ​ភូមិ​រស្មី​សង្ហា ឃុំរ​ស្នី​សង្ហា ស្រុក​រតនៈ​មណ្ឌល​ ។

នាយ​ប៉ុ​ស្ដិ៍​រដ្ឋបាល​រស្មី​សង្ហា លោក​អ៊ី រ​ស្មា​ក់ បាន​ឲ្យ​ដឹង​ថា ជន​ដៃដល់​ដែល​វាយដំ​លើ​កូនស្រី​ខ្លួន​ឈ្មោះ នួន ស៊ី​ថង អាយុ​៣៤​ឆ្នាំ រស់នៅ​កន្លែង​កើតហេតុ រីឯ​កូនស្រី​ដែល​រង​គ្រោះ​មាន​អាយុ​០៧​
ឆ្នាំ​។ លោក​ថា នៅ​ក្នុង​សកម្មភាព​ជាក់ស្ដែង ពេល​លោក​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ដល់ ឃើញ​ជន​នេះ​កំពុង​កាន់​កាំបិត​ខ្វែវ​ភ្ជង់​កកូន​ស្រី​ជាប់​គួរ​ឲ្យ​រន្ធត់​នៅ​ក្បែរ​មាត់ទ្វារ​លើ​ផ្ទះ​។

​ជន​នេះ​បាន​ស្រែក​គំរាម​អារ​.កកូន​ស្រី​ស.ម្លា.ប់ ក្រោយ​វាយដំ​ធ្វើ​ទារុណកម្ម​លើ​កូនស្រី​យ៉ាង​ឃោ​ឃៅ​ឡើង​ទក់​សាច់ រហូត​បែក​ឈាម និង ហើម​ពោ​ពេញ​ផ្ទៃមុខ​។ លោក​មេ​ប៉ុ​ស្ដ៏ បាន​បញ្ជាក់​ថា ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ កម្លាំង​របស់​លោក​បាន​ព្យាយាម​លូ​ង​លោម​ជន​នេះ​ឲ្យ​ដោះ​លែង​កូនស្រី ដោយ​លោក​សន្យា​ថា លោក​នឹង​យក​កូនស្រី​ទៅ​ពេទ្យ និង មិន​ចាប់ខ្លួន​ទេ​។ លោក​បាន​ព្យាយាម​លូ​ង​លោម​ជន​នេះ​គ្រប់​មធ្យោបាយ​ទម្រាំ​ជន​នេះ​ព្រម​ដោះ​លេង​កូនស្រី​ឲ្យ​ចុះពីលើផ្ទះ រួច​ទើប​កម្លាំង​របស់​លោក​រក​វិធី​ក្របួច​ក​ជន​នេះ​ជាប់​តែ​ម្ដង​។

ក្រោយ​ពេល​ត្រូវ​ចាប់ខ្លួន ជន​តិរច្ឆាន​នេះ​មិន​ព្រម​សារភាព​ទ​ទូល​ខុស​ត្រូវ​ទៅ​លើ​ការ​ធ្វើ​ទារុណកម្ម​កូនស្រី​ទេ បើ​ទោះជា​សមត្ថកិច្ច​បានឃើញ​ផ្ទាល់​ភ្នែក​ក្ដី​ ។ ប៉ុន្តែ​បើ​តាម​សមត្ថកិច្ច​ដែល​បាន​ស្រង់​ចម្លើយ​បឋម​ពី​កូនស្រី​វិញ នាង​បាន​និយាយ​ថា ដំបូង​ឪពុក​នាង​បាន​យក​ពូថៅ​វាយ​នាង រហូត​បែកក្បាល ហើយ​ថែម​ទាំង​យក​កាំបិត​ខ្វែវ​ភ្ជង់​រក​អា​រក​នាង​សម្លាប់​ទៀត​ផង​។

ជាមួយ​គ្នា​នេះ អ្នក​ភូមិ​បាន​និយាយ​ដែរ​ថា ជន​កាច​សាហាវ​ឈ្មោះ នួន ស៊ី​ថង នេះ​ជា​មនុស្ស​ស្រវឹង​ខួប ហើយ​ថែម​ទាំង​ប្រើប្រាស​គ្រឿងញៀន​ជា​ប្រចាំ​ទៀត​ផង​។ ជន​នេះ​និង​ប្រពន្ធ​បាន​លែងលះ​គ្នា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ ដោយ​បន្សល់​ទុក​កូនស្រី​ម្នាក់ ឲ្យ​រស់​រង​ទារុណកម្ម​ស្ទើរ​រាល់ថ្ងៃ​ជាមួយ​និង​ឪពុក​តិរច្ឆាន​នេះ​។ អ្នក​ភូមិ​បាន​ប្រាប់​ថា នៅ​ថ្ងៃ​កើតហេតុ ជន​នេះ​ស្រវឹង​ជោគ​ជាំ​ដូច​សព្វដង តែ​គេ​មិនដឹង​ថា មានរឿង​អ្វី​ទេ ស្រាប់តែ​វាយដំ​កូនស្រី​ទាំង​កណ្ដាលថ្ងៃត្រង់ រហូត​នាង​ស្រែកយំ​យ៉ាង​ខ្លាំង​នៅ​លើ​ផ្ទះ​។

គេ​ឃើញ​ជន​នេះ​កំពុង​វាយដំ​ធ្វើ​ទារុណកម្ម​កូនស្រី​យ៉ាងធ្ងន់ធ្ងរ ទើប​គេ​ប្រ​ញ៉ាប់​រាយ​ការ​ណ៏​ប្រាប់​ទៅ​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរា​គម​ន៏​ភ្លាម​ៗ​តែ​ម្ដង​។ បើ​និយាយ​ពី​ប្រវត្តិ​ជន​សាហាវ​ឃោ​ឃៅ​ឈ្មោះ នួន ស៊ី​ថង នេះ​វិញ ជន​នេះ​ធ្លាប់​ជាប់គុក​ម្ដង​ហើយ ដោយសារ​យក​អង្រែ​វាយដំ​ទៅ​លើ​ម្ដាយបង្កើត​របស់​ខ្លួន​។ នេះ​បើ​តាម​សមត្ថកិច្ច​ដែល​ធ្លាប់​បង្ក្រាប​ជន​នេះ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​។ លោក អ៊ី រ​ស្មា​ក់ បាន​ប្រាប់​ថា ជន​នេះ​ពិតជា​ធ្លាប់​ជាប់គុក​មែន​។

ហើយ​កាលពី​ខែ​មុន ជន​នេះ​ត្រូវ​កម្លាំង​របស់​លោក​ចាប់​យក​មក​អប់រំ​ម្ដង​ដែរ រឿង​វាយដំ​ធ្វើបាប​កូនស្រី តែ​ជន​នេះ​មិន​រាងចាល​ទេ​។ ពេល​នេះ​វាយ​ធ្វើ​ទារុណកម្ម​នាង​កាន់តែ​ធ្ងន់ធ្ងរ​ទ្វេ​ដង​ទៀត រហូត​បែកក្បាល ហើម​ពេញ​ផ្ទៃមុខ​។ មិនតែប៉ុណ្ណោះ ជន​នេះ​ថែម​ទាំង​បាន​យក​កាំបិត​ខ្វែវ​ភ្ជង់​រក​អា​រក​ស.ម្លា.ប់​កូនស្រី​យ៉ាង​សាហាវព្រៃផ្សៃ​ទៀត​ផង ​។ លោក​មេ​ប៉ុ​ស្តិ៍ដ៏​រូប​នេះ បាន​និយាយ​ថា លោក​ពិតជា​រន្ធត់​ចិត្ត ព្រឺរោម​មែនទែន នៅ​ពេល​ឃើញ​សកម្មភាព​របស់​ជន​នេះ​ភ្ជង់​.កកូន​ស្រី​នឹង​កាំបិត​ខ្វែវ ហើយ​បើ​កម្លាំង​លោក​ទៅ​មិន​ទាន់​ទេ មិន​ថា វាសនា​កូនស្រី​ទៅ​ជា​យ៉ាងណា​ទេ​។

​ប៉ុន្តែ​យ៉ាងណា ជន​នេះ​ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​អធិការ​ចាត់ការ​តាម​នីតិវិធី​ហើយ ខណៈ​កូនស្រី​ដែល​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ពេញ​ផ្ទៃមុខ ក្រោម​ផ្លែកាំបិត និង ពូថៅ របស់​ឪពុក​តិរច្ឆាន ត្រូវ​បាន​បញ្ជូន​ភ្លាម​ៗ​ដែរ ទៅ​កាន់​មណ្ឌល​សុខភាព ដើម្បី​ឲ្យ​គ្រូពេទ្យ​ព្យាបាល​៕ ​

អត្ថបទសរសេរ ដោយ