ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សា​រ៉ា​យ ស​ក្ខ​ណា ទៅ​នៅ​អា​មេ​រិ​ក​បន្សល់​ទុក​អ្វីខ្លះ​នៅ​ស្រុក​ខ្មែរ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​សា​រ៉ា​យ ស​ក្ខ​ណា ដ្បិត​ទៅ​សាង​ជីវិត​ថ្មី​នៅ​ទឹកដី​អា​មេ​រិ​ក​មែន តែ​បន្សល់​មុខរបរ​រកស៊ី​មួយ​ចំនួន​នៅ​លើ​ទឹកដី​កំណើត ។

ក្រោយ​ពេល​រៀប​ការ​អ្នក​នាង​សា​រ៉ា​យ ស​ក្ខ​ណា បាន​បង្ហាញមុខ​

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​សា​រ៉ា​យ ស​ក្ខ​ណា ដ្បិត​ទៅ​សាង​ជីវិត​ថ្មី​នៅ​ទឹកដី​អា​មេ​រិ​ក​មែន តែ​បន្សល់​មុខរបរ​រកស៊ី​មួយ​ចំនួន​នៅ​លើ​ទឹកដី​កំណើត ។

ក្រោយ​ពេល​រៀប​ការ​អ្នក​នាង​សា​រ៉ា​យ ស​ក្ខ​ណា បាន​បង្ហាញមុខ​ជំនួញ​ផ្ទាល់ខ្លួន​ជា​បន្តបន្ទាប់ ដូច​ជា​គ្លីនិក​ហ្ស៊ី​ណូ នៅ​ម្តុំ​ទួល​គោក ផ្នែក​កែ​សម្រស់ ។ ហាង​ស​ក្ខ​ណា​ហ្វា​មី​លី​ស៊ុប ជា​ហាង​លក់​អាហារ​ពេល​ល្ងាច និង​គ្រឿង​ភេសជ្ជៈ នៅ​ក្បែរ​ផ្សារ​ទួល​គោក​។ ឥឡូវនេះ​ពង្រីក​មុខ​ជំនួញ​ថ្មី​បន្ថែម​ទៀត​គឺ​ហាង​លក់​គុយទាវ បាយ កាហ្វេ ពេល​ព្រឹក​នៅ​ហាង​ស​ក្ខ​ណា​ហ្វា​មី​លី​ស៊ុប​តែ​ម្តង ។
នា​ឱកាស​បើក​លក់​គុយទាវ​ពេល​ព្រឹក​កាលពី​ពេល ថ្មី​ៗ​កន្លង​មកនេះ ក្រៅពី​មាន​ភ្ញៀវ​គាំទ្រ​ក៏​មាន​តារា​សម្តែង និង​ពិធី​ការិនី​កញ្ញា​បេ​ប៊ី និង​អ្នក​ម្តាយ​ចូលរួម​ផង​ដែរ ។

អ្នកស្រី​សម្ផស្ស ម្តាយ​តារា​សម្តែង​សា​រ៉ា​យ ស​ក្ខ​ណា ឱ្យ​ដឹង​ថា អ្នកស្រី និង​កូន​សម្រេចចិត្ត​បើកហាង​ពេល​ព្រឹក​នៅ​ទីតាំង​ដដែល​នេះ​ជា​ហាង​គុយទាវ បាយ​សាច់​ជ្រូក សាច់​មាន់ និង​ភេសជ្ជៈ​ដើម្បី​កុំ​ឲ្យ​ហាង​ទំនេរ​ពេល​ព្រឹក ដោយ​ពី​មុន​លក់​តែ​ពេល​យប់​ប៉ុណ្ណោះ ។ អាច​ជា​ការ​សាកល្បង​ជំហាន​ថ្មី​មួយទៀត ។

អ្នកស្រី​សម្ផស្ស​និយាយ​ថា «​ខ្ញុំ​ឱ្យ​បុគ្គលិក​ខំ​ធ្វើ​អាហារ​ឱ្យ​ឆ្ងាញ់​ពិសា ។ គុយទាវ​ធ្វើ​រសជាតិ​ឲ្យ​អ្នក​ពិសា​ជក់ចិត្ត រីឯ​បាយ​វិញ​ក៏​ដូច​គ្នា ព្រោះ​យើង​ចេះ​តែ​ព្យាយាម​ទៅ បើ​ដាក់ចិត្ត​ថា​រកស៊ី​ទៅ​ហើយ​នោះ ។ បើ​ទោះ​ជាស​ក្ខ​ណា​ទៅ​នៅ​អា​មេ​រិ​ក​មែន តែ​ពេលទំនេរ​នាង​ឆ្លៀត​មក​ស្រុក​ខ្មែរ​មើល​ការងារ​បើ​ចាំបាច់ ។ នាង​ក៏​ស្រឡាញ់​មុខរបរ​ផ្ទាល់ខ្លួន​ដែល​មាន​សព្វ​ថ្ងៃនេះ​ដែរ ព្រោះ​ជា​ការ​តស៊ូ​ទាំងអស់​តាំងពី​ការងារ​សិល្បៈ និង​មុខរបរ​ផ្ទាល់ខ្លួន​» ។

អ្នកស្រី​សម្ផស្ស​សម្តែង​ក្តី​នឹករលឹក​កូនស្រី​សា​រ៉ា​យ ស​ក្ខ​ណា ដែល​នៅ​ឆ្ងាយ តែ​ខំ​ធ្វើ​ចិត្ត​ព្រោះ​ដើម្បី​អនាគត​របស់​នាង​។ ទោះជា​នៅ​ឆ្ងាយ តែ​រវាង​អ្នកស្រី​ជា​ម្តាយ និង​កូន​តែងតែ​សួរសុខទុក្ខ​គ្នា​តាម​ទូរស័ព្ទ​ជា​ប្រចាំ ។

អ្នកស្រី​សម្ផស្ស ចង់ឱ្យ​សិល្បករ និង​អតិថិជន​ដែល​ធ្លាប់​គាំទ្រ​ហាង​ស​ក្ខ​ណា​សាកល្បង​ភ្លក្ស​រសជាតិ​អាហារ​ថ្មី​ដែល​ទើប​បើក​លក់ ៕