ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្ដី​ប្រពន្ធ​កូន​លង់ទឹក​ស្លា.ប់​៣​នាក់​ទទួល​អំណោយ​សប្បុរសជន​លើក​ទី​២

14 ឆ្នាំ មុន

ខេត្ដពោធិ៍សាត់ ៖ ប្ដី​ប្រពន្ធ​ដែល​កូនលង់ទឹក​ប្រឡាយ​ស្លា.ប់​៣​នាក់ ទោះបីជាបាន​ធ្វើបុណ្យ​ចប់​សព្វគ្រប់​ហើយ​ក៏​ដោយ ក៏សប្បុរសជន​ក្នុង​ប្រទេស និង​ក្រៅប្រទេសមួយ​ចំនួន​ដែល​មាន​អារម្មណ៍​ដក់ចិត្ដ​អាណិតខ្លោចផ្សា​នោះ​នៅ​ តែ​មាន​សទ្ធា​ជ្រះថ្លា​ជួយ​ជាបន្ដបន្ទាប់ ។

ខេត្ដពោធិ៍សាត់ ៖ ប្ដី​ប្រពន្ធ​ដែល​កូនលង់ទឹក​ប្រឡាយ​ស្លាប់​៣​នាក់ ទោះបីជាបាន​ធ្វើបុណ្យ​ចប់​សព្វគ្រប់​ហើយ​ក៏​ដោយ ក៏សប្បុរសជន​ក្នុង​ប្រទេស និង​ក្រៅប្រទេសមួយ​ចំនួន​ដែល​មាន​អារម្មណ៍​ដក់ចិត្ដ​អាណិតខ្លោចផ្សា​នោះ​នៅ​តែ​មាន​សទ្ធា​ជ្រះថ្លា​ជួយ​ជាបន្ដបន្ទាប់ ។

ជាក់ស្ដែង​អំណោយ​លើក​ទី​២ តាម​រយៈ​កោះសន្ដិភាព​នា​ពេល​នេះ មានទឹកប្រាក់​ចំនួន​៦៨៧.៧០០​រៀល និង​២១៩​ដុល្លារសហរដ្ឋអាមេរិក​បាន​មក​ពី​សប្បុរសជន​ចំនួន៤៧ ក្នុង​នោះ​មាន​ក្រុម​បណ្ដាញ​មិត្ដភាព​ឆ្នាំ៩៧ និង​សប្បុរសជន​ក្នុង និង​ក្រៅប្រទេស​ដូចជា៖

-ស៊ុន ចាន់​ថន​, ជា វាសនា សុវណ្ណ, Suy Thavara, Leng, Mareth, Kim Sung, Sam,  ពុំ វាសនា​, ប៉ែន ចាន់​លៀង​, ប៉ែន មីនា​, គង់ វី​រៈ​សេដ្ឋា​, ស៊ុន សុភ​ក្ដ្រិ​, ថេ​ម វ​ណ្ណា​, រស់ បណ្ដុស​, ឈួ​រ អេ​ឡែ​ត​, ភិ​រម្យ​, សូ​យ ចិន្ដា​, គង់ មេត្ដា​, ម៉ា ប៊ុ​ន​សែង​ឫ​ទ្ធី​, សោម វិសាល​, លី ជូ​ខេ​ង​, ចាន់ ឫ​ទ្ធី​, សុត ញ៉​ច​, សឿង ណា​រិ​ទ្ធ​, ជួប ឥ​សាន្ដ​, ឆៃ សុភា​រី​, គា គឹ​ម​ហុង​, ហ៊ាន វាសនា​, ប៉ែន មិថុនា​, សេង ទ​ន​ធា​រិ​ទ្ធិ​, ឃុន រចនា ។

សប្បុរសជន​ខាងលើសូម​បួងសួង​ឱ្យ​ក្រុមគ្រួសារ​ខាងលើ ចាក​ផុត​ពី​សោកនាដកម្ម​បែបនេះ​នៅ​គ្រប់​ជាតិ​ខាង​មុខ។ ទន្ទឹម​នឹង​នេះ​ដែរ ក្រុម​បណ្ដាញ​មិត្ដភាព​ឆ្នាំ​៩៧ ក៏​សូម​ឧទ្ទិសកុសលផល​បុណ្យ​នេះ​ជូន​ចំពោះ​វិញាណក្ខន្ធ អ្នកគ្រូ​ សោ គឹ​ម​កូយ ដែល​បាន​ទទួល​មរណភាព​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ។

ថវិកា​ទាំង​អស់នេះ​ត្រូវ​បាន​ភ្នាក់ងារ​កោះសន្ដិភាព​ប្រចាំ​ខេត្ដពោធិ៍សាត់​នាំ​យក​ទៅប្រគល់​ជូន​ដល់​ដៃ​ឪពុក​ម្ដាយ​សព​ក្មេង​ទាំង​៣នាក់ កាលពី​ល្ងាច​ថ្ងៃ​ទី​១៨ កុម្ភៈ ឆ្នាំ​២០១០ ដល់​លំនៅ​ឋានដោយ​មាន​អ្នក​ជិតខាង​ចូលរួម​ផង​ដែរ ។
ឪពុក​ម្ដាយ ជីតា និង​អ៊ំ​របស់​ក្មេង​រង​គ្រោះ ទាំង​៣​នាក់​បាន​លើកដៃ​ទទួល​ថវិកា​ទាំងរលីងរលោង​ទឹកភ្នែក និង​អួល​ដើម​.​កដោយពួក​គាត់​និយាយ​ថា

ទី​១-​នឹកឃើញ​សព​កូនទាំង​៣​នាក់ ហាក់បីដូចជា​នៅ​នឹង​មុខ ខណៈពេល​គេ​ស្រង់​មក​ដាក់​លើគោក​តំរៀប​គ្នា​ដូចដេក​លក់​ដែល​ប៉ុន្មាន​ថ្ងៃមុន​រត់​ប្រលែង​គ្នាលេង​ជុំវិញ​ផ្ទះ​សោះ។

ទី​២-​រំភើប​រីករាយ ដែល​សប្បុរសជន​លោក​បាន​រួមចំណែក​ជួយរំលែក​ទុក្ខ​ក្រៀមក្រំ​តាម​រយៈ​កាសែត​កោះសន្ដិភាព​ដោយ​បាន​ផ្ញើ​ថវិកា​មក​ជូន​នា​ពេលនេះ ក៏​ដូច​ជា​កាល​បុណ្យសព​គំរប់​៧​ថ្ងៃ​ផងដែរ ។

ថវិកា​ទាំងនេះ​នឹង​បាន​ដោះស្រាយនូវ​កង្វះខាត​ផ្សេង​ៗ​លើ​ការ​ចំណាយ​ធ្វើ​បុណ្យសព​ក្មេង​ទាំង​៣​នាក់​កន្លង​មក ព្រមទាំង​បានជួយ​សំរួល​ដល់​ជីវភាព​គ្រួសារ​ពួក​គាត់​ក្នុងជីវិត​ជា​កម្មករ​សំណង់​ដែល​ពេល​នេះ​រស់នៅទាំង​សោកសង្រេង​ពីរ​នាក់​ប្ដី​ប្រពន្ធ ព្រោះតែ​កូន​លង់ទឹក​ស្លាប់​ម្ដង​ទាំង​៣​នាក់ ។ ពួកគាត់ បាន​ជូនពរ​ដល់​សប្បុរសជន​ទាំងអស់ ទោះ​កើត​ជាតិ​ណា​ៗ សូម​ឱ្យ​មាន​សុខភាព និង​រូបរាង​ល្អ ប្រាជ្ញា​ឈ្លាសវៃ​ជួប​តែ​សេចក្ដីសុខ​សេចក្ដីចំរើន កុំឱ្យ​ស្គាល់​ក្រលំបាក​វេទនា ហើយ​បច្ចុប្បន្ន​នេះទោះជា​បំរើ​ការងារ ឬ ប្រកប​មុខរបរ​អ្វី​ក៏​ដោយសូម​ឱ្យ​ទទួល​ជោគជ័យ​គ្រប់ពេលវេលា ។

គួរ​រំលឹក​ថា គ្រួសារ​ខាងលើ​មាន​ឪពុក ឈ្មោះ​នាង គឹ​ម​សេង អាយុ​២៨​ឆ្នាំ ប្រពន្ធឈ្មោះ​ស៊ីវ រ៉​ន អាយុ​៣៤​ឆ្នាំ ជា​កម្មករ​សំណង់រស់នៅ​ភូមិ​ក្រាំង​តា​សែន សង្កាត់​ព្រៃ​ញី ក្រុងពោធិ៍សាត់ ។ កាលពី​ថ្ងៃ​ទី​២ កុម្ភៈ ឆ្នាំ​២០១០ កូន​ចំនួន​៣​នាក់ ដែល​កូនស្រី​ទី​១-​អាយុ​៨​ឆ្នាំ កូនស្រី​ទី​២ អាយុ​៧​ឆ្នាំ និង​កូនប្រុស​ទី​៣ អាយុ​៤​ឆ្នាំ បាន​លង់ទឹក​ប្រឡាយ​ក្បែរ​ផ្ទះស្លាប់ ខណៈ​ពេល​ឪពុក​ម្ដាយ​រវល់​ជូន​បងប្អូនអ្នក​ជិតខាង​ទៅ​សំរាលកូន​នៅ​ឯ​មន្ទីរពេទ្យ ហើយ​ទុក​កូន​ទាំង​៣​នាក់​ឱ្យ​នៅ​ចាំផ្ទះ​។  ដោយ​ឃើញ​គ្រួសារ​មាន​ជីវភាព​ក្រីក្រ​ជីវិតជា​កម្មករ​សំណង់ ហើយ​កូន​ស្លាប់​ម្ដង​ទាំង៣​នាក់ សប្បុរសជន​នានា​បាន​ផ្ញើ​ថវិកា​មួយចំនួន​មក​ចូលរួម​បុណ្យសព​ជា​បន្ដបន្ទាប់ ឯនេះ​គឺជា​លើក​ទី​២​ផង​ដែរ​ដែល​សប្បុរសជន​បាន​ផ្ញើ​មក​ជួយ​ឧបត្ថម្ភ​តាម​រយៈ​ការិយាល័យ​និពន្ធ​កោះសន្ដិភាព ។