ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នែ…! ដឹងអត់ថា បុរសកំពុងដេកលង់លក់នេះ​ ជា​នរ​ណា?

6 ឆ្នាំ មុន

ប៉ា​គី​ស្ថាន ​៖ តាម​ប្រភពពី Metro ​ឱ្យ​ដឹង​ថា អ្នក​បើក​យន្តហោះ​ម្នាក់​ ត្រូវ​បាន​គេ​លួច​ថត​​​ពេល​កំពុង​​​​ដេកលក់ ខណៈយន្ត​ហោះ​ បាន​​ហោះ​នៅ​​លើ​​មេឃនោះ ​។

ប៉ា​គី​ស្ថាន ​៖ តាម​ប្រភពពី Metro ​ឱ្យ​ដឹង​ថា អ្នក​បើក​យន្តហោះ​ម្នាក់​ ត្រូវ​បាន​គេ​លួច​ថត​​​ពេល​កំពុង​​​​ដេកលក់ ខណៈយន្ត​ហោះ​ បាន​​ហោះ​នៅ​​លើ​​មេឃនោះ ​។

អ្នកដំណើរ​ម្នាក់​ដែល​បាន​លួច​ថតរូប​​កា​ពី​ទែន ឈ្មោះ Amir Akhtar Hashmi ពេល​កំពុង​ដេក​លង់លក់​ នៅ​លើ​ជើងហោះហើរ​អន្តរ​ជាតិ​ប៉ា​គី​ស្ថានកាលពីពេលកន្លងមក ​។ តាម​​កាសែត​របស់​ប៉ា​គី​ស្ថាន​​ឱ្យ​ដឹងទៀត​ថា រូបថត​នោះ​​បង្ហាញ​ឱ្យ​ឃើញ​លោក​កា​ពី​ទែន កំពុង​ដេក​លើ​កៅអី Business Class  បន្ទាប់​ពី​ជើងហោះហើរ​ហោះ​ចេញពី​ទីក្រុង Islamabad ភ្លាម​ ។

តាម​របាយការណ៍​របស់​អ្នកបម្រើ​ការ​លើ​យន្តហោះ​បាន​ឲ្យ​ដឹង​ថា «អ្នកដំណើរ​បាន​ត្អូញត្អែរ​ថា ​ពួក​គេ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​នៅ​ពេល​ឃើញ​អ្នក​បើក​យន្តហោះ​មួយ​ទាំងមូល​ដេក​បែប​នេះ​» ។  ​​ពេល​នោះ លោក Hashmi គឺជា​អ្នក​ទទួល​បន្ទុក​លើ​យន្តហោះ​មួយ​គ្រឿង​នោះ​ទាំងមូល ដែល​មាន​ផ្ទុក​អ្នកដំណើរ​៣០០​នាក់​ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក​មាន​បន្ទុក​ក្នុង​ការ​បង្ហាត់បង្រៀន​ដល់​អ្នក​បើក​យន្តហោះ​ថ្មីថ្មោង​ម្នាក់​ទៀត​ផង នៅ​លើ​យន្តហោះ​នោះ​។ ដោយសារ​តែ​លួច​ដេក​ហ្នឹងហើយ ឥលូវ​នេះ លោក​ត្រូវ​បាន​គេ​ព្យួរ​ឈ្មោះ ខណៈ​ពេល​កំពុង​តែ​ធ្វើការ​ស៊ើបអង្កេត​។

គួរ​បញ្ជាក់​​ថា ជា​ធម្មតា អ្នក​បើក​យន្តហោះ​អាច​មាន​សិទ្ធិ​សម្រាក​បាន​ នៅ​ពេល​អ្នក​បើក​យន្តហោះ​ម្នាក់​ទៀត​​បើក​ជំនួស​ ។ ពួក​គេ​អាច​ដាក់​វេន​គ្នា​បាន​។ សូមកុំ​ភ្លេច​ថា អ្នក​បើក​យន្តហោះ​មិនមែន​មាន​តែ​ម្នាក់​ទេ ចំពោះ​ការ​ហោះហើរ​ផ្លួ​វ​ឆ្ងាយ​នោះ​ ។ ជួនកាល ​ការ​ហោះ​ហើយ​ផ្លូវ​ជិត​ក៏​អ៊ីចឹង​​ដែរ ។