ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​លើក​ពាន ស្រី​ស្អាត ឌី សូ​នី​តា ទម្លាយ​រឿង​ម្តាយ​ដែល​ទន្ទឹងរង់ចាំ​មើល​រឿង​នេះ​ជាង​១០​ឆ្នាំ​មក​ហើយ

1 ឆ្នាំ មុន
  • ភ្នំពេញ

តារាចម្រៀង​នាង ឌី សូ​នី​តា បាន​ទម្លាយ​រឿងរ៉ាវ​ដែល​ម្តាយ​របស់​នាង​បាន​ទន្ទឹងរង់ចាំ​ភាព​ជោគជ័យ​លើ​វិ​ថី​សិល្បៈ​របស់​នាង​ប្រមាណ​ជាង​១០​ឆ្នាំ​មក​ហើយ ក្រោយ​ពេល​នាង​ទើបតែ​សម្រេច​គោលដៅ​លើក​ពាន​កម្មវិធី

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​នាង ឌី សូ​នី​តា បាន​ទម្លាយ​រឿងរ៉ាវ​ដែល​ម្តាយ​របស់​នាង​បាន​ទន្ទឹងរង់ចាំ​ភាព​ជោគជ័យ​លើ​វិ​ថី​សិល្បៈ​របស់​នាង​ប្រមាណ​ជាង​១០​ឆ្នាំ​មក​ហើយ ក្រោយ​ពេល​នាង​ទើបតែ​សម្រេច​គោលដៅ​លើក​ពាន​កម្មវិធី I’m a singer Cambodia រដូវ​កាល​ទី​៣ កាលពី​ពេល​ថ្មី​ៗ​នេះ​។

ស្រី​ស្អាត ឌី សូ​នី​តា បាន​សម្តែង​ក្តី​រំភើប​ក្តុកក្តួល​លាយឡំ​ដោយ​ទឹកភ្នែក ក្នុង​ពេល​ដែល​នាង​បាន​សម្រេច​គោលដៅ​ដ៏​ធំ​សម្រាប់​វិ​ថី​សិល្បៈ ក្រោយ​ការ​ឈ្នះ​ពាន​នៃ​កម្មវិធី​ប្រឡង​ចម្រៀង​ដ៏​ធំ​មួយ​នេះ​។ ការ​ទទួល​ពាន​ខាងលើ​នេះ ពី​ស្រី​ស្អាត ឌី សូ​នី​តា មិន​ត្រឹមតែ​ជា​ការ​សម្រេច​គោលដៅ​ដ៏​សំខាន់​នៅ​ក្នុង​ឆាកជីវិត​របស់​នាង​តែ​ម្នាក់​ប៉ុណ្ណោះ​ទេ ពោល​គឺ​វា​ក៏​ជា​ការ​សម្រេច​បាន​សម្រាប់​ការ​ចង់បាន​ពី​ម្តាយ​របស់​នាង​ដែល​រង់ចាំ​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មកនេះ​។

ក្រោយ​លើក​ពាន​ខាងលើ​នេះ ស្រី​ស្អាត ឌី សូ​នី​តា បាន​ទម្លាយ​រឿងរ៉ាវ​ម្តាយ​របស់​នាង​ដែល​ស្ថិត​នៅ​ពីក្រោយ​នៃ​ភាព​ជោគជ័យ​របស់​នាង​នា​ពេល​នេះ តាម​រយៈ​សំ​ណេ​រដែ​ល​បាន​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា «​ម៉ែអើយ​… កូន​ធ្វើ​បាន​ជូន​ម៉ែ​ហើយ ម៉ែ​អាច​នឹង​កម្សត់​ពី​ក្មេង តែ​កូន​នឹង​កែ​ប្រវត្តិ​សាស្ត្រ​កម្សត់​របស់​ម៉ែ​ដោយ​ស្នាដៃ​កូន​ណា​ម៉ែ សូមទោស​ដែល​កូន​អោយ​ម៉ែ​រង់ចាំ​ភាព​ជោគជ័យ​លើ​វិស័យ​ចម្រៀង ដែល​ម៉ែ​ស្រលាញ់​ឡើង​ជាង​១៥​ឆ្នាំ ការ​រង់ចាំ​១៥​ឆ្នាំ​របស់​ម៉ែ​បាន​សម្រេច​ហើយ វា​អាច​នឹង​យឺត​បន្តិច​មែន​ម៉ែ តែ​វា​មាន​ន័យ​នៅ​ចុងបញ្ចប់​ណា​ម៉ែ​»​។

នាង​ថា «​ទីបំផុត កូន​ឈ្នះ​ខ្លួនឯង ឈ្នះ​ឧបសគ្គ ឈ្នះ​បញ្ហា​គ្រប់​រឿង​ដោយ​ក្តី​ស្រលាញ់ ដោយ​បេះដូង​បរិសុទ្ធ​របស់​ម៉ែ​ចំពោះ​កូន គ្មាន​ឡើយ​ពាក្យ​ថា​យឺត​សម្រាប់​ក្តី​ស្រលាញ់ និង​ការ​តស៊ូ អរគុណ​ដល់​មនុស្ស​ពិសេស​បំផុត​ក្នុង​ជីវិត​របស់ខ្ញុំ ជា idol ហើយ​ក៏​ជា fan មួយ​រូប និង​ដំបូង​បំផុត​របស់​កូន​ក្នុង​ឆាកជីវិត​»​។

ស្រី​ស្អាត ឌី សូ​នី​តា បាន​លើក​ឡើង​បន្ថែម​ថា «​មនុស្ស​ស្រី​ម្នាក់​ដែល​តែងតែ​បង្រៀន​កូន​អោយ​រៀន​បង្កើត​ក្តី​ស្រ​ម៉ៃ និង​សុ​បិ​ន្ត​ឲ្យ​ក្លាយជា​ការ​ពិត ពាក្យ​គ្រប់​ម៉ាត់​ដែល​ចេញពី​មាត់​គាត់ ដោយ​ក្តី​ស្រលាញ់ និង​មេត្តា «​កូន​ចង់​ទទួល​បាន​លទ្ធផល​ល្អ កូន​ត្រូវ​តែ​ធ្វើ មិនមែន​គ្រាន់តែ​និយាយ​គ្រប់គ្រាន់​នោះ​ទេ​» ទ​ង្វើ និង​ការ​ខិតខំ​ប្រឹងប្រែង វា​មិន​រើស​មនុស្ស​ប្រភេទ​ណា​ដែល​វា​គួរតែ​នៅ​នោះ​ទេ មាន​ន័យ​ថា «​អ្នកមាន ឬ​អ្នកក្រ អោយ​តែ​ប្រឹង​ពិតប្រាកដ​ហើយ យើង​នឹង​ទទួល​បាន​ផល​មក​ពី​ការ​ប្រឹង​របស់​យើង​តាម​ផល​ដែល​យើង​ប្រឹង​មិន​ថា តិច ឬ​ច្រើន​»​។

នាង​បញ្ជាក់​ថា «​ម៉ែ​នៅ​តែ​ជា​ស្ត្រី​ម្នាក់​ដែល​អស្ចារ្យ ដែល​តស៊ូ​តែ​ម្នាក់ឯង​ដើម្បី​កូន​ៗ ម៉ែ​ហត់​ណាស់ ម៉ែ​នឿយ​ណាស់ ម៉ែ​មិន​ដែល​សម្រាក ម៉ែ​មិន​ចេះ​ប្រែ​ទម្លាប់​ឧស្សាហ៍ និង​ឆ្លៀត​របស់​ម៉ែ​តាំងពី​កូន​នៅ​តូច​រហូត​មក​ដល់​ពេល​នេះ ទាំង​អស់នេះ​ហើយ​ដែល​ជា​ស្ពាន​ចម្លង​កូន​ម៉ែ អោយ​កូន​ម៉ែ​រឹង​មាំ​ដូច​ម៉ែ​។ 2016_2022 អ្វី​ដែល​ម៉ែ​ចង់បាន កូន​ធ្វើ​ជូន​អស់ហើយ ពាន​ទាំង​ពីរ​ដែល​ម៉ែ​ចង់បាន តារា​សម្តែង និង​តារាចម្រៀង និង​រង្វាន់​នាឡិកា​ដែល​ជា​ការ​លើកទឹកចិត្ត​ពី​កម្មវិធី ជាតា​រា​គោរព​ការងារ និង​ពេលវេលា​»​។

ជា​ការ​កត់សម្គាល់ ស្រី​ស្អាត ឌី សូ​នី​តា បាន​ទទួល​ពាន​នៃ​កម្មវិធី Iam a singer Cambodia រដូវ​កាល​ទី​៣ វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២២ នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ