ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​ម៉ូតូ​ពី​បាត់ដំបងត្រូវ​សមត្ថកិច្ច​តាម​អូស​.​ក​ដល់​​ភ្នំពេញ

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ជនសង្ស័យ​ម្នាក់​បាន​លួច​យក​ម៉ូតូ​មួយ​គ្រឿង​ពី​ស្រុក​រតនៈ​មណ្ឌលខេត្តបាត់ដំបង តែ​ត្រូវ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​ខេត្ត ធ្វើការ​ស្រាវជ្រាវ​រហូត​តាម​ចាប់​ខ្លួន​បាន​ដល់​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២០ វិច្ឆិកា ដោយ​មាន​កិច្ចសហការ​ពី​កម្លាំង​ស្នងការ​រាជធានី​ភ្នំពេញ​ផង​ដែរ ។ របាយ​ការ​ណ៏​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា…

ខេត្តបាត់ដំបង ៖ ជនសង្ស័យ​ម្នាក់​បាន​លួច​យក​ម៉ូតូ​មួយ​គ្រឿង​ពី​ស្រុក​រតនៈ​មណ្ឌលខេត្តបាត់ដំបង តែ​ត្រូវ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​ខេត្ត ធ្វើការ​ស្រាវជ្រាវ​រហូត​តាម​ចាប់​ខ្លួន​បាន​ដល់​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២០ វិច្ឆិកា ដោយ​មាន​កិច្ចសហការ​ពី​កម្លាំង​ស្នងការ​រាជធានី​ភ្នំពេញ​ផង​ដែរ ។

របាយ​ការ​ណ៏​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ឈុំ សីហា អាយុ​៣០​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ស្វាយ ឃុំ​ស្វាយ​ពោធិ ស្រុក​ស្រី​សន្ធ ខេត្តកំពង់ចាម ។ ប្រធាន​ការិយាល័យ​នគរ​បាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​ខេត្ត លោក ឈឿ​ង គឹ​ម​សុង បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​នៅ​ស្រុក​រតនៈ​មណ្ឌល ហើយ​ជិះ​គេចខ្លួន​ទៅ​ភ្នំពេញ ។

ក្រោយ​ពី​កំណត់​បាន​នូវ​មុខសញ្ញា​ជន​ដៃដល់​នេះ លោកស្នងការ​ខេត្ត​ក៏​ចេញ​បញ្ជា​ឲ្យ​កម្លាំង​របស់​លោក​និង​កម្លាំង​ជំនាញ​អធិការ​ស្រុក​រតនៈ​មណ្ឌល​ឡើង​ទៅ​កាន់​រាជធានី​ភ្នំពេញ ដើម្បី​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​នៅ​ទីនោះ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​តែ​ម្ដង ។ កាលពី​រសៀល​ថ្ងៃ​ទី​១៨ វិច្ឆិកា ជនសង្ស័យ​ឈ្មោះ ឈុំ សីហា នេះ បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​មួយ​គ្រឿង​នៅ​ចំណុច​ភូមិ​ជា​មន្ត្រី ឃុំ​ត្រែង ស្រុក​រតនៈ​មណ្ឌល ដែល​ម្ចាស់​ម៉ូតូ​ឈ្មោះ ភ​ន រស់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ ។ ម៉ូតូ​ដែល​បាត់​នោះ​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០២២ ព​ណ៏​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង​1AO.7235 ។

លោក ឈឿ​ង គឹ​ម​សុង បាន​ប្រាប់​ថា ក្រោយ​ត្រូវ​ឃាត់ខ្លួន​នាំ​មក​កាន់​ស្នងការ​ខេត្ត ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​លួច​យក​ម៉ូតូ​ជន​រង​គ្រោះ​ឈ្មោះ ភ​ន រស់ មែន ។ ពេល​នេះ មន្ត្រី​កំពុង​សួរនាំ​ជនសង្ស័យ​ខាងលើ​នេះ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ​ ៕

អត្ថបទសរសេរ ដោយ