ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របៀប​ហាត់ប្រាណ​ថ្មី​! គ្រាន់តែ​ដេក​ប៉ុណ្ណោះ

6 ឆ្នាំ មុន

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ក្លឹ​ប​ហាត់ប្រាណ​ប្រទេស​អង់គ្លេស បាន​នាំ​មក​នូវ​ថ្នាក់រៀន​ដេក «Napercise» ដើម្បី​ជួយ​ឲ្យ​មាន​អារម្មណ៍​ធូរស្រាល​ពី​ការងារ និង​មិន​ត្រឹមតែ​ប៉ុណ្ណោះ គឺ​អាច

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ក្លឹ​ប​ហាត់ប្រាណ​ប្រទេស​អង់គ្លេស បាន​នាំ​មក​នូវ​ថ្នាក់រៀន​ដេក «Napercise» ដើម្បី​ជួយ​ឲ្យ​មាន​អារម្មណ៍​ធូរស្រាល​ពី​ការងារ និង​មិន​ត្រឹមតែ​ប៉ុណ្ណោះ គឺ​អាច​ជួយ​ដុត​កំទេច​កាឡូរី​ថែម​ទៀត​ផង​។

តាម​ការ​ស្រាវជ្រាវ​រក​ឃើញ​ថ្មី​ៗ​បាន​ឲ្យ​ដឹង​ថា មនុស្ស​ជាង​៨៦%​រង​គ្រោះ​ដោយសារ​ការ​ដេក​មិន​គ្រប់ ហើយ​មាន​២៦%​ដេក​បាន​តិច​ជាង​៥​ម៉ោង​នៅ​ពេល​យប់​។ ក្នុង​គោលបំណង​ជួយ​ជម្រុញ​ផលប្រយោជន៍​នៃ​ការ​ដេក ក្លឹ​ប​ហាត់ប្រាណ Devid Lloyd បាន​នាំ​មក​នូវ​ថ្នាក់រៀន​ដេក​ដែល​ហៅ​អ្នក​ហាត់ប្រាណ​មក​ដេក​រយៈពេល​៤៥​នាទី ជំនួស​ដោយ​ការ​ហាត់ប្រាណ​ធម្មតា​។

លោក Kathryn Pinkham ដែល​ជា​អ្នកឯកទេស​សិក្សា​ទៅ​ការ​ដេក និង​ជា​អ្នក​រៀបចំ​ថ្នាក់​ដេក បាន​មាន​ប្រសាសន៍​ថា «​ពួក​យើង​ផ្តោត​សំខាន់​ទៅ​លើ​ផល​ប៉ះពាល់​រយៈពេល​ខ្លី​បណ្តាល​មក​ពី​ការ​ដេក​មិន​គ្រប់ ដូច​ជា​ការ​ហត់​អស់កម្លាំង និង​ការ​ថយ​ចុះ​នូវ​ការ​ផ្តោតអារម្មណ៍​ជាដើម​។ លើស​ពី​នេះ​ទៅ​ទៀត ការ​ដេក​មិន​គ្រប់​អាច​ធ្វើ​ឲ្យ​យើង​មាន​ជម្ងឺ​ថប់​អារម្មណ៍ និង​ក្លាយទៅជា​មនុស្ស​ធ្លាក់​ទឹកចិត្ត​។ ជាង​នេះ​ទៅ​ទៀត វា​ធ្វើ​ឲ្យ​យើង​គ្មាន​កម្លាំង​គ្រប់គ្រាន់​ក្នុង​ការ​ហាត់ប្រាណ​»៕