នៅពេលដែលមនុស្សម្នានាំគ្នាចាប់យកមធ្យោបាយទំនាក់ទំនងតាមហ្វេសប៊ុកកាន់តែច្រើននោះ នារីលក់ខ្លួនដែលកាន់តែឆ្លាតក៏មិនបង្អង់អោយបាត់ឱកាសនៃការរកស៊ីរបស់ពួកគេនោះដែរ។ ជំនួសអោយការបក់ដៃ ឬក៏មានម៉ែយ៉ែមជួយរកម៉ូយនោះ ពួកគេឥឡូវអាចរកស៊ីដោយខ្លួនឯងតាមហ្វេសប៊ុកដោយស្ងាត់ៗ។
ចរន្តនេះបានកើតមានកាន់តែច្រើន។ ពួកនាងៗបានដាក់រូបថតស្អាតៗ និងរូបសិចស៊ី ហើយការទំនាក់ទំនងជាមួយប្រុសៗដែលចូលចិត្តស្រីស្អាតក៏កើតមានឡើង។ ស្រីស្អាតខ្លះហ៊ាននិយាយត្រង់ៗ ខណ:ស្រីស្អាតខ្លះធ្វើការណាត់ជួបសន្សឹមៗដូចជាការជួបគ្នាបរិភោគអាហារពេលថ្ងៃត្រង់ឬពេលល្ងាចជាដើម។
តម្លៃនៃការរួមភេទជាមួយពួកគេមានការប្រែប្រួលពីម្នាក់ទៅម្នាក់ទៀត ដោយជាមធ្យមចាប់ពី៣០ដុល្លារដល់១០០ដុល្លារ។
និន្នាការនៃការប្រកបរបរផ្លូវភេទតាមហ្វេសប៊ុកនេះបានឆ្លុះបញ្ចាំងអំពីការពិតមួយដែលថាមនុស្សគ្រប់គ្នាអាចចាប់យកឱកាសនៅក្នុងការឃោសនាផលិតផល ឬក៏សេវាកម្មនៃមុខរបររបស់ខ្លួន។ វានឹងមិនចំណាយលុយច្រើន ឬក៏វានឹងមិនចំណាយលុយសោះក៏ថាបាន បើសិនជាគេមានជំនាញនៅក្នុងការទំនាក់ទំនងតាមហ្វេសប៊ុកនេះ។
ដូច្នេះបើសិនជាយើងប្រកបរបរលក់សេវាឬក៏លក់ទំនិញដោយមិនបានធ្វើការឃោសនាតាមរយ:ហ្វេសប៊ុកទេនោះ យើងប្រហែលជាដើរមិនទាន់ សូម្បីតែមនុស្សរកស៊ីខាងផ្លូវភេទ។
ភាពរីកចម្រើននៃបច្ចេកវិទ្យាបានផ្តល់ឱកាសកាន់តែច្រើន និងកាន់តែស្មើភាពគ្នារវាងក្រុមហ៊ុនធំនិងតូច ដើម្បីធ្វើការទំនាក់ទំនងអតិថិជនរបស់ពួកគេ។
ដូច្នេះមនុស្សគ្រប់គ្នាត្រូវចេះចាប់យកឱកាសនេះដើម្បីពង្រីកមុខរបរនិងការងាររបស់ខ្លួន៕
ចែករំលែកព័តមាននេះ