ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាព្យ (លក់កូនក្រមុំ) ដោយ ព្រុំ គឹមជឿន

13 ឆ្នាំ មុន

– ខ្ញុំ​មាន​រូបរាង​ស្រ​ដៀង​តួកុន ស្រស់​ស្អាត​មិន​អន់​ជាង​ពួក​តារា
ចរិត​ក៏​ល្អ​សុភាព​រាបសា រៀនសូត្រ​សោតណា​ក៏​បាន​ជ្រៅជ្រះ ។

– ខ្ញុំ​មាន​រូបរាង​ស្រ​ដៀង​តួកុន                 ស្រស់​ស្អាត​មិន​អន់​ជាង​ពួក​តារា
   ចរិត​ក៏​ល្អ​សុភាព​រាបសា                      រៀនសូត្រ​សោតណា​ក៏​បាន​ជ្រៅជ្រះ ។
– គ្មាន​មិត្ដ​ឯណា​ក្រៅពី​ក្ដារខៀន              ពេល​ចេញពី​រៀន​ប្រញាប់​រូតរះ
   ជួយ​មើល​ខុស​ត្រូវ​ម៉ាក់​នៅ​ឯ​ផ្ទះ            រលាំង​រលះ​មិន​ចេះ​ទំនេរ      ។
– ពេល​ចេញ​ទៅ​ណា​មិន​ដែល​តែងខ្លួន        ក៏​ស្អាត​សមសួន​លេចធ្លោ​ជាងគេ
   តាំងពី​ពេញវ័យ​សខ្ចី​ស្អាត​ទ្វេ                 មិនមែន​អួត​ទេ​នេះ​ជា​ការ​ពិត  ។
– អ្នក​ចូល​ដណ្ដឹង​ច្រើន​រាប់​មិន​អស់             ពោះម៉ាយ ក​ម្លោះ​ចង់​ធ្វើ​ម្ចាស់​ចិត្ដ
   ស្រេច​លើ​ម៉ែឪ​ក្ដោប​ក្ដាប់​ជីវិត                ខ្ញុំ​មិន​ដែល​គិត​នាំ​តែ​សង្កា   ។
– គ្រប់យ៉ាង​គឺ​ម៉ាក់​ជា​អ្នក​ចាត់ចែង              ប៉ា​មិន​ដែល​ថ្លែង​សម្ដែង​វាចា
   តែ​សែន​ខកចិត្ដ​អាណិត​វាសនា                 មិន​នឹក​ស្មានថា​រូប​ស្អាត​អភ័ព្វ ។
– អ្នកក្រ​មិន​គាប់ មានទ្រព្យ​មិន​ត្រូវ             ព្រោះ​ម៉ាក់​តម្រូវ​ក្បាច់ក្បូរ​បង្គាប់
   ចូល​ហើយ​ចេញ​វិញ​ទោម្នេញ​ចិត្ដ​ជាប់          ព្រោះ​ម៉ាក់​យក​ទ្រព្យ​ធំ​ជាង​អ្វី​ៗ​។
– អ្នកក្រ​មិន​ហ៊ាន អ្នកមាន​លែង​មក             ទឹកភ្នែក​សោយសោក​វិយោគ​ហរ​ទ័យ
   ម៉ាក់​មិន​យល់ចិត្ដ​អាណិត​កូនស្រី                ម្ដេច​ក៏​ម្ដាយ​ថ្លៃ​មិន​ពិចារណា  ។
– ម៉ាក់​ថា​កូន​ស្អាត​ដាច់ខាត​ត្រូវ​ថ្លៃ                ល្មម​ៗ​ចូល​ស្ដី​ម៉ាក់​មិន​ត្រូវការ
   ម៉ាក់​ចង់​លក់​កូន​ឬ​មួយ​យ៉ាងណា                ម៉ាក់​អើយ​មេត្ដា​ចិន្ដា​កូន​ផង  ។

ដោយ ព្រុំ គឹម ជឿន prumkimchoeun@gmail.com