ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រញាប់​ផង អ្នក​រឺ​ត្រែ​ត​មុន​ប្រាក់ខែ​តិច​ពេក

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ជំរុញ​ដល់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​មុខងារសាធារណៈ​ព​ន្លឿ​ន​ល្បឿន​នៃ​ការ​ផ្តល់​ប្រាក់​សោធន​និវត្តន៍​ដល់​មន្ត្រី​ដែល​ប្រាក់ខែ​ទាប​ឲ្យ​បាន​ឆាប់

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ជំរុញ​ដល់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​មុខងារសាធារណៈ​ព​ន្លឿ​ន​ល្បឿន​នៃ​ការ​ផ្តល់​ប្រាក់​សោធន​និវត្តន៍​ដល់​មន្ត្រី​ដែល​ប្រាក់ខែ​ទាប​ឲ្យ​បាន​ឆាប់ ។

ថ្លែង​ក្នុង​ពិធី​ខួប​ទី​១០​នៃ​ទិវា​អតីត​យុទ្ធ​ជន​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៧ ក្នុង​សាល​មហោស្រព​កោះ​ពេជ្រ​សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា «​ពេល​នេះ​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ  និង​ក្រសួង​មុខងារសាធារណៈ​កំពុង​តែ​ខិតខំ​ធ្វើ និង​រំកិល​ឡើង​នូវ​ប្រាក់​សោធន​និវត្តន៍ ។ គ្រាន់តែ​កងកំលាំងប្រដាប់អាវុធ​ជា​កងទ័ព កំលាំង​នគ​បាល​ប៉ុណ្ណោះ​ទេ ! ក៏​ប៉ុន្តែ​ក៏​ជា​មន្ត្រី​ដែល​ចូល​និវត្តន៍ ព្រោះថា​អ្នក​ដែល​ចូល​និវត្តន៍​មុន​ប្រាក់ខែ​តិច​ដល់​អ្នក​ចូល​និវត្តន៍​ក្រោយ​ប្រាក់ខែ​ច្រើន ។ រឿង​នេះ​ជា​រឿង​ដែល​យើង​ត្រូវ​រំកិល​នៃ​អ្នក​ដែល​បាន​ចូល​និវត្តន៍​មុន​ក្នុង​ពេល​ដែល​ប្រាក់ បៀវត្ស​តិច​ឲ្យ​ឡើង​បន្តិច​ម្តង​ៗ ។ យើង​កំពុង​តែ​ធ្វើ​ក្រប​ខណ្ឌ​នៅ​ទូ​ទាំង​ប្រទេស​» ។

សម្តេច​គូសបញ្ជាក់​ថា  «​ខ្ញុំ​សួ​ម​អំពាវនាវ​ដល់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​មុខងារសាធារណៈ ជំរុញ និង​ក្រសួង​សង្គមកិច្ច​អតីត​យុវជន​ជំរុញ​ល្បឿន​នូវ​ប្រាក់​សោធន​និវត្ត​ឲ្យ​បាន​លឿន សំខាន់​អ្នក​ដែល​ចូល​និវត្តន៍​នៅ​មាន​ប្រាក់ខែ​ទាប​ឲ្យ​បាន​លឿន​តិច ។ ព្រោះ​ឥលូវ​ប្រាក់ខែ​ខ្លះ​មួយ​លាន ពេល​គាត់​ចូល​និវត្ត​គាត់​សល់​តែ​ប្រមាណ​៨០​ម៉ឺន​រៀល ។ ប៉ុន្តែ​អ្នក​ដែល​ចួ​ល​និវត្តន៍​មុន​ប្រាក់​បាន​តែ​៤០​ម៉ឺន ដល់​ពេល​ចូល​និវត្តន៍​សល់​ប្រហែល​៣០​ម៉ឺន​រៀល ដូច្នេះ​ត្រូវ​ជំរុញ​ល្បឿន​បន្ថែម​ទៀត​» ៕