ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខិលខូចហើយនៅតែមិនដឹងខ្លួន

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង​ថា

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង​ថា​គណបក្សប្រឆាំង​មិន​ដែល​ទទួលស្គាល់​ការ​ពិត​នូវ​ទ​ង្វើ​របស់​ខ្លួន​ឡើយ​ទោះបីជា​ខ្លួន​បាន​ធ្វើ​ខុស​ក៏​ដោយ ។ ការ​លើក​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ខណៈ​ដែល​មេ​បក្ស​ប្រឆាំង​លោក កឹ​ម សុខា នៅ​សហរដ្ឋអាមេរិក​បាន​លើក​ឡើង​ថា គណបក្សកាន់អំណាច​កំពុង​ធ្វើទុក្ខបុកម្និញ​លើ​គណបក្សប្រឆាំង ។ 

លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៧ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បើក​ធ្វើ​សមាជ​វិសាមញ្ញ​របស់​ខ្លួន​ដើម្បី​ជ្រើសរើស​អនុប្រធាន​គណបក្ស ដោយ​យោង​តាម​ប្រការ​៤៧​នៃ​លក្ខន្តិកៈ​គណបក្ស ។ ក៏​ប៉ុន្តែ​បន្ទាប់​ពី​ជ្រើស​រួច​ហើយ​ក្រសួងមហាផ្ទៃ​មិន​ទទួលស្គាល់​សមាសភាព​អនុប្រធាន​ទាំង​បី​រូប​នោះ​ទេ ដោយ​យក​ហេតុផល​ថា មិន​ត្រូវ តាម​ស្មារតី​នៃ​លក្ខន្តិកៈ​គណបក្ស​ដែល​តម្រូវ​ឲ្យ​ជ្រើស​ក្នុង​រយៈពេល​៣០​ថ្ងៃ​តែ​គណបក្ស​បាន​ធ្វើ​រហូត​ដល់​៥០​ថ្ងៃ ។

លោក​បញ្ជាក់​ថា «​ដូច្នេះ​បានជា​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​សម្រេច​ប្រជុំ​គណកម្មាធិការ​នាយក​នៅ​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៧ ខាង​មុខ​ដើម្បី​ជ្រើសរើស​អនុប្រធាន​៣​រូប​ជា​ថ្មី​» ។ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បន្ថែម​ថា ថ្លែង​នៅ​សហរដ្ឋអាមេរិក​លោក កឹ​ម សុខា បាន​និយាយ​ថា ការ​ប្រជុំ​នេះ​គឺ​ដើម្បី​បញ្ចប់​ការ​តាម​រករឿង​ដោយ​បញ្ជាក់​ថា កន្លង​ទៅ​គេ​តាម​រករឿង​គណ​បក្ស​គាត់ ។ មាន​អ្នក​ណា​រករឿង? គឺ​មក​ខ្លួនឯង​ធ្វើ​ខុស​បានជា​ក្រសួងមហាផ្ទៃ​មិន​ទទួលស្គាល់ ។​នេះ​បាន​ហៅ​ថា មិន​ទទួលស្គាល់​ការ​ពិតមែន ។ ចូល​ចិត្ត​តែ​អ​ញ្ចឹ​ង ! ៕