ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បក្ស​ប្រឆាំង​ដាក់​ប្រធានបទ​ឲ្យ ទ​.​ទ​.​ក​ផ្សាយ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្រាប់​ធ្វើ​ឃោសនា​គោលនយោបាយ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រ​ក្សឹ​ក្សា​ឃុំ សង្កាត់​អាណត្តិ​ទី​៤​ដែល​នៅ​សល់​មិន​ដល់​មួយ​ខែ​ផង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដាក់​ប្រធានបទ​សំខាន់​ៗ ចំនួន ៣ សម្រាប់​ដាក់​ផ្សាយ​លើ​ស្ថាន​នី​យ៍​ទូរទស្សន៍​ជាតិ​កម្ពុជា (​ទ​.​ទ​.​ក​) ។

លោក យឹ​ម សុវណ្ណ អ្នកនាំពាក្យ និង​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ក្នុង​កម្មវិធី​តុមូល​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) កាលពី​ពេល​ថ្មី​នេះ​ថា ដើម្បី​ផ្សព្វផ្សាយ​អំពី​គោលនយោបាយ និង​កម្មវិធី​នយោបាយ​របស់​គណបក្ស​នយោបាយ សម្រាប់​ការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ គណបក្ស​បាន​លើ​ប្រធានបទ​ទី​៣ ស្តី​ពី​យន្តការ​អភិវឌ្ឍ និង​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ ៖ 

ទី​១ ការ​កសាង​និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ឃុំ​សង្កាត់ ។

ទី​២ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ការ​លើកកម្ពស់​ជីវភាព និង​កាត់​បន្ថយ​ភាព​ក្រីក្រ​ក្នុង​ឃុំ សង្កាត់ ។

និង​ទី​៣ ការ​ពង្រឹង​អភិបាលកិច្ច​ល្អ ការ​លើកកម្ពស់​ការ​យល់​ដឹង​អំពី​សិទ្ធិ​មនុស្ស និង​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ឃុំ សង្កាត់ ។

លោក​ថា​កម្មវិធី​តុមូល​លើ​ប្រធានបទ​ទាំង​៣​នេះ នឹង​ត្រូវ​ចាក់​ផ្សាយ​នៅ​ស្ថានីយ៍ទូរទស្សន៍​ជាតិ​កម្ពុជា (​ទ​.​ទ​.​ក​) នៅ​ថ្ងៃ​ទី​២៤ និង​៣០ ខែឧសភា ឆ្នាំ​២០១៧  ។