ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​បុគ្គលិក​ធនាគារ​ម្នាក់​ក្រោយ​គប់​ក្បាល​លោក​អនុប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​មួយ​ដុំឥដ្ឋ

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ បុរស​ម្នាក់​ដែល​គេ​អះអាង​ថា ជា​បុគ្គលិក​ធនាគារ​មួយ ត្រូវ​កម្លាំង​កងរាជ​អា​វុធ​ហត្ថ​​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១១​ថ្ងៃត្រង់​ថ្ងៃ​ទី​២០ វិច្ឆិកា នៅ​ចំណុច​ភូមិ​ចំការ​សំរោង​១ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង…

ខេត្តបាត់ដំបង​ ៖ បុរស​ម្នាក់​ដែល​គេ​អះអាង​ថា ជា​បុគ្គលិក​ធនាគារ​មួយ ត្រូវ​កម្លាំង​កងរាជ​អា​វុធ​ហត្ថ​​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១១​ថ្ងៃត្រង់​ថ្ងៃ​ទី​២០ វិច្ឆិកា នៅ​ចំណុច​ភូមិ​ចំការ​សំរោង​១ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ក្រោយ​ពី​ជន​នេះ​ បាន​យក​ដុំឥដ្ឋ​គប់​ក្បាល​លោក​អនុប្រធាន​មន្ទីរ​ពា​ណិជ្ជកម្ម​ខេត្ត​ម្នាក់ បណ្ដាល​ឲ្យ​បែកក្បាល​ហូរ​ឈាម​កក្លាក់ ពេល​កំពុង​ផ្ទុះ​ជម្លោះ​ដ៏​ក្ដៅ​គគុក​ក្នុង​នាម​អ្នក​នៅ​ក្បែរ​ខាង​គ្នា​ ។

របាយ​ការ​ណ៍​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ទឹម វណ្ណ​រឹទ្ធ ហៅ​ទូច ភេទប្រុស​ អាយុ​៤១​ឆ្នាំ ជា​បុគ្គលិក​ធនាគារ ។ រីឯ​ជន​រង​គ្រោះ​ឈ្មោះ ពែ​ត ថា​រ៉ូ ហៅ​ជី​ត ភេទប្រុស​ អាយុ​៥២​ឆ្នាំ មាន​តួនាទី​ជា​អនុប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបាត់ដំបង រស់នៅ​ក្បែរ​ខាង​គ្នា​ក្នុងភូមិ-សង្កាត់​ខាង​លើ​ ។ របាយ​ការ​ណ​ដដែល​បាន​បន្ត​ថា  បុគ្គលិក​ធនាគារ​ម្នាក់​នេះ (​ជនសង្ស័យ​) បាន​យក​ដុំឥដ្ឋ​គប់​ក្បាល​លោក​អនុប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ត្រូវ​ចំ​ក្បាល​បណ្ដាល​ឲ្យ​បែក​ឈាម កាលពី​យប់​ថ្ងៃ​ទី ១៩ វិច្ឆិកា នៅ​ចំណុច​កើតហេតុ​ ។  

ក្រោយ​ប្រើ​ហិង្សា​ដ៏​កំរោល​ទៅ​លើ​ជន​រង​គ្រោះ  ជន​ដៃដល់​រូប​នេះ​ ក៏​បាន​គេចខ្លួន​បាត់​មួយ​យប់​។  លុះ​ព្រឹក​ថ្ងៃ​បន្ទាប់ ទើបត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​នាំ​យក​ទៅ​សួរនាំ​។ គេ​មិន​ទាន់​ដឹង​អំពី​មូលហេតុ​ជាក់លាក់​ដែល​នាំ​ឲ្យ​មាន​អំពើ​ហិ​ង្សា​ក៏​ឃោរ​ឃៅ​នេះ​កើតឡើង​រវាង​បុគ្គលិក​ធនាគារ និង​លោក​អនុប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តខាងលើ​នេះ​នៅឡើយ​ទេ ​។​ ប៉ុន្តែ​បើ​តាម​លោក សូ ឌី ប្រធាន​​មន្ទីរ​យុ​ត្ថិ​ធ​ម៌នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបាន​ផ្ដល់​ព័​ត៏​មាន​បឋម​អំពី​មូលហេតុ​ថា អំពើ​ហិ​ង្សា​នេះ​ផ្ដើម​ចេញពី​ជម្លោះ​រ៉ៃ​រាំ​ចង​ជា​គំនុំ រវាង​ភាគី​ទាំង​ពីរ​ដែល​រស់នៅ​ក្បែរ​ខាង​គ្នា​។​    

លោក សូ ឌី បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​កើតហេតុ ភាគី​ទាំង​ពីរ​បាន​ផ្ទុះ​ជម្លោះ​ស៊ីសាច់ហុតឈាម​គ្នា​ជា​ថ្មី  រហូត​ភាគី​ម្ខាង​ទ្រាំ​មិន​បាន​ក៏​ទាញ​ដុំឥដ្ឋ​គប់​ក្បាល​ភាគី​ម្ខាង​ទៀត​បណ្ដាល​ឲ្យ​បែក​ហូរ​ឈាម​ ។ ​ប៉ុន្តែ​យ៉ាងណា ពេល​នេះ​ជន​ដៃដល់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ឃាត់ខ្លួន តាម​បទបញ្ជា​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត  ដើម្បី​ចាត់​ការ​តាម​នីតិវិធី​ហើយ​៕  ​

អត្ថបទសរសេរ ដោយ