ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ចាស់វស្សា​៨​នាក់​ត្រូវ​បាន​ដាក់​ឱ្យ​ចូល​និវត្តន៍

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ប៉ូលិស​សុទ្ធតែ​មាន​វ័យ​ចំណាស់​ថ្នាក់​នាយ​ឧត្តមសេនីយ៍ ចំនួន​៨​នាក់​​ ត្រូវ​បាន​ក្រសួងមហាផ្ទៃ ស្នើ​សុំ​គោលការណ៍​ទៅ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ប៉ូលិស​សុទ្ធតែ​មាន​វ័យ​ចំណាស់​ថ្នាក់​នាយ​ឧត្តមសេនីយ៍ ចំនួន​៨​នាក់​​ ត្រូវ​បាន​ក្រសួងមហាផ្ទៃ ស្នើ​សុំ​គោលការណ៍​ទៅ​សម្តេច តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី  ដើម្បី​ដាក់​ឲ្យ​ចូល​និវត្តន៍ ។

យោង​តាម​លិខិត​របស់​ក្រសួងមហាផ្ទៃ​ដែល​ចុះហត្ថលេខា​ដោយ​សម្តេច ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ដែល​បាន​ផ្សព្វផ្សាយ​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​ឲ្យ​ដឹង​ថាស​ម្តេច​ស​ខេ​ង បាន​បញ្ជូន សំណើសុំ​ដាក់​ឲ្យ​ចូល​និវត្តន៍​នូវ​មន្ត្រី​ចាស់វស្សា​៨​នាក់​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​សម្រេច​។ នាយ​ឧត្តម​សេនី​យ៏​ទាំង​៨​រូប​ដែល​ដាក់​ឲ្យ​ចូល​និវត្ត​ន៏​នោះ​រួម​មាន ១-​នាយ​ឧត្តមសេនីយ៍ ឯម សំ​អាន  អត្តលេខ​០០១ ទី​២-.​នាយ​ឧត្តមសេនីយ៍ តេ​ង សា​វង្ស អត្តលេខ​០០១១ ទី​៣-​នាយ​ឧត្តមសេនីយ៍ អ៊ុ​ក គឹ​ម​លេខ អត្តលេខ​០០៣៤ ទី​៤-​នាយ​ឧត្តមសេនីយ៍ យូ ស៊ុន​ឡុ​ង អត្តលេខ​០០១៨ ទី​៥-​នាយ​ឧត្តមសេនីយ៍ ចក់ ឡេ​ង អត្តលេខ​០០៤៥ ទី​៦-​នាយ​ឧត្តមសេនីយ៍ ឌុ​ល គឿ​ន អត្តលេខ​០០២៧  ទី​៧-​នាយ​ឧត្តមសេនីយ៍ សួន ឈាង​លី អត្តលេខ ០១០៤ និង​ទី​៨-​នាយ​ឧត្តមសេនីយ៍ លូ រ៉ា​មីន អត្តលេខ​០០៥៣ ៕