ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​កាច់ក​យក​ម៉ូតូ​បាន​សម្រេច តែ​ត្រូវ​បាន​កម្លាំង​នគរបាល​ចាប់ខ្លួន

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ មាន​ករណី​ចោរលួច​កាច់​សោក យក​ម៉ូតូ​១​គ្រឿង​ម៉ាក PCX ស៊េរី​២០១៥ ពណ៌​សលាយ​ឈាម​ជ្រូក ពាក់​ស្លាក​លេខ ប​.​មាន​ជ័យ​1P-0639

ខេត្តបន្ទាយមានជ័យ ៖ មាន​ករណី​ចោរលួច​កាច់​សោក យក​ម៉ូតូ​១​គ្រឿង​ម៉ាក PCX ស៊េរី​២០១៥ ពណ៌​សលាយ​ឈាម​ជ្រូក ពាក់​ស្លាក​លេខ ប​.​មាន​ជ័យ​1P-0639 ខណៈ​ដែល​ម្ចាស់​ចូលរួម​ក្នុង​កម្មវិធី​បុណ្យ​ឆ្លងកុដិ​វត្ត​ស្ទឹង​បត់​។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០១៧ នៅ​វត្ត​ស្ទឹង​បត់ ស្ថិត​ក្នុងភូមិ​ស្ទឹង​បត់ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។ លោក​វរសេនីយ៍ទោ ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​សិរី​សោភ័ណ បាន​ឲ្យ​ដឹង​ថា​៖ ជន​រង​គ្រោះ ជា​ម្ចាស់​ម៉ូតូ​ឈ្មោះ ជីវ គឹ​ម​ហ៊ា​ង ភេទ​ស្រី អាយុ​១៧​ឆ្នាំ ជា​យុវជន​(​ស​.​ស​.​យ​.​ក​) នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។

ចំណែក​ជន​ប្រព្រឹត្ត​ល្មើស ឈ្មោះ​សៅ មក​រា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ នៅ​ភូមិ​ជោ ឃុំ​គ្រញូង ស្រុក​កំចាយមា ខេត្តព្រៃវែង ជា​ជន​ដៃដល់​ធ្វើ​សកម្មភាព​កាច់​សោ​រក​ម៉ូតូ និង​ម្នាក់​ទៀត​ឈ្មោះ ហ៊ឹ​ម វុ​ទ្ធី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ព្រៃ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ជា​អ្នក​ផ្សំ​គំនិត​។ ជាមួយនឹង​ការ​បង្ក្រាប​នេះ សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​ជាក់ស្តែង មាន ដែក​រាង​អក្សរ T សម្រាប់​កាច់​សោក​ម៉ូតូ​ចំនួន​១,​ទូរស័ព្ទ​ដៃ​១​គ្រឿង និង​ម៉ូតូ​សម្រាប់​ជិះ​ធ្វើ​សកម្មភាព​១​គ្រឿង​។

លោក​អធិការ​បាន​បញ្ជាក់​ថា​៖ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ ក៏​បាន​សារភាព​ផង​ដែរ ចំពោះ​ទ​ង្វើ​ដែល​គេ​បាន​ប្រព្រឹត្ត ។ ជនសង្ស័យ​ទាំង​២​នាក់​នេះ ដោយ​ផ្អែក​លើ​ចម្លើយ​សារភាព និង​ការ​បង្ក្រាប​ជាក់ស្តែង ព្រមទាំង​ដកហូត​បាន​សម្ភារ​ទាក់ទង​នឹង​បទល្មើស កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់កា​បន្ត​តាម​នីតិវិធី​៕