ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលរួម​វេទិកា​ខ្សែ​ក្រ​វ៉ា​ត់​នៅ​ស្រុក​ចិន

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ បើ​គ្មាន​ប្រែប្រួល​ទេ​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅ​ចូលរួម​វេទិកា​ខ្សែ​ក្រ​វ៉ា​ត់ និង​ផ្លូវ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ នៅ

រាជធានី​ភ្នំពេញ​៖  បើ​គ្មាន​ប្រែប្រួល​ទេ​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅ​ចូលរួម​វេទិកា​ខ្សែ​ក្រ​វ៉ា​ត់  និង​ផ្លូវ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃ​ទី​១៤  ១៥ ខែឧសភា ឆ្នាំ​២០១៧ នៅ​ទីក្រុង​ប៉េ​កាំ​ង ប្រទេស​ចិន​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​។

​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ ផ្សាយ​នៅ​ថ្ងៃ​ទី​៩ ឧសភា បាន​បញ្ជាក់​ថា « សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ចូលរួម​ជាមួយ​ប្រមុខ​រាជ​រដ្ឋ និង​រដ្ឋាភិបាល​ដទៃ​ទៀត​ក្នុង​កិច្ចប្រជុំ​តុមូល​សម្រាប់​ថ្នាក់ដឹកនាំ​ដែល​មាន​លោក​ហ្ស៊ី ជី​ន​ពីង ប្រធាន​ធិ​បតី​សា​ធារ​ដ្ឋ​ប្រជាមានិត​ចិន​ជា​ប្រធាន ហើយ​សម្តេច ហ៊ុន សែន និង​ថ្លែង​សុន្ទរកថា​ក្នុង​កិច្ចប្រជុំ​ដែល​មាន​មូលបទ «​ថាមពល​រួម​នៃ​គោលនយោបាយ  ដើម្បី​ភាព​ជា​ដៃគូ​ជី​ត​ស្និទ្ធ​» និង​ក្នុង​កិច្ចប្រជុំ​ដែល​មាន​មូលបទ  «​ពង្រឹង​ចំណងទាក់ទង​រវាង​ប្រជាជន និង​ប្រជាជន​»​។

​បើ​តាម​ប្រភព​បាន​ឲ្យ​ដឹង​ថាស​ម្តេច តេ​ជោ ហ៊ុន​សែន  និង​ជូ​ប​សម្តែង​ទ្វេភាគី​ជាមួយ លោក  អ៊ែ​ដេ​ណី​បាត ចា​ហ្គា​ល់​ទុល​ហ្គា ( Erdenebat Jargaltulga ) នាយក​រដ្ឋមន្ត្រី​ម៉ុង​ហ្គោ​លី  និង​ទទួល​ជួប​សម្តែង​ការ​គួរសម​ពី​ប្រធាន​ក្រុមហ៊ុន​របស់​ចិន​មួយ​ចំនួន​ផង​ដែរ ។

​បន្ទាប់​ពី​បញ្ចប់​វេទិការ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន  និង​គណៈប្រតិភូ នឹង​បន្ត​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ចិន​ពី​ថ្ងៃ​ទី​១៦​ដល់ ១៧ ខែឧសភា ឆ្នាំ​២០១៧ តប​តាម​អញ្ជើញ​របស់​រដ្ឋាភិបាល​ចិន​។