ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចុះ​ស្រាវជ្រាវ​កន្លែង​លាក់ខ្លួន​របស់​ឃាត់ករ​សម្លា.ប់​ព្រះ​ចៅអធិការ​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ក្រសួងមហាផ្ទៃ​សហការ​ជាមួយនឹង​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះ​ស្រាវជ្រាវ​ស្វែងរក​បក្ខពួកជន​ដៃដល់​ចំនួន​២​នាក់​ផ្សេង​ទៀត

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ក្រសួងមហាផ្ទៃ​សហការ​ជាមួយនឹង​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះ​ស្រាវជ្រាវ​ស្វែងរក​បក្ខពួកជន​ដៃដល់​ចំនួន​២​នាក់​ផ្សេង​ទៀត​ដែល​បាន​បាញ់​សម្លាប់​ព្រះ​ចៅអធិការ​វត្ត​នៅ​ខេត្តក្រចេះ ។

តាម​ប្រភព​បានឱ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​ស្វែងរក​ជន​ដៃដល់​ដែល​បាន​គេចខ្លួន​នោះ​ដែរ​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅ​កាន់​ទីតាំង​ដែល​បក្ខពួក​ជន​ដៃដល់​បាន​ប្រាប់​ពី​កន្លែង​លាក់ខ្លួន​របស់​ពួក​គេ​ស្ថិត​នៅ​ក្នុងភូមិ​ឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ក្រុម​ជន​ដៃដល់​៣​នាក់​ដែល​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បាន​ប្រាប់​ឱ្យ​ដឹង​ថា បក្ខពួក​ដែល​នៅ​សេសសល់​ចំនួន​២​នាក់​នោះ​បាន​ស្នាក់​នៅផ្ទះ​ជួល​ជាន់​ទី​១ ស្ថិត​នៅ​ក្នុង​ទីតាំង​ខាងលើ ។ ដោយឡែក​ក្រោយ​ពី​បានដឹង​ពី​កន្លែង​លាក់ខ្លួន​របស់​ជន​ដៃដល់​ដែល​ជា​បក្ខពួក​ទាំង​២​ខាងលើ​រួច​មក​សមត្ថកិច្ច​បាន​ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ប៉ុន្តែ​ជា​លទ្ធផល​គឺ មិន​មាន​អ្នក​ណា​នៅផ្ទះ​ជួល​ខាងលើ​ឡើយ ។

សមត្ថកិច្ច​សន្និដ្ឋាន​ថា បក្ខពួក​២​នាក់​នោះ​អាច​ដឹង​មុន​រួច​ធ្វើការ​គេចខ្លួន​បាត់​មុន​នឹង​សមត្ថកិច្ច​ទៅ​ដល់ ។ គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​វេលា​យប់​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០១៧ មានការ​បាញ់​សម្លាប់​ព្រះ​ចៅអធិការ​វត្ត​មួយ​អង្គ​ព្រះ​នាម សុង ស៊ី​ថា ហៅ​ចាប ព្រះ​ជន្ម​៤៨​ព្រះ​វស្សា ពាក់ព័ន្ធ​នឹង​ករណី​មនុស្សឃាត​ដោយ​ចេតនា​ផ្តើម​ចេញពី​អំពើ​ឆបោក​ក្រោម​រូបភាព​ជួញដូរ​វត្ថុ​បុរាណ ៕ 

ព័ត៌មាន​បាញ់​សម្លាប់​ចៅអធិការ​វត្ត ៖ ចៅអធិការ​វត្ត​ត្រូវ​ជន​មិន​ស្គាល់​បាញ់​សម្លាប់ សង្ស័យ​ថា