ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ក្រោយ​ពេល​ផ្ទុះ​ជំងឺ​អុតក្តាម

6 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​១០​ភូមិ​ក្នុង​ឃុំ​ឈើទាល មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ដោយសារ​សត្វ​គោក្របី​ជាង​៧០០​ក្បាល មាន​ជំងឺ​អុតក្តាម​ធ្ងន់ធ្ងរ និង​ងាប់ រហូត​មក​ដល់​ពេល​នេះ​កំពុង​មាន

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​១០​ភូមិ​ក្នុង​ឃុំ​ឈើទាល មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ដោយសារ​សត្វ​គោក្របី​ជាង​៧០០​ក្បាល មាន​ជំងឺ​អុតក្តាម​ធ្ងន់ធ្ងរ និង​ងាប់ រហូត​មក​ដល់​ពេល​នេះ​កំពុង​មាន​ជំងឺ​ជា​ច្រើន​ក្បាល​ទៀត ហើយ​ពុំ​ទាន់​មាន​មន្ត្រី​ជំនាញ​ពេទ្យសត្វ​ណា​ចុះ​ទៅ​អន្តរាគមន៍​ឡើយ ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៧ នៅ​ភូមិ​ឈើទាល និង​ភូមិ​តា​រក្ស ឃុំ​ឈើទាល ស្រុក​ស្វាយ​ជ្រំ​។

បើ​តាម​លោក គោ​យ អឿ​ន មេ​ភូមិ​តា​រក្ស បាន​ឲ្យ​ដឹង​ថា ចាប់តាំងពី​មាន​ភ្លៀង​ធ្លាក់​រយៈពេល​មួយ​ខែ​នេះ សត្វ​គោ​ក្នុងភូមិ​តា​រក្ស ប្រមាណ​ជា​៥០​ក្បាល បាន​កើត​ជំងឺ​អុតក្តាម ក៏​ប៉ុន្តែ​ពុំ​ទាន់​មាន​មន្ត្រី​ជំនាញ​មក​អន្តរាគមន៍​ទេ ហើយ​បើ​តាម​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា ការ​ផ្ទុះ​ជំងឺ​នេះ​នេះ​កើត​មាននៅ​ភូមិ​ចេក និង​ភូមិ​សង្កែ​ជា​ច្រើន​ក្បាល និង​ងាប់​គោមួយ​ក្បាល​។ ក្រោយ​ពី​មានការ​ផ្ទុះ​ជំងឺ​អុតក្តាម​ច្រើន​ដូច្នេះ ក៏​រាយការណ៍​ទៅ​លោក​មេឃុំ​ឈើទាល ដើម្បី​រក​មន្ត្រី​ពេទ្យសត្វ​ជួយ​ព្យាបាល ប៉ុន្តែ​គួរ​ឲ្យ​ស្តាយ​លោក​មេឃុំ​ឆ្លើយ​តប​ថា គោ​របស់​គាត់​៧​ក្បាល​ក៏​កើត​ជំងឺ​អុតក្តាម​នេះ​ដែរ តែ​មិន​បាន​ព្យាបាល​អី​ទេ គឺ​នឹង​ជា​អស់ហើយ មិនបាច់​ភ័យ​ទេ​។ ប៉ុន្តែ​បី​ថ្ងៃ​ចុង​ក្រោយ​នេះ ក៏​ចាប់ផ្តើម​ផ្ទុះ​ជំងឺ​អុតក្តាម​ទៅ​លើ​សត្វ​គោ​ជា​ច្រើន​ក្បាល​ទៀត គួរ​ឲ្យ​ព្រួយបារម្ភ ។

ទាក់ទិន​ករណី​នេះ​ដែរ លោក មាស សុខ មេឃុំ​ឈើទាល​បាន​មាន​ប្រសាសន៍​ថា ជំងឺ​អុតក្តាម​នេះ​បាន​កើត​ទៅ​លើ​សត្វ​គោ​ប្រមាណ​ជាង​៧០០​ក្បាល ចាប់តាំងពី​ខែមេសា​មក​ដល់​ខែឧសភា ២០១៧ នេះ​។ ក្នុង​នោះ​មាន​១០​ភូមិ​ហើយ ដែល​ផ្ទុះ​ជំងឺ​នេះ ប៉ុន្តែ​បាន​ព្យាបាល​ជា​សះស្បើយ​បណ្តើ​ៗ​ហើយ​ដែរ ។ ដោយឡែក​នៅ​ភូមិ​ឈើទាល និង​ភូមិ​តា​រក្ស ក៏​គោ​ជា​ច្រើន​ក្បាល​ចាប់ផ្តើម​កើត​ជំងឺ​អុតក្តាម​ទៀត ខណៈ​លោក​មេ​ភូមិ​កំពុង​ចុះ​ស្រង់​ស្ថិតិ និង​សុំ​បទ​អន្តរាគមន៍​ហើយ​។