ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀមៗបងប្អូន កម្ពុជានឹងមានភ្លៀងធ្លាក់ លាយឡំផ្គរ រន្ទះ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រកាស នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ​មាន​សម្ពាធ​ទាប​សកម្ម​មួយ​កើត​នៅ​លើ​ភាគ​ខាងត្បូង​នៃ​សមុទ្រ​ចិន​ភាគ​ខាងត្បូង (​ខាងជើង​កោះ​ប​រ័​ណ​អូ ឥណ្ឌូ​ណេ​ស៊ី​)​។ សម្ពាធ​ទាប​សកម្ម​នេះ​នឹង​រំកិល​ដើរ​ឆ្ពោះ​មក​លិច​នឹង​ចូល​មក​ដល់​ក្នុង​ឈូង​សមុទ្រ​ថៃ​នៅ​ថ្ងៃ​ទី​២២…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រកាស នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ​មាន​សម្ពាធ​ទាប​សកម្ម​មួយ​កើត​នៅ​លើ​ភាគ​ខាងត្បូង​នៃ​សមុទ្រ​ចិន​ភាគ​ខាងត្បូង (​ខាងជើង​កោះ​ប​រ័​ណ​អូ ឥណ្ឌូ​ណេ​ស៊ី​)​។ សម្ពាធ​ទាប​សកម្ម​នេះ​នឹង​រំកិល​ដើរ​ឆ្ពោះ​មក​លិច​នឹង​ចូល​មក​ដល់​ក្នុង​ឈូង​សមុទ្រ​ថៃ​នៅ​ថ្ងៃ​ទី​២២ ខែវិច្ឆិកា​។

ក្រសួង​ធនធាន​ទឹកបាន​បន្ត​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ ៖ ចាប់ពី​ថ្ងៃ​ទី​១៩-២២ ខែវិច្ឆិកា និង​អាច​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ដោយ​ក្នុង​នោះ​មាន​ផ្នែក​មួយ​ចំនួន​នៃ​រាជធានី​-​ខេត្ត នៅ​តំបន់​ទំនាប​កណ្តាល​ភាគ​ខាងក្រោម ភាគ​ពាយព្យ តំបន់​មាត់សមុទ្រ នឹង​អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ និង​ច្រើន ដោយ​អន្លើ​លាយឡំ​ទៅ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។ នៅ​លើ​ផ្ទៃសមុទ្រ​នឹង​អាច មាន​ភ្លៀង​ខ្យល់ និង​រលក​សមុទ្រ​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ