ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក្ខណៈ​ពិសេស​3​របស់បុគ្គលិក​ដែល​ក្រុមហ៊ុន​ត្រូវការ

6 ឆ្នាំ មុន

កាលពី​ឆ្នាំ​កន្លង​ទៅ ក្រុមហ៊ុន​ផលិត​វ៉ែនតា Warby Parker បាន​ត្រូវ​គេ​វាយតម្លៃ​ថា ជា​ហាង​អន​ឡាញ​ដែល​ផ្តល់​នូវ​តម្លៃ​បំផុត​នៅ​ក្នុង​ពិភពលោក ។

CEO ទាំង​២​រូប​របស់​ក្រុមហ៊ុន​នេះ ឈ្មោះ

កាលពី​ឆ្នាំ​កន្លង​ទៅ ក្រុមហ៊ុន​ផលិត​វ៉ែនតា Warby Parker បាន​ត្រូវ​គេ​វាយតម្លៃ​ថា ជា​ហាង​អន​ឡាញ​ដែល​ផ្តល់​នូវ​តម្លៃ​បំផុត​នៅ​ក្នុង​ពិភពលោក ។

CEO ទាំង​២​រូប​របស់​ក្រុមហ៊ុន​នេះ ឈ្មោះ Dave Gilboa និង Neil Blumenthal និង​អ្នក​រួម​បង្កើត​២​រូប​ទៀត​ឈ្មោះ Andrew Hunt និង Jeff Raider ។ ពួក​គេ​មាន​ក្តី​សុបិន​ថា ចង់​ផ្តល់​ជូន​នូវ​វ៉ែនតា​ដែល​មើលទៅ​ល្អ មានការ​រចនា និង​តម្លៃ​មិន​ថ្លៃ ។ ពួក​គេ​ក៏​បាន​បង្កើត​ក្រុមហ៊ុន Warby Parker នេះ​ឡើង​មក​នៅ​ឆ្នាំ​២០១០ និង​មាន​គូប្រជែង​ខ្នាត​យក្ស គឺ Luxottica ។

ក្រុមហ៊ុន Warby Parker មាន​ស្នាក់​ការ​ធំ​នៅ​ក្រុង​ញូ​វ​យ៉​ក និង​មាន​ការិយាល័យ​បើក​ថ្មី​នៅ​ក្រុង Nashville ។ ក្រៅពី​នេះ នៅ​មាន​ហាង​លក់រាយ​ជាង​៤០​សាខា​ទៀត​ទូ​ទាំង​សហរដ្ឋអាមេរិក​ទៀត ដើម្បី​ឲ្យ​ស្រប​តាម​ក្តី​សុបិន និង​ភារកិច្ច​របស់​អ្នក​បង្កើត ។

ការ​ជ្រើសរើស​បុគ្គលិក​ចូល​មក​ធ្វើការ​ក្នុង​ក្រុមហ៊ុន គឺជា​រឿង​ដែល​សំខាន់​បំផុត ។

ក្រុមការងារ Business Insider បាន​មានឱកាស​សម្ភាសន៍​ជាមួយ Dave Gilboa ជា CEO របស់​ក្រុមហ៊ុន ទៅ​លើ​គុណសម្បត្តិ​ដែល​គាត់​ប្រើប្រាស់​ក្នុង​ការ​ជ្រើសរើស​បុគ្គលិក​។ តទៅ​នេះ គឺជា​បទ​សម្ភាសន៍​ជាមួយ CEO រូប​នេះ ។

១-​ចង់​ដឹង ចង់​ឃើញ ៖
យើង​បាន​ជួប​ថា បុគ្គលិក​ដែល​ល្អ​តែងតែ​ជា​មនុស្ស​ចង់​ដឹង ចង់​ឃើញ និង​រៀនសូត្រ​ជា​រឿយ​ៗ​ទាំង​ក្នុង និង​ខាងក្រៅ​អាជីវកម្ម ។ រឿង​ផ្សេង​ៗ​កំពុង​តែ​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់រហ័ស ដូច្នេះ បើ​អ្នក​មានបទពិសោធន៍ និង​ជំនាញ​គ្រប់គ្រាន់​សម្រាប់​ការងារ មាន​សមត្ថភាព​អាច​ទៅ​រួច​ខ្ពស់​នោះ ការងារ​របស់​ពួក​គេ​នឹង​ផ្លាស់​ប្តូរ​ទៅ​ក្នុង​រយៈពេល​មិន​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ ហើយ​យើង​ត្រូវការ​អ្នក​ដែល​កែ​លម្អ​ខ្លួន​បាន និង​ព្រម​រៀនសូត្រ​ជាមួយនឹង​ការ​ផ្លាស់​ប្តូរ​នោះ ។

២-​ចិត្ត​ស្រឡាញ់ ៖
មនុស្ស​មួយ​ប្រភេទ​ទៀត គឺ​អ្នក​ដែល​មានចិត្ត​ស្រឡាញ់​ដល់ Brand របស់​យើង និង​ចង់​ក្លាយជា​ចំណែក​មួយ​របស់​ក្រុមហ៊ុន ដោយ​មិន​សម្លឹង​ទៅ​វា​គ្រាន់តែ​ជា​ការងារ​នោះ​ទេ ។ ពួក​គេ​មានការ​ពេញចិត្ត និង​តាំងចិត្ត​ដើម្បី​បង្កើត​អ្វី​ដែល​ធំធេង​រួម​ជាមួយ​ពួក​យើង ។

៣-​មាន​ទំនុកចិត្ត ៖
ការ​ចាប់ផ្តើម​អាជីវកម្ម (Startup) ដែល​នៅ​មិន​ទាន់​រឹង​ប៉ឹ​ង បញ្ហា​ផ្សេង​ៗ​អាច​នឹង​ចូល​មក​បាន​គ្រប់ពេល ហើយ​អ្នកដឹកនាំ​គ្មាន​ពេលវេលា​មក​ប្រាប់​ឲ្យ​បុគ្គលិក​ត្រូវធ្វើ​អ្វី​នោះ​ទេ ។ ហេតុនេះ យើង​ត្រូវការ​អ្នក​ដែល​មើលឃើញ​បញ្ហា និង​ក្លាហាន​ដោះស្រាយ​វា ៕