ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខុន​ដូ ឆាយ​ណា ខន​ស្ត្រា​ក់សិន កំពុង​ប្រើប្រាស់​ចិញ្ចើម​ផ្លូវ និង​បង្ក​ការ​កកស្ទះ​យ៉ាង​ខ្លាំង អាជ្ញាធរ​មើល​មិនឃើញ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក ព្រំ សំខាន់ អភិបាល​ខណ្ឌចំការមន បាន​បញ្ជាក់​ជា​ថ្មី​ម្តងទៀត​ថា លោក​បាន​ដាក់​កម្លាំង​ឲ្យ​សម្រួល​ចរាចរណ៍​នៅ​មុខ​ខុន​ដូរ​ឈ្មោះ ឆាយ​ណា

រាជធានី​ភ្នំពេញ ៖ លោក ព្រំ សំខាន់ អភិបាល​ខណ្ឌចំការមន បាន​បញ្ជាក់​ជា​ថ្មី​ម្តងទៀត​ថា លោក​បាន​ដាក់​កម្លាំង​ឲ្យ​សម្រួល​ចរាចរណ៍​នៅ​មុខ​ខុន​ដូរ​ឈ្មោះ ឆាយ​ណា ខន​ស្ត្រា​ក់សិន ហ្វ័​ត អេ​ន​ជី​នា​រីង ឌី​វិ​សិន ខ​ប អិ​ល​ធី​ឌី (CHINA CONTRUCTION FOURTH ENGINEERING DIVISION CORP. LTD) ដែល​មាន​ទីតាំង​ស្ថិត​តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម ក្នុង​សង្កាត់​ទន្លេ​បាក់ ខ​ណ្ខ​ចំការមន រាជធានី​ភ្នំពេញ ដែល​រង​ការ​រិះគន់​ថា​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ និង​ធ្វើ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង​ជា​រៀងរាល់ថ្ងៃ ព្រោះ​ការដ្ឋាន​មួយ​នេះ​បាន​យក​ចិញ្ចើម​ផ្លូវ​សម្រាប់​ដាក់​ដែក និង​សម្ភារ​សំណង់ និង​មាន​រថយន្ត​ដឹក​ខ្សាច់ រថយន្ត​ក្រឡុក​ស៊ីម៉ងត៍ ចត​មុខ​ការដ្ឋាន​នេះ​ជា​ច្រើន និង​បង្ហៀរទឹក​កខ្វក់​មក​លើ​ផ្លូវ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ផ្លូវ​ខូច​មក​រក​ដំណោះស្រាយ​បញ្ហា​ខាងលើ តែ​លោក​មិន​បាន​បញ្ជាក់​ថា​នឹង​មាន​ចំណាត់ការ​យ៉ាងណា​ចំពោះ​បញ្ហា​ដាក់​សម្ភារ​លើ​ចិញ្ចើម​ផ្លូវ និង​រថយន្ត​ចត​មុខ​ការដ្ឋាន​នោះ​ទេ​។

ការដ្ឋាន​សំណង់​ខុន​ដូ​មួយ​នេះ ឈ្មោះ ឆាយ​ណា ខន​ស្ត្រា​ក់សិន ហ្វ័​ត អេ​ន​ជី​នា​រីង ឌី​វិ​សិន ខ​ប អិ​ល​ធី​ឌី (CHINA CONTRUCTION FOURTH ENGINEERING DIVISION CORP. LTD) ដែល​មាន​ទីតាំង​ស្ថិត​តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម ក្នុង​សង្កាត់​ទន្លេ​បាក់ ខ​ណ្ខ​ចំការមន រាជធានី​ភ្នំពេញ​។​ កន្លង​មក លោក ជា សុ​ផា​រ៉ា ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ចេញ​បម្រាម​មួយ​ដាក់​កម្រិត​មិន​ឲ្យ​ការដ្ឋាន​សំណង់​ធំ​ៗ ខ្ពស់​ៗ​ក្នុង រាជធានី​ភ្នំពេញ យក​ទ្រូងផ្លូវ ឬ​ចិញ្ចើម​ផ្លូវ​សាធារណៈ ដើម្បី​ដាក់​សម្ភារ​សាងសង់​ឡើយ ជា​ពិសេស​ហាម​មិន​ឲ្យ​ដាក់​ដង​ស្ទូច​ជាប់​ផ្លូវ ឬ​លើក​សម្ភារ​សំណង់​រំលង​ផ្លូវ ព្រោះ​វា​បង្ក​ការ​កកស្ទះ​ចរាចរណ៍ និង​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​។

ប៉ុន្តែ​ទោះជា​មាន​បម្រាម​បែប​នេះ​ក៏​ដោយ ក៏​ការដ្ឋាន​សំណង់​របស់​ជនជាតិ​ចិន​មួយ​នេះ នៅ​បង្ក​ការ​រំខាន និង​បំផ្លាញ​ផលប្រយោជន៍​សាធារណៈ​ដដែល ជា​ពិសេស​លើក​ស្ទួ​ច​សម្ភារ​សំណង់ រំលង​ផ្លូវ ដោយ​មិន​ខ្វល់​ពី​ការ​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​។ ចំណែក​សាលា​ខណ្ឌចំការមន និង​សាលា​រាជធានី​ភ្នំពេញ មិនដឹង​ទទួល​បាន​ផលប្រយោជន៍​អ្វីខ្លះ​ពី​ខុន​ដូ​នេះ​ទេ បានជា​មើល​មិនឃើញ​ពី​ផល​ប៉ះពាល់​ដល់​សម្បត្តិ​សាធារណៈ និង​បង្ក​ការ​កកស្ទះ​ចរាចរណ៍​ជា​រៀងរាល់ថ្ងៃ​។ អ្នក​ធ្វើ​ដំណើរ​តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម​ខ្លះ ដែល​មក​ជិត​ដល់​ស្ពាន​អាកាស ក្បាលថ្នល់ បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ពិនិត្យ​មើល​ផង ព្រោះ​ខុន​ដូ (CHINA CONTRUCTION FOURTH ENGINEERING DIVISION CORP. LTD) ពិតជា​ធ្វើ​ឲ្យ​ខូច​សម្បត្តិ​សាធារណៈ និង​បង្ក​ការ​បង្ក​ការ​កកស្ទះ ជា​ពិសេស​ពួក​គាត់​ខ្លាច​ដែក​និង​សម្ភារ​ផ្សេង​ៗ ធ្លាក់​លើ​ផង​៕