ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រឡាប់ឡាន! ចាក់​ជនបរទេស​ចោល​ពេញ​ផ្លូវ​

6 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែ​ត ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា យ៉ាង​ហោចមាន​​មនុស្ស​៧​នាក់ ​សុទ្ធ​សឹង​​ជា​ជនបរទេស និងជាអ្នក​ទេស​ចរ​ផង​ដែរ ​បាន​​រង​​របួសធ្ងន់​-​ស្រាល ក្នុង​ហេតុការណ៍ក្រឡាប់​រថយន្ត ក្រោយពីបានបុកជាមួយ​រថយន្តម៉ាកកាមរីឡើងពីផ្លូវលំ ដែល​ហេតុ​ការណ៍​​​នេះ ​កើតឡើង​កាលពី​វេលា​ម៉ោង​០២ និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​០៨ ឧសភា ស្ថិត​ក្នុងភូមិ​កូន​ដំរីសង្កាត់និមិត្តក្រុងប៉ោយប៉ែត។

សេចក្តីរាយការណ៍​ដំបូង គេ​មិន​បាន​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ​ទាំង​៧​នាក់​នោះ​ទេ តែ​ក្នុង​នោះ​មាន​៤​នាក់​ជា​ស្រី ត្រូវគេបញ្ជូន​ទៅ​សង្គ្រោះបាត់ ។ រថយន្ត​ដែល​ក្រឡាប់​នោះ ជាប្រភេទ​រថយន្តទេសចរណ៍​៤៥កៅអី​ ធ្វើ​ដំណើរ​ពី​ប៉ោយ​ប៉ែ​ត ទៅ​ក្រុង​សៀមរាប ។ រីឯខាង​​រថយន្ត​មួយ​គ្រឿង ​បាន​បើក​គេចខ្លួន​បាត់ ​តែ​គេ​ស្គាល់​​​ជា​ប្រភេទរថយន្ត​​កាម​រី ខណៈ​សមត្ថកិច្ច​កំពុង​តាម​ចាប់​ហើយ ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ រថយន្ត​ទេសចរណ៍​៤៥​កៅអី​នោះ គឺ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​០៥ ក្នុង​ទិស​ដៅ​ពី​ប៉ោយ​ប៉ែ​ត ទៅ​ក្រុង​សៀមរាប ។ លុះ​បើកហួសជញ្ជីងថ្លឹងចម្ងាយ៥០០ម៉ែត្រ ដែលជា​​ចំណុច​កើតហេតុនោះ ក៏ឃើញ​រថយន្តកាមរី​​បើក​ឡើង​ពី​​ផ្លូវលំមកមិនមើលឆ្វេង-ស្តាំក៏វាក់អើ​បុក​គ្នាតែម្តង ​បណ្តាល​ឱ្យ​រថយន្ត​ទេសចរណ៍​នោះ ​ក្រឡាប់ចាក់​មនុស្ស​ចោល​​។ក្រោយកើតហេតុ រថយន្តកាមរីបានបើកគេចបាត់ ។