ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនកំលោះត្រូវ​​ខាង​ស្រី​ប្តឹង​ ព្រោះ​តែ​ដឹង​រឿង​ពិត

6 ឆ្នាំ មុន

«Shanghaiist» របស់​ចិន​កាលពី​ថ្ងៃ​ទី​៣ ឧសភា ២០១៧ ផ្សាយ​ថា ពិធី​រៀប​អា​ហ៍​ពិពាហ៍​មួយ​រៀបចំ​ឡើង​នៅ​ក្រុង​ស៊ី​អាន ខេត្ត​សាន​ស៊ី ប្រទេស​ចិន ។ ក្នុង​ពិធី​នោះ​លោក​វាំង ជា​កូនកំលោះ​បាន​

«Shanghaiist» របស់​ចិន​កាលពី​ថ្ងៃ​ទី​៣ ឧសភា ២០១៧ ផ្សាយ​ថា ពិធី​រៀប​អា​ហ៍​ពិពាហ៍​មួយ​រៀបចំ​ឡើង​នៅ​ក្រុង​ស៊ី​អាន ខេត្ត​សាន​ស៊ី ប្រទេស​ចិន ។ ក្នុង​ពិធី​នោះ​លោក​វាំង ជា​កូនកំលោះ​បាន​ជួល​មនុស្ស​ប្រហែល​២០០​នាក់​ធ្វើ​ជា​ភ្ញៀវ​នៅ​ក្នុង​ពិធី​រៀប​ការ​របស់​ខ្លួន ភាគច្រើន​ជា​សិស្ស និង​កម្មករ​ដែល​លោក​វាំង​បាន​ជួល​ក្នុង​ម្នាក់​៨០​យាន់ ឬ​ប្រហែល​១២​ដុល្លារ ។

ការ​ជួល​មនុស្ស​ឱ្យធ្វើ​ជា​ភ្ញៀវ​ខាង​កូនកំលោះ​បែកធ្លាយ​តាម​ប្រព័ន្ធ «We chat» ខណៈ​ពេល​បុរស​ម្នាក់​ជា​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី បញ្ជាក់​ថា រូបគេ​ទទួល​សំណើរ​ឱ្យ​ចូលរួម​ពិធីជប់លៀង​មង្គលការ​ដោយ​ឥត​គិតថ្លៃ រួម​ទាំង​ទទួល​ប្រាក់​ឈ្នួល​៨០​យាន់ ឬ​១២​ដុល្លារ ។ រូបគេ​បាន​បបួល​អ្នកស្រុក​៥​នាក់​ទៀត​ឱ្យ​ចូលរួម​ផង​ដែរ ។

ក្រៅពី​នេះ​ស្ត្រី​២​នាក់​ទៀត​ចូលរួម​ក្នុង​នាម​ជា​ភ្ញៀវ​ក្លែងក្លាយ​ដែរ បញ្ជាក់​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា ពួក​នាង​មិនដឹង​ថា​កូនកំលោះ​ជា​អ្នក​ណា​ទេ ហើយ​ទទួល​ប្រាក់​ឈ្នួល​១២​ដុល្លារ​ ដើម្បី​បង្ហាញ​មុខ​ក្នុង​ពិធីជប់លៀង​មង្គលការ ។

ផែនការ​របស់​កូនកំលោះ​ត្រូវ​បរាជ័យ​នៅ​ពេល​កូនក្រមុំ​ឈ្មោះ​លីវ ចាប់កំហុស​បាន​ថា ភ្ញៀវ​ដែល​ចូលរួម​មិនមែន​ជា​សាច់ញាតិ​របស់​គេ តែ​ជា​មិត្តភក្តិ និង​អ្នកស៊ីឈ្នួល ។

លើស​ពី​នេះ​កូនក្រមុំ​ចាប់ផ្តើម​សង្ស័យ​កាន់តែ​ខ្លាំង​នៅ​ពេល​ឪពុក​ម្តាយ​របស់​កូនកំលោះ​មិន​បាន​ចូលរួម ដោយ​កូនកំលោះ​បញ្ជាក់​ប្រាប់​នាង​ថា ​ពួក​គាត់​កំពុង​នៅ​តាម​ផ្លូវ ប៉ុន្តែ​ចុង​ក្រោយ​ល្បិច​កល​របស់​គេ​បាន​បែកធ្លាយ​ត្រូវ​ក្រុម​គ្រួសារ​កូនក្រមុំ​ប្តឹង​ប៉ូលិស​ឱ្យ​ចាប់ខ្លួន​ពី​បទ​ឆបោក ។

លោក​វាំង សារភាព​ថា បាន​ជួល​ភ្ញៀវ​ឱ្យ​ចូលរួម​ក្នុង​ពិធី​រៀប​ការ​ពិតមែន ព្រោះ​ក្រុម​គ្រួសារ​របស់​គេ​គ្មាន​នរណា​ម្នាក់​ទទួលស្គាល់​ដែល​រូបគេ​សម្រេចចិត្ត​រៀប​ការ​ជាមួយ​នាង​លីវ ជានា​រី​នៅ​ក្រៅ​ភូមិ​របស់​ខ្លួន ។

ចំណែក​នាង​លីវ ឱ្យ​ដឹង​ថា ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក នាង​មិន​បានដឹង​រឿង​បែប​នេះ​ទេ ។ ទីបំផុត​នាង​ដឹង​ថា មនុស្ស​ដែល​លោក​វាំងនាំ​ទៅ​ជួប​ក្នុង​នាម​ជា​ឪពុក​ម្តាយ​សុទ្ធសឹងតែ​ជា​មនុស្ស​ក្លែងបន្លំ ៕