ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​នរណា​ជា​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង?

6 ឆ្នាំ មុន

យោង​តាម YONHAP ថា គណៈកម្មាធិការ​បោះ​ឆ្នោតជាតិ​កូរ៉េ​ខាងត្បូង​ព្យាករណ៍​នា​ថ្ងៃ​ទី​៨ ឧសភា ថា ខ្លួន​នឹង​ប្រកាស​ជា​ផ្លូវការ​ឈ្មោះ​របស់​ប្រធានាធិបតី​ទី​១៩ របស់​ប្រទេស​រវាង​ម៉ោង​៨​ទៅ​ម៉ោង​១០​ព្រឹក ក្រោយ​ការ

យោង​តាម YONHAP ថា គណៈកម្មាធិការ​បោះ​ឆ្នោតជាតិ​កូរ៉េ​ខាងត្បូង​ព្យាករណ៍​នា​ថ្ងៃ​ទី​៨ ឧសភា ថា ខ្លួន​នឹង​ប្រកាស​ជា​ផ្លូវការ​ឈ្មោះ​របស់​ប្រធានាធិបតី​ទី​១៩ របស់​ប្រទេស​រវាង​ម៉ោង​៨​ទៅ​ម៉ោង​១០​ព្រឹក ក្រោយ​ការ​បោះ​ឆ្នោត​ដែល​គ្រោង​ធ្វើ​ផ្តាច់ព្រ័ត្រ​នា​ថ្ងៃ​ទី​៩ ឧសភា ក្រោយ​ពេល​ការ​រាប់​សន្លឹក​ឆ្នោត​នឹង​ត្រូវ​រួចរាល់​រវាង​ម៉ោង​៦​ទៅ​ម៉ោង​៧​ព្រឹក ។

យោង​តាម​គណៈកម្មាធិការ​នេះ​ថា ការ​រាប់​សន្លឹក​ឆ្នោត​លើក​នេះ​ត្រូវការ​ពេលវេលា​ថែម​ទៀត​លើស​ពី​ការ​បោះ​ឆ្នោត​លើក​មុន​ៗ​មក​ពី​ការ​ពន្យារពេល​បិទ​ការិយាល័យ​បោះ​ឆ្នោត​ពី​ម៉ោង​១៨​ដល់​ម៉ោង​២០​វិញ ហើយ​ក៏​មក​ពី​មាន​ចំនួន​បេក្ខជន​ច្រើន​ដែរ នាំ​ឱ្យ​មានការ​យឺតយ៉ាវ​ក្នុង​ការ​រាប់​សន្លឹក​ឆ្នោត ។ ក្នុង​ការ​បោះ​ឆ្នោត​២​លើក​មុន ការ​រាប់​សន្លឹក​ឆ្នោត​បញ្ចប់​ត្រឹម​ម៉ោង​៣​និង​១០​នាទី​ព្រឹក សម្រាប់​ការ​បោះ​ឆ្នោត​មួយ ហើយ​មួយទៀត​រាប់​ចប់​ត្រឹម​ម៉ោង​៥​និង​០៨​នាទី​ព្រឹក​ក្រោយ​ថ្ងៃ​បោះ​ឆ្នោត ។ លើស​ពី​នេះ​ទៀត អត្រា​អ្នកចូលរួម​បោះ​ឆ្នោត​នឹង​មាន​ខ្ពស់​ដល់​៨០% ។

មាន​បេក្ខជន​របស់​គណបក្ស​នយោបាយ​សំខាន់​ៗ៥​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​មុន​កាលកំណត់​នេះ ។ លោក MOON JAE-IN ជា​បេក្ខជន​គណបក្ស​ប្រជាធិបតេយ្យ​កូរ៉េ លោក HONG-JOON PYO បេក្ខជន​នៃ​គណបក្ស​សេរីភាព​កូរ៉េ លោក AHN CHEOL SOO បេក្ខជន​នៃ​គណបក្ស​ប្រជាជន លោក YOO SEONG MIN បេក្ខជន​គណបក្ស BAREUN ហើយ​លោក SIM SANG JEUNG បេក្ខជន​គណបក្ស​យុត្តិធម៌ ៕