ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល​! កីឡាករ​ថៃ​ដែល​ឈ្នះ មឿ​ន សុខ​ហ៊ុ​ច គឺជា​កម្មករ​ដក​ដំឡូង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​បង្ហើប​កីឡាករ​ថៃ Niev Vengchan ដែល​បាន​ប្រកួត​ឈ្នះ​កីឡាករ​កម្ពុជា មឿ​ន សុខ​ហ៊ុ​ច ដែល​ទើប​ទទួល​បាន​ខ្សែក្រវាត់​អន្តរជាតិ​ពី​ប្រទេស​ថៃ​កាលពី​ថ្ងៃ​ទី​៧ ឧសភា មិនមែន​ជា​

រាជធានី​ភ្នំពេញ ៖  យោង​តាម​ការ​បង្ហើប​កីឡាករ​ថៃ Niev Vengchan ដែល​បាន​ប្រកួត​ឈ្នះ​កីឡាករ​កម្ពុជា មឿ​ន សុខ​ហ៊ុ​ច ដែល​ទើប​ទទួល​បាន​ខ្សែក្រវាត់​អន្តរជាតិ​ពី​ប្រទេស​ថៃ​កាលពី​ថ្ងៃ​ទី​៧ ឧសភា មិនមែន​ជា​កីឡាករ​អាជីព​១០០​ភាគរយ​នោះ​ទេ គឺជា​កម្មករ​ដក​ដំឡូង​នៅ​ប្រទេស​ថៃ និង​យូរ​ៗ​ម្ដង​ឡើង​ប្រកួត​តាម​សង្វៀន​ក្នុង​វត្ត​ប៉ុណ្ណោះ ។ មានការ​កត់​សម្គាល់ថា កីឡាករ​ដែល​គ្រាន់តែ​ជា​កម្មករ​ក្នុង​ចម្ការ​ដំឡូង​រូប​នេះ ក៏​ខ្លាំង​មិន​ណ​យ​នោះ​ដែរ ទើប​ប្រកួត​កាលពី​២​លើក​មុន​ក៏​ត្រូវ​គេ​អះអាង​ថា​ឈ្នះ​មឿ​ន សុខ​ហ៊ុ​ច តែ​គណៈកម្មការ​ឱ្យ​ចាញ់ ហើយ​ការ​ប្រកួត​ប៉ះ​គ្នា​ជា​លើក​ទី​៣​ក៏​ឈ្នះ​ពិន្ទុ​តែ​ម្ដង​។

លោក​ថៃ អ៊ូ អ្នកដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត​នៅ​លើ​សង្វៀន​អន្តរជាតិ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ បាន​ថ្លែង​ក្រោយ​បញ្ចប់​ការ​ប្រកួត​រវាង​គូ​ទាំង​២​កាលពី​ថ្ងៃ​ទី​៧ ឧសភា​ថា រវាង​កីឡាករ​មឿ​ន សុខ​ហ៊ុ​ច និង​កីឡាករ​Neiv Vengchan ប៉ះ​គ្នា​៣​លើក​មក​ហើយ ដោយ​២​លើក​មុន​គឺជា​ការ​ប្រកួត​មិត្តភាព​បែប​នេះ​ដូច​គ្នា ហើយ​លទ្ធផល​កីឡាករ​របស់​លោក​ទទួល​បរាជ័យ​ទាំង​មិន​អស់ចិត្ត ។ លោក​ថា ការ​ប្រកួត​របស់​ពួក​គេ​កាលពី​២​លើក​មុន​មិន​ស្ថិត​នៅ​លើ​សង្វៀន​ទូរទស្សន៍​មួយ​នេះ​ទេ គឺ​នៅ​សង្វៀន​ទូរទស្សន៍​អប្សរា ដោយ​លទ្ធផល​ចុង​ក្រោយ​នា​ពេល​នោះ គឺ​កីឡាករ​ថៃ​ត្រូវ​ឈ្នះ ប៉ុន្តែ​គណៈ​កម្មការ​ឱ្យ​ចាញ់​ដើម្បី​យោងមុខ​កីឡាករ​កម្ពុជា ដែល​ធ្លាប់​ល្បីឈ្មោះ​នៅ​លើ​សង្វៀន​ប្រដាល់ ។ លោក​បាន​ចោទ​ថា លទ្ធផល​ដែល​ផ្ដល់​ឱ្យ​២​លើក​កន្លង​មក ជា​លទ្ធផល​បែប​លម្អៀង និង​ថា​មាន​តែ​លទ្ធផល​ក្នុង​ជំនួប​លើក​ទី​៣​ទេ​ដែល​លោក​យល់​ថា​មាន​ភាព​ត្រឹមត្រូវ​ព្រោះ​កីឡាករ​ថៃ​វាយ​ល្អ​ដូច​២​លើក​មុន ហើយ​បាន​ឈ្នះ​តាម​បំណង ។ លោក​ថា ការ​ប្រកួត​នៅ​លើ​សង្វៀន​ទូរទស្សន៍​អប្សរា កម្រ​ឱ្យ​កីឡាករ​ថៃ​ឈ្នះ​កីឡាករ​កម្ពុជា​ណាស់ ទើប​ក្នុង​ពេល​សង្វៀន​មួយ​នោះ​មិន​ទាន់​បិទ​ចោល គឺ​កីឡាករ​ថៃ​របស់​លោក​មិនសូវ​ចង់ទៅ​ប្រកួត​ទេ ។

លោក​ថា បើ​កុំ​តែ​ការ​ប្រកួត​ជាមួយ​កីឡាករ មឿ​ន សុខ​ហ៊ុ​ច ត្រូវ​បាន​ធ្វើ​ឡើង​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ មិនមែន​សង្វៀន​អប្សរា លោក​ថា​កីឡាករ Niev Vengchan ពិតជា​មិន​មក​ប្រកួត​នោះ​ទេ ដោយសារ​តែ​រាងចាល​កាលពី​២​លើក​មុន ។ លោក​ថា កីឡាករ​ថៃ​ដែល​មក​ប្រកួត​ជាមួយ​កីឡាករ​មឿ​ន សុខ​ហ៊ុ​ច នេះ មិនមែន​ជា​កីឡាករ​អាជីព​ក្នុង​សហព័ន្ធ​ប្រដាល់​ថៃ​ទេ គឺជា​កីឡាករ​ប្រដាល់​នៅ​តាម​វត្ត និង​មាន​អាជីព​ជា​ប្រចាំ​គឺជា​កម្មករ​ដក​ដំឡូង​នៅ​ក្នុង​ប្រទេស​ថៃ ។ ប៉ុន្តែ​បើ​និយាយ​ពី​សមត្ថភាព​គឺ​ល្អ​ហ៊ាន​ឡើង​ប្រកួត​ជាមួយ​ជើង​ខ្លាំង​មឿ​ន សុខ​ហ៊ុ​ច ដែល​ជា​ម្ចាស់​ខ្សែក្រវាត់​អន្តរជាតិ​ក្នុង​ព្រឹត្តិការណ៍ Thai Fight  ។ លោក​ថា នៅ​ក្នុង​ប្រទេស​ថៃ កីឡាករ​ដើរ​វាយ​តាម​វត្ត​ខ្លះ ក៏​មិនធម្មតា​នោះ​ដែរ ជាក់ស្ដែង​ដូច​ជា​កីឡាករ Niev Vengchan មាន​សមត្ថភាព​មិនធម្មតា​នោះ​ទេ ដោយ​អ្នកគាំទ្រ​តិច​ណាស់​ជឿ​ថា​គេ​គឺជា​កម្មករ​ដក​ដំឡូង ។ លោក​និយាយ​ថា កីឡាករ​ថៃ​រូប​នេះ មិន​ខុស​ពី​កីឡាករ​កម្ពុ​ជាមួយ​ចំនួន​នោះ​ទេ ដោយពេល​ប្រកួត​ក៏​យក​ពេល​ហ្វឹកហាត់​មួយ​ស​ប្ដា​ហ៍​ដើម្បី​ឡើង​រេញ ហើយ​ដល់​ពេល​អត់​ប្រកួត​ក៏​ដើរ​ស៊ី​ឈ្នួល​ដក​ដំឡូង ឬ​ធ្វើ​ការងារ​ផ្សេង​ៗ​តាម​រដូវ​កាល ។ បើ​Niev Vengchan ជា​កីឡាករ​អាជីព​វិញ គឺ​មឿ​ន សុខ​ហ៊ុ​ច នឹង​ខ្ចប់​ជាង​នេះ ។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​អះអាង​ថា សម្រាប់​សង្វៀន​របស់​លោក​អត់​ខ្វល់​ថា​កីឡាករ​បរទេស ឬ​កម្ពុជា​នោះ​ទេ សំខាន់​ឱ្យ​តែ​ប្រកួត​បាន​ពិន្ទុ​ឈ្នះ​គឺ​លោក​នឹង​ឱ្យ​ឈ្នះ​តែ​ម្ដង​ដើម្បី​កុំឱ្យ​មានការ​រិះគន់​ពី​សំណាក់​អ្នក​ទស្សនា ។ ទោះបី​យ៉ាងណា លោក​ក៏​ទទួលស្គាល់​ថា ពេល​ខ្លះ​សង្វៀន​របស់​លោក​ក៏​ធ្លាប់​លម្អៀង​ផង​ដែរ​នៅ​ពេល​ស៊ើប​ដឹង​ថា​កីឡាករ​ណា​ម្នាក់​បន្លំ​ធ្វើ​ចាញ់​ដើម្បី​លក់ដូរ​លទ្ធផល បើ​គ្មាន​រឿង​ហ្នឹង​កើតឡើង​ទេ គឺ​លទ្ធផល​ត្រូវ​តែ​យុត្តិធម៌ ។ លោក​និយាយ​ថា​ការ​ពិត​ឱ្យ​ខ្មែរ​ឈ្នះ​ប៉ុន​ហ្នឹង​ៗ​នៅ​ចាញ់​ស្រុក​ថៃ​ផង​ទេ ព្រោះ​នៅ​ពេល​កីឡាករ​ខ្មែរ​យើង​ទៅ​ប្រកួត​បើ​វាយ​កីឡាករ​ថៃ​មិន​សន្លប់​គេ​នឹង​ឱ្យ​ចាញ់​តែ​រហូត​ហ្នឹង តែ​នៅ​នេះ​(​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​) យើង​អត់​ធ្វើ​អ៊ីចឹង​ទេ តែ​ឈ្នះ​ឱ្យ​ឈ្នះ​តែ​ចាញ់​ឱ្យ​ចាញ់​ហើយ ដើម្បី​កុំឱ្យ​កីឡាករ​យើង​បានចិត្ត ។ លោក​ថា ការ​ប្រកួត​រវាង​មឿ​ន សុខ​ហ៊ុ​ច និង​កីឡាករ​ថៃ​គូ​នេះ នឹង​អាច​ប៉ះ​គ្នា​ម្ដងទៀត​ដើម្បី​កុំឱ្យ​កីឡាករ​កម្ពុជា​ចាញ់​ទាំង​មិន​អស់ចិត្ត ។ លោក​ឯកភាព​នឹង​ការ​លើក​ឡើង​របស់​ថៃ អ៊ូ រឿង​ឱ្យ​កីឡាករ​ថៃ​ឈ្នះ​ជា​រឿង​យុត្តិធម៌​និង​ត្រឹមត្រូវ ដោយ​លោក​បញ្ជាក់​ថា កីឡាករ មឿ​ន សុខ​ហ៊ុ​ច ដែល​ទើប​ទទួល​បាន​ខ្សែក្រវាត់​មក​ពី​ប្រទេស​ថៃ​កាលពី​ច្រើន​ស​ប្ដា​ហ៍​មុន វាយ​ចេញ​ច្រើន​តែ​មិនសូវ​ត្រូវ​គោលដៅ​ទៅ​លើ​គូប្រកួត ទើប​ការ​ប្រកាស​ឱ្យ​កីឡាករ​ថៃ​ឈ្នះ ជា​រឿង​ត្រឹមត្រូវ​៕