ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វណាស់! សម្លា.ប់​មនុស្ស​ក្នុង​រោងមង្គល​ការ​

6 ឆ្នាំ មុន

ខេត្តបាត់ដំបង​ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា កម្លាំង​កងរាជអាវុធហត្ថ បាន​ធ្វើការ​ឃាត់ខ្លួនយុវជន៣​នាក់​ក្នុង​ចំណោម​​ច្រើន​នាក់ ក្រោយពី​​​វាយ​​សម្លា.ប់​យុវជន​ម្នាក់ ​នៅ​ក្នុង​រោងមង្គលការ កើត​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​០៥​ ឧសភា ស្ថិតនៅ​ចំណុច​បុស្ស​សុ​ព័រ ​ក្នុង​ភូមិ​​បឹង​ក្រសាល ឃុំ​ស្នឹង ស្រុក​បាណ​ន់ ​។

ខេត្តបាត់ដំបង​ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា កម្លាំង​កងរាជអាវុធហត្ថ បាន​ធ្វើការ​ឃាត់ខ្លួនយុវជន៣​នាក់​ក្នុង​ចំណោម​​ច្រើន​នាក់ ក្រោយពី​​​វាយ​​សម្លាប់​យុវជន​ម្នាក់ ​នៅ​ក្នុង​រោងមង្គលការ កើត​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​០៥​ ឧសភា ស្ថិតនៅ​ចំណុច​បុស្ស​សុ​ព័រ ​ក្នុង​ភូមិ​​បឹង​ក្រសាល ឃុំ​ស្នឹង ស្រុក​បាណ​ន់ ​។

ប្រភពឱ្យដឹងថា ​ជនសង្ស័យ​ទាំង​​៣​នាក់ ១-​ឈ្មោះ​យាន ជាតិ ​អាយុ​៣៣​ឆ្នាំ ២-​ឈ្មោះ​យាន ចាច់ ​អាយុ​១៩​ឆ្នាំ និង​៣-​ឈ្មោះ​ប្រាវ គឹ​ម​​សេង ​​អាយុ​២២​ឆ្នាំ ។ ​រីឯយុវជនរងគ្រោះដែលស្លាប់​​ឈ្មោះ​ជិត តុលា ​អាយុ​២៤​ឆ្នាំ ​​​ពួក​គេ​រស់នៅ​ចំណុច​កើតហេតុ​ ។

ករណី​​ឃាតកម្ម​ខាង​លើ​នេះ គេឃើញ​ភាគី​​​ជន​ដៃដល់​មាន​​បក្សពួក​យ៉ាងតិច​៦​នាក់ បាន​ប្រើ​បន្ទះក្ដារ​វាយ​ទៅ​លើ​ជន​រង​​គ្រោះ ​ក្រោយ​​​​ផ្ទុះ​ជម្លោះ​ នៅ​ក្នុង​រោង​មង្គលការ​នោះ ។ ​​ជន​រង​គ្រោះ​​​របួសយ៉ាងធ្ងន់ធ្ងរ ​ហើយ​ក្រុម​គ្រួ​សារ​​ដឹក​​​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​០៦​ ឧសភា ជន​រង​គ្រោះ​​​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ ​។ មួយ​ថ្ងៃក្រោយមក​ បន្ទាប់​ពី​ទ​ទូល​​ពាក្យបណ្ដឹង កម្លាំង​កងរាជ​អាវុធហត្ថ​ស្រុក​បាណ​ន់ ក៏​បាន​ចុះ​សួរនាំ និង​ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជន​ដៃដល់​​២​នាក់​។ ក្រោយ​ពី​ឃាត់ខ្លួន​មក​សួរ​នាំ ក្រុម​ជនសង្ស័យ​​សារភាព​​​​​ថា ពេល​កំពុង​រាំ​នៅ​ក្នុង​ពិធី​មង្គលការនោះបាន​ប៉ះទង្គិច​ពាក្យ​សំដី​គ្នា ទើប​​ឈាន​ដល់​ការ​វាយ​សម្លាប់​​​បែប​នេះ​។​