ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្រា​គ្មាន​ការងារ​នៅ​អា​មេ​រិ​ក​ធ្លាក់​ចុះ​កម្រិត​ទាប​ក្នុង​រយៈពេល​10​ឆ្នាំ​មកនេះ

6 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ អត្រា​អ្នក​គ្មាន​ការងារ​បាន​ធ្លាក់​ចុះ​មក​ត្រឹម​៤,៤% ដែល​ជា​អត្រា​ទាប​ជាងគេ​តាំងពី​ខែឧសភា ឆ្នាំ​២០០៧​មក ។

ទិន្នន័យ​ចេញផ្សាយ​ពី​ក្រសួង​ការងារ​របស់​អា​មេ​រិ​ក​កាលពី​ថ្ងៃ​សុក្រ ឲ្យ​ដឹង​ថា

សហរដ្ឋអាមេរិក ៖ អត្រា​អ្នក​គ្មាន​ការងារ​បាន​ធ្លាក់​ចុះ​មក​ត្រឹម​៤,៤% ដែល​ជា​អត្រា​ទាប​ជាងគេ​តាំងពី​ខែឧសភា ឆ្នាំ​២០០៧​មក ។

ទិន្នន័យ​ចេញផ្សាយ​ពី​ក្រសួង​ការងារ​របស់​អា​មេ​រិ​ក​កាលពី​ថ្ងៃ​សុក្រ ឲ្យ​ដឹង​ថា ប្រទេស​នេះ​បាន​បង្កើត​ការងារ​ថ្មី​ៗ​ចំនួន​ជាង​២១​ម៉ឺន​កន្លែង​ទៀត​ក្នុង​ខែមេសា ច្រើន​ជាង​ខែមីនា ដែល​មាន​តែ​៧,៩​ម៉ឺន​ការងារ ។

អត្រា​អ្នក​គ្មាន​ការងារ​ដ៏​ទាប​នេះ​បង្ហាញ​ពី​ការ​ចាប់ផ្តើម​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​អា​មេ​រិ​ក​តាំងពី​វិបត្តិ​សេដ្ឋកិច្ច​បាន​បញ្ចប់​ក្នុង​ឆ្នាំ​២០០៩​មក​ម្ល៉េះ ដោយពេល​នោះ​អត្រា​នេះ​ស្មើ​១០% ។

សេដ្ឋវិទូ​ជា​ច្រើន​និយាយ​ថា សហរដ្ឋអាមេរិក​បាន​ខិត​ជិត​កម្រិត​ការងារ​ពេញ​ហើយ មាន​ន័យ​ថា អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ នឹង​មិន​ធ្លាក់​ចុះ​ច្រើន​ទៀត​ទេ ។ វា​ជា​ប្រទេស​មួយ​ដែល​និយោជក​ត្រូវ​តែ​បង្កើន​ប្រាក់បៀវត្ស ព្រោះ​ពួក​គេ​ជួប​ប្រទះ​នឹង​ការ​លំបាក​ស្វែងរក​បុគ្គលិក ។ នេះ​ជា​មូលហេតុ​ដែល​មានការ​គិត​ថា ប្រាក់បៀវត្ស​នឹង​កើនឡើង ។

អត្រាកំណើន​ប្រាក់បៀវត្ស​ក្នុង​ខែមេសា បាន​កើនឡើង​២,៥% បើ​ធៀប​នឹង​ឆ្នាំ​មុន ។

ការ​បង្កើត​ការងារ​មាន​វត្តមាន​ក្នុង​វិស័យ​ជា​ច្រើន​ដូច​ជា វិស័យ​សុខាភិបាល​បង្កើត​ការងារ​បន្ថែម​២​ម៉ឺន​, សេវាកម្ម​អាជីវកម្ម​៣,៩​ម៉ឺន​, សណ្ឋាគារ និង​ភោជនីយដ្ឋាន​៥,៥​ម៉ឺន និង វិស័យ​សាងសង់ រ៉ែ និង​ផលិតកម្ម ក៏​កើនឡើង​បន្តិចបន្តួច​ផង​ដែរ ។

អ្នកជំនាញ​អះអាង​ថា ការ​បង្កើត​ការងារ​ថ្មី​ជា​ច្រើន​នេះ ជា​ពិសេស​ផ្នែក​ផលិតកម្ម គឺ​មក​ពី​ស្ថានភាព​ដ៏​ល្អ​នៃ​សេដ្ឋកិច្ច​ពិភពលោក មិនមែន​មក​ពី​ការ​សន្យា​របស់​លោក ដូ​ណា​ល់ ត្រាំ ក្នុង​ការ​កាត់​បន្ថយពន្ធ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ឬ​បន្ធូរ​ច្បាប់​នោះ​ទេ ។

អ្នកជំនាញ​ព្រមាន​ថា នៅ​មាន​បញ្ហា​ជា​ច្រើន​ទៀត ឧទាហរណ៍ ជនជាតិ​អា​មេ​រិ​ក​មាន​អាយុ​រវាង​ពី​២៥ ទៅ​៥៤​ឆ្នាំ​ជា​ច្រើន​មិន​ទាន់​មានការ​ងារ​ធ្វើ ព្រោះតែ​មូលហេតុ​ជា​ច្រើន ហើយ​បើ​ទោះជា​ការងារ​ក្រៅ​ម៉ោង​ថយ​ចុះ​ក្តី ប៉ុន្តែ​នៅ​មាន​ជនជាតិ​អា​មេ​រិ​ក​ប្រមាណ​៥,៣​លាន​នាក់​ទៀត​កំពុង​តែ​ធ្វើ​ការងារ​ក្រៅ​ម៉ោង​ដែល​ពួក​គេ​មិន​ចង់បាន ៕