ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត ច​ន្ធី ដា​ឡែ​ន សម្រេច​ចូល​ប្រកួត​កម្មវិធី «​ធីតា​ឯក​សង្ក្រាន្ត​» ក្រោយ​មើលឃើញ​ចំណុច​ពិសេស​មួយ​ចំនួន

1 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង​វ័យក្មេង​នាង ច​ន្ធី ដា​ឡែ​ន បាន​សម្រេច​ដាក់​ពាក្យ​ចូលរួម​ប្រឡង​កម្ម​វិធី «​ធីតា​ឯក​សង្ក្រាន្ត​» រដូវ​កាល​ទី​៤ ឆ្នាំ​២០២៣ នេះ ក្នុង​ពេល​កម្មវិធី​កំពុង​តែ​ចា

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​វ័យក្មេង​នាង ច​ន្ធី ដា​ឡែ​ន បាន​សម្រេច​ដាក់​ពាក្យ​ចូលរួម​ប្រឡង​កម្ម​វិធី «​ធីតា​ឯក​សង្ក្រាន្ត​» រដូវ​កាល​ទី​៤ ឆ្នាំ​២០២៣ នេះ ក្នុង​ពេល​កម្មវិធី​កំពុង​តែ​ចាប់ផ្តើម​ចម្រាញ់​ជ្រើសរើស​បេ​ក្ខ​នារី​ប្រមាណ​ជា​៦០​នាក់ នៅ​ក្នុង​ជុំ​ដំបូង សម្រាប់​ការ​ប្រកួត​ជម្រុះ​។

ដោយសារ​មើលឃើញ​ពី​ចំណុច​ល្អ​ដែល​ខ្លួន​មាន​មួយ​ចំនួន​នាំ​អោយ​តារា​សម្តែង​រូប​នេះ​សម្រេច​ដាក់​ពាក្យ​ចូលរួម​ប្រកួតប្រជែង​កម្មវិធី «​ធីតា​ឯក​សង្ក្រាន្ត​» រដូវ​កាល​ទី​៤​នេះ ដោយ​មិន​មានចិត្ត​រុញ​រា​។

ក្នុង​វ័យ​២២​ឆ្នាំ ស្រី​ស្អាត ច​ន្ធី ដា​ឡែ​ន បាន​លើក​ឡើង​ថា មូលហេតុ​ដែល​នាង​សម្រេច​ដាក់​ពាក្យ​ចូលរួម​ប្រកួត​នៅ​ក្នុង​កម្មវិធី​ខាងលើ​នេះ ដោយសារ​កម្មវិធី​ល្អ ហើយ​បាន​លើក​ស្ទួយ​តម្លៃ​វប្បធម៌ អរិយ​ធម៌ និង​ប្រពៃណី ជា​ពិសេស​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​។ នាង​បញ្ជាក់​ថា កម្មវិធី​ខាងលើ​នេះ ក៏​បាន​លើក​ស្ទួយ​តម្លៃ​នារី​ខ្មែរ ដោយ​បច្ចុប្បន្ន​នារី​ខ្មែរ​មាន​ភាពរឹងមាំ ក្លាហាន ចំណេះដឹង និង​ភាព​ជា​អ្នកដឹកនាំ​អាច​ធ្វើ​អ្វី​បាន​ដូច​ជា​បុរស​ដែរ​។

បើ​តាម​ស្រី​ស្អាត ច​ន្ធី ដា​ឡែ​ន ថា ការ​ចូលរួម​កម្មវិធី​នេះ ដោយសារ​មើលឃើញ​ថា នាង​នៅ​ក្មេង​មាន​សម្រស់ ប្រាជ្ញា ក្លាហាន និង​ឆ​ន្ទះ ទើប​ធ្វើ​ឲ្យ​នាង​អាច​ឈាន​ជើង​ចូល​ទៅ​ក្នុង​កម្មវិធី «​ធីតា​ឯក​សង្ក្រាន្ត​» នា​ឆ្នាំ​នេះ ។ តារា​សម្តែង​វ័យក្មេង​នាង ច​ន្ធី ដា​ឡែ​ន ថា នាង​បាន​សម្រេច​ដាក់​ពាក្យ​ចូលរួម​ប្រឡង​កម្មវិធី «​ធីតា​ឯក​សង្ក្រាន្ត​» រដូវ​កាល​ទី​៤ ឆ្នាំ​២០២៣ នេះ ក្នុង​ពេល​កម្មវិធី​កំពុង​តែ​ចាប់ផ្តើម​ចម្រាញ់​ជ្រើសរើស​បេ​ក្ខ​នារី​ប្រមាណ​ជា​៦០​នាក់ នៅ​ក្នុង​ជុំ​ដំបូង​សម្រាប់​ការ​ប្រកួត​ជម្រុះ​។ នាង​រំពឹង​ថា ទស្សនិកជន​នឹង​ចូលរួម​តាមដាន និង​គាំទ្រ​ការ​ប្រឡង​របស់​នាង ហើយ​ក៏​សង្ឃឹម​ទស្សនិកជន ជា​ពិសេស​បណ្តា​អ្នកគាំទ្រ​ការ​សម្តែង​របស់​នាង​នា​ពេល​កន្លង​មក និង​ជួយ​គាំទ្រ និង​លើកទឹកចិត្ត​សម្រាប់​ការ​ប្រឡង​របស់​នាង​នា​ពេល​នេះ​។

ជា​ការ​កត់សម្គាល់ តារា​សម្តែង កញ្ញា ច​ន្ធី ដា​ឡែ​ន បាន​ប្រឡូក​ក្នុង​អាជីព​សិល្បៈ​ក្នុង​អំឡុង​ឆ្នាំ​២០១៦ តាម​រយៈ​ការ​ប្រឡង​សមត្ថភាព​សិល្បៈ​របស់​ស្ថានីយទូរទស្សន៍​មួយ​។ ទស្សនិកជន​ប្រាកដជា​បាន​ស្គាល់​រួច​មក​ហើយ តារា​រាង​តូច​ច្រឡឹង កញ្ញា ច​ន្ធី ដា​ឡែ​ន ដែល​ជាតា​រា​ស្រី​ម្នាក់​មានឈ្មោះ​បោះ​សម្លេង​ក្នុង​សង្គម​សិល្បៈ​នា​ពេល​បច្ចុប្បន្ន​។ ដោយសារ​តែ​រូប​សម្រស់ និង​សមត្ថភាព​សម្ដែង​បាន​ធ្វើ​ឱ្យ​ទីផ្សារ​ការងារ​របស់​កញ្ញា​មិន​ចាញ់​តារា​ស្រី​ដទៃ​ទៀត​នោះ​ទេ​។ នាង​ក៏​ជាតា​រា​ស្រី​ម្នាក់​ដែល​សម្ដែង​ភាពយន្ត​ច្រើន គិត​ត្រឹម​ឆ្នាំ​២០២១ រួម​មាន​ទាំង​ភាពយន្ត​ជីវិត ខ្សែ​រឿង​ជីវិត និង​រឿង​ភាគ​ដែល​ចាក់​លើ​កញ្ចក់​ទូរទស្សន៍​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ