ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​បាត់​! ប៉ូ​ឡូញ​ទៅ​ប្រកួត World Cup 2022 ​មានសុទ្ធតែ​​យន្តហោះ​ចម្បាំង​អមដំណើរ (វីដេអូ)

1 ឆ្នាំ មុន

ប៉ូ​ឡូញ ៖ យន្តហោះ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ប៉ូ​ឡូញ ត្រូវ​បាន​អមដំណើរ​ដោយ​យន្តហោះ​ចម្បាំង F-16

ប៉ូ​ឡូញ ៖ យន្តហោះ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ប៉ូ​ឡូញ ត្រូវ​បាន​អមដំណើរ​ដោយ​យន្តហោះ​ចម្បាំង F-16 កាលពី​ថ្ងៃ​១៧ ខែវិច្ឆិកា ដើម្បី​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កា​តា សម្រាប់​ការ​ប្រកួត World Cup 2022​។ ពោល​នៅ​ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​ពលរដ្ឋ​ប៉ូ​ឡូញ​២​នាក់​បាន​ស្លា.ប់ នៅ​ក្នុង​ការ​វា.យប្រហារ​ដោយ​គ្រាប់​មី​ស៊ី​ល​។

គណនី Twitter ផ្លូវការ​របស់​ក្រុមការងារ​បាន​បង្ហោះ​វី​ដេ​អូ​បង្ហាញ​ពី​យន្តហោះ​ចម្បាំង​២​គ្រឿង ហោះ​ការពារ​អម​យន្តហោះ​ស៊ី​វិល​របស់​ក្រុម​ឥន្ទ្រី​ស​ប៉ូ​ឡូញ ដែល​ភ្ជាប់​ជាមួយ​សំ​ណេ​រថា «​សាធារណរដ្ឋ​ប៉ូ​ឡូញ យើង​ត្រូវ​បាន​អមដំណើរ​ទៅ​កាន់​ព្រំដែន​ភាគ​ខាងត្បូង​ប្រទេស​ប៉ូ​ឡូញ​ដោយ​យន្តហោះ F16!​។ សូម​អរគុណ​ចំពោះ​អ្នក​បើក​យន្តហោះ​!»​។

ជាក់ស្តែង រដ្ឋាភិបាល​ប៉ូ​ឡូញ​ចាំបាច់​ត្រូវ​ចាត់វិធានការ​ប្រុង​ប្រយ័ត្ន ជុំវិញ​ការ​រៀប​ចំការ​ការពារ​ដំណើរ​ក្រុមបាល់ទាត់​ជាតិ​របស់​ខ្លួន​។ បន្ទាប់​ពី​មី​ស៊ី​ល​២​គ្រាប់​សល់​ពី​សម័យ​សហភាព​សូ​វៀតបាន​វា.យប្រហារ​ភូមិ Przewodow របស់​ខ្លួន នៅ​ភាគ​ខាងកើត​ប្រហែល ៦​គីឡូម៉ែត្រ​ពី​ព្រំដែន​ជាមួយ​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ដោយ​បាន​ឆក់​យក​ជីវិត​មនុស្ស​២​នាក់​ផង​ដែរ​។

ប្រធានាធិបតី​ប៉ូ​ឡូញ លោក Andrzej Duda បាន​និយាយ​ថា ការ​វា.យប្រហារ​ដោយ​គ្រាប់​មី​ស៊ី​ល​នេះ ទំនងជា​រឿង​ចៃដន្យ ហើយ​ប្រហែលជា​ត្រូវ​បាន​បា.ញ់​ដោយ​ប្រព័ន្ធ​ការពារ​ដែនអាកាស​របស់​អ៊ុយ​ក្រែ​ន ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ទម្លាក់​គ្រាប់បែក​ទ្រង់ទ្រាយ​ធំ​របស់​រុ​ស្ស៊ី ដែល​ផ្តោត​លើ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន​។ ប៉ុន្តែ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Volodymyr Zelenksy បាន​ជំទាស់​នឹង​ការ​រក​ឃើញ​របស់​ប៉ូ​ឡូញ ហើយ​បាន​ស្នើ​សុំ​ឱ្យ​មន្ត្រី​ខ្លួន​ទទួល​បាន​សិទ្ធិ​ចូល​ទៅ​កាន់​កន្លែង​បំផ្ទុះ​សម្រាប់​ការ​ស៊ើបអង្កេត​បន្ថែម​៕ (​ដកស្រង់​ចេញពី New York Post)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ