ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាជន​នៅ​មិន​អស់ចិត្ត ក្រោយ គង់ ច័ន្ទ​ស្រី​មុំ មាន​ចំណែក​ខុស​រឿង​ព្រះ​អង្គ​ម្ចាស់​ព្រុយ​ណេ តែ​ធ្វើ​​ដូច​គ្មាន​រឿង​អ្វី​កើត​ទ្បើ​ង

1 ឆ្នាំ មុន
  • ភ្នំពេញ

បន្ទាប់​ពី​មានរឿង​រ៉ាវ​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​ពាក្យពេចន៍​មិន​សមរម្យ​លេងសើច​ខុស​ទំនង​របស់​ពិធីករ​លោក David និង​តារា​សម្តែង​អ្នក​នាង គង់ ច័ន្ទ​ស្រី​មុំ ទៅ​កាន់​ព្រះ​អង្គ​ម្ចាស់ Abdul. Mateen យើង​ឃើញ​ថា

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មានរឿង​រ៉ាវ​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​ពាក្យពេចន៍​មិន​សមរម្យ​លេងសើច​ខុស​ទំនង​របស់​ពិធីករ​លោក David និង​តារា​សម្តែង​អ្នក​នាង គង់ ច័ន្ទ​ស្រី​មុំ ទៅ​កាន់​ព្រះ​អង្គ​ម្ចាស់ Abdul. Mateen យើង​ឃើញ​ថា លោក David ដែល​បាន chat ទៅ​ព្រះ​អង្គ​ម្ចាស់​នោះ បាន​ចេញ​មុខ​សំ​ទោស​ជា​សារ​ធារ​ណៈ និង​ទទួលស្គាល់​នូវ​កំហុស​របស់​ខ្លួន​។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​អោយ​មហាជន​នៅ​មិន​អស់ចិត្ត​នោះ គឺ​អ្នក​នាង គង់ ច័ន្ទ​ស្រី​មុំ ដែល​មាន​ចំណែក​ពាក់ព័ន្ធ​ទៅ​នឹង​រឿងរ៉ាវ​ខាងលើ បែរជា​គ្រាន់​តែ share ការ​ផុស​របស់​លោក David នឹង​ពោល​ពាក្យសុំ​ទោស​យ៉ាង​ខ្លី ទាំង​ដែល​អ្នក​នាង​មាន​ចំណែក​ខុស​នៅ​ក្នុង​រឿង​ដ៏​ធំ​ទាំង​អស់នោះ​ដែរ តែ​ការ​សុំ​ទោស​របស់​អ្នក​នាង ហាក់ដូចជា​កំហុស​តូច​មួយ ទាំង​​ដែល​ការ​ពិត​ទៅ Video របស់​លោក David គឺ​អ្នក​នាង​ជា​អ្នក​បង្ហោះ នឹង​ចូលរួម​សប្បាយ​ត្រេក​អរ​ជាមួយ​ទ​ង្វើ​បែប​នោះ​។

ប៉ុន្តែ​ក្រោយ​ពី​អ្នក​នាង​បាន​បង្ករឿង​ទាំងនេះ​អោយ​កើត​ទ្បើ​ង​មក អ្នក​នាង​ធ្វើខ្លួន​ហាក់បីដូចជា​គ្មាន​រឿង​អ្វី​កើត​ទ្បើ​ង​ឡើយ ធ្វើ​ដូច​ជា​គ្រប់យ៉ាង​មាន​តែ​លោក David ម្នាក់​តែ​ប៉ុណ្ណោះ ដែល​ជា​អ្នក​ខុស ហើយ​អ្វី​ដែល​ធ្វើ​អោយ​មហាជន​បានឃើញ​ទ​ង្វើ និង​សកម្មភាព​ខុសឆ្គង​ទាំង​អស់នោះ គឺ​ដោយ​សារ​តែ​ការ​បង្ហោះ​របស់​អ្នក​នាង​តែ​មួយ​គត់​។

មហាជន​ជា​ច្រើន​នៅ​លើ​បណ្តាញ​សង្គម បាន​នាំ​គ្នា share ចែករំលែក និង​បាន​បញ្ចេញ​មតិយោបល់​ទៅ​លើ​ការ​ផុស​របស់​អ្នក​នាង​ថា អ្នក​នាង​គឺជា​បុគ្គល​ល្បីល្បាញ​មួយ​រូប ដែល​គេ​ស្គាល់​តាម​រយៈ​ការ​សម្តែង ការ​តុបតែង​ខ្លួន​បែប​ទាន់សម័យ និង​ប្រើប្រាស់​សម្ភារៈ​និយម​ទំនើប​ៗ​នឹង​មាន​តម្លៃ តែ​ទ​ង្វើ​របស់​អ្នក​នាង​បាន​ធ្វើ​អោយ​មហាជន​ស្រងាកចិត្ត ដោយសារ​តែ​ដើមហេតុ​កើត​ចេញពី​រូប​អ្នក​នាង តែ​អ្នក​ដែល​ខុស​បែរជា​មាន​តែ​លោក David ម្នាក់ ហើយ​ត្រូវ​មហាជន​តិះដៀល​ប្រមា​.​ថ​ស្ទើ​តែ​ទូ​ទាំង​ប្រទេស តែ​ងាក​មក​មើល​អ្នក​នាង គង់ ច័ន្ទ​ស្រី​មុំ វិញ បែរជា​បង្ហោះ​រូបភាព និង​សកម្មភាព​សប្បាយ​រីករាយ​ធម្មតា ដូច​គ្មាន​រឿង​អ្វី​កើត​ទ្បើ​ង​។ អ្នក​នាង​គឺជា​សិល្បករ​រៀមច្បង​មួយ​រូប តែ​បែរជា​មិន​ឃាត់​ប្អូន​ៗ ថែម​ទាំង​ចូលរួម​បន្ថែម​ភ្លើង​អោយ​កាន់តែ​ក្តៅ ហាក់បីដូចជា​ពេញចិត្ត​នូវ​ទ​ង្វើ​អ​សីល​ធម៌​មួយ​នេះ​ជា​ខ្លាំង​។

មតិ​មហាជន​ខ្លះ​ក៏​បាន​លើក​ទ្បើ​ង​ថា «​ចែ ធ្វើ​ចឹ​ង គេ​កាន់តែ​ស្អប់​ចែ ស្វ័​យ​គុណ លើក​ជា​កា​រ៉េ ទ​ង្វើ​កាយវិការ​ចែ​នេះ​ផ្កើ​ន ហើយ​មិន​ញិ​ន​អី​បន្តិច​ទេ ចែ​បិទផ្លូវ​ខ្លួនឯង​ហើយ ទោះ​នៅ​ក្នុង​សិល្បៈ ក៏​នៅ​តែ​សំបកខ្លួន លែង​មាន​អ្នក​អោយ​តម្លៃ​ចែ​ទៀត​ហើយ ក្រុម​ចែ​អ​សីលធម៌​ខ្លាំង​ណាស់ គំរូ​មិនល្អ​ដល់​ក្មេង​ៗ​ជំនាន់​ក្រោយ​»​។ អ្នកខ្លះ​ក៏​បាន​លើក​ទ្បើ​ង​ថា «​ចង់​ក្លាយជា​សិល្បករ ត្រូវ​ចេះ​អត់ធ្មត់ និង​មតិ​មហាជន ប៉ុន្តែ​នេះ​មិន​ត្រឹមតែ​អត់ធ្មត់​ទេ ផុស​ឌឺ​មហាជន​វិញទៀត​»​សូម​ប្រើ​ពាក្យ​ថា «​ដាច់ខាត​» មិន​អាច​លើកលែង​»​។ «​មុខមាត់​ណាស់​ដែល​កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​ប្រជុំ​អាស៊ាន ហើយ​ប្រព្រឹត្ត​ទៅ​បាន​យ៉ាង​រលូន តាំងពី​ចាប់ផ្តើម​ដល់​ចប់ ឯ​សម្លេង​អ្នកឯង​ប៉ុន្មាន​វិនាទី​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​ខ្មែរ​មួយ​ប្រទេស ថ្លឹងថ្លែង​មើល? តើ​គួរ​លើកលែង​ទេ? ស្នើ​សុំ​ឲ្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ មាន​ចំណាត់ការ​ដាច់ខាត​លើ​បញ្ហា​នេះ​»​។ «​អាង​អី​ពាក្យសុំ​ទោស ហើយ​អ្នក​សុំ​ទោស​នឹង​ទទួលកំហុស​មាន​តែ David ម្នាក់ រឿង​នេះ​មិនមែន​ជា​រឿង​ធម្មតា​ទ្បើ​យ​»​។

មតិ​ខ្លះ​ទៀត​ក៏​បាន​លើក​ទ្បើ​ង​ថា «​អ្នក​នាង​ចូល​ចិត្ត live video បកស្រាយ​នៅ​ពេល​មាន​បញ្ហា អ្នក​ណា​ធ្វើ​អោយ​ប៉ះពាល់​ដល់​អ្នក​នាង គឺថា​គ្មាន​អ្នក​ណា​ប៉ះ​បាន​ទេ តែ​ពេល​ដែល​អ្នក​នាង​មាន​កំហុស បែរជា​ស្ងាត់ជ្រៀប​ទៅ​វិញ​»​។

គួរ​បញ្ជាក់​ថា​ផង​ដែរ រហូត​មក​ដល់​ពេល​នេះ យើង​នៅ​មិន​ទាន់​ដឹង​ថា អ្នក​នាង គង់ ច័ន្ទ​ស្រី​មុំ នឹង​មាន​ចម្លើយ​ឆ្លើយ​តប​ទៅ​មហាជន​វិញ​បែប​ណា​នោះ​ទេ? បន្ទាប់​ពី​មហាជន​នៅ​តែ​បន្ត​ការ​រិះគន់​អ្នក​នាង​ជា​បន្តបន្ទាប់​បែប​នេះ​។

គួររំលឹកថា ៖ គង់ ចាន់​ស្រី​មុំ និង ដេ​វីត ចេញ​មុខ​សុំ​ទោស ក្រោយ​​ដឹងខុស​រឿង​ប្រើ​ពាក្យ​មិន​សមរម្យ​ទៅ​លើ​ព្រះ​អង្គ​ម្ចាស់​ព្រុយ​ណេ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ