ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិកម្នាក់​មានកូន​ទី​2 រង​ពិន័យ​ជាង​២​ពាន់​យាន់

6 ឆ្នាំ មុន

«South China Morning Post»​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាង​ចូ​វ ឈួ​ន អាយុ​៣១​ឆ្នាំ ត្រូវ​ចៅហ្វាយនាយ​ពិន័យ​ជា​ប្រាក់​ជាង​២​ពាន់​យាន់ ពី​បទ​មានកូន​ទី​២ ។

កន្លង​មក​នាង​ចូ​វ ឈួ​ន បាន​ចុះហត្ថលេខា​ព្រមព្រៀង

«South China Morning Post»​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាង​ចូ​វ ឈួ​ន អាយុ​៣១​ឆ្នាំ ត្រូវ​ចៅហ្វាយនាយ​ពិន័យ​ជា​ប្រាក់​ជាង​២​ពាន់​យាន់ ពី​បទ​មានកូន​ទី​២  ។

កន្លង​មក​នាង​ចូ​វ ឈួ​ន បាន​ចុះហត្ថលេខា​ព្រមព្រៀង​ជាមួយ​ប្រធាន​ក្រុមហ៊ុន​នៅ​ក្រុង​ជី​ណា​ន់ ខេត្ត​សាន​ទុង​ លើ​កិច្ចសន្យា​ក្នុង​មួយ​ឆ្នាំ​មាន​បុគ្គលិក​ស្ត្រី​២​នាក់​អាច​ពពោះ​បាន ដោយ​ម្នាក់​ត្រូវ​មានកូន​នៅ​ខែមេសា និង​ម្នាក់​ទៀត​នៅ​ខែតុលា ។

យោង​តាម​តារាង​នៃ​ការ​អនុញ្ញាត​ឱ្យ​បុគ្គលិក​ស្ត្រី​មានគភ៌​នៅ​ក្នុង​ក្រុមហ៊ុន​ឃើញ​ថា នាង​ចូ​វ ឈួ​ន ត្រូវ​មានកូន​នៅ​ឆ្នាំ​២០២០ ប៉ុន្តែ​ក្រោយ​ពេល​ក្រុមហ៊ុន​ធ្វើ​កិច្ចសន្យា​នោះ​មិន​បាន​ប៉ុន្មាន​ផង​មានគភ៌​កូន​ទី​២ ។

នាង​ចូ​វ ឈួ​ន បាន​សុំ​ច្បាប់​ឈប់​សម្រាក​សម្រាលកូន ប៉ុន្តែ​ក្រុមហ៊ុន​តម្រូវ​ឱ្យ​បង់ថ្លៃ​ពិន័យ​ជាង​២​ពាន់​យាន់ លើ​ករណី​ដែល​នាង​មិន​ប្រតិបត្តិ​តាម​កិច្ចសន្យា​នៃ​ការ​មានគភ៌​របស់​ក្រុមហ៊ុន ។

ក្រុមហ៊ុន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា ក្រុមហ៊ុន​មិន​ហាម​បុគ្គលិក​មានកូន​ទី​២​ទេ គ្រាន់តែ​មាន​ផែនការ​សម្រាលកូន​ឱ្យ​ស្រប​តាម​តារាង​ដែល​បាន​ព្រមព្រៀង​គ្នា ព្រោះ​ក្រុមហ៊ុន​ជួល​បុគ្គ លិក​ចំនួន​២៥​នាក់ ក្នុង​នោះ​ស្ត្រី​១៧​នាក់ អាច​បម្រើ​ការងារ​ប្រកបដោយ​ការ​លំបាក ប្រសិនបើ​បុគ្គលិក​ស្ត្រី​មានកូន​ព្រម​គ្នា ។

លោក​ហាន សៀវ អ្នក​ច្បាប់​នៅ​ក្រុង​ប៉េ​កាំ​ង​បង្ហាញ​ការ​យល់​ឃើញ​ថា ក្រុមហ៊ុន​អាច​ល្មើស​លើ​ច្បាប់​គ្រប់គ្រង​ស្ត្រីភេទ និង​ច្បាប់​ជួល​កម្លាំង​ពលកម្ម​របស់​រដ្ឋ ព្រោះ​ចៅហ្វាយនាយ​មិន​អាច​បង្ខំ​ឱ្យ​មានគភ៌ និង​កំណត់​ទោស​ពី​បទល្មើស​លើ​សិទ្ធិ​តំណពូជ​របស់​ស្ត្រី​បាន​ទេ ៕