ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យប់​ស្ងាត់​អង្គុយតែ​២​នាក់ ដល់​ចូល​ទៅ​ទើប​ដឹង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​០២​នាក់​ត្រូវ​បាន​កម្លាំង​អន្តរាគមន៍​ឃាត់ខ្លួន​ដោយ​ជាប់​ពាក់ព័ន្ធ​ប្រើប្រាស់ និង​រក្សា​ទុក​នូវ​គ្រឿងញៀ.ន​ជាប់​ខ្លួន ហេតុការណ៍​នេះ​កើតឡើង​កាលពី​

រាជធានី​ភ្នំពេញ ៖ យុវជន​០២​នាក់​ត្រូវ​បាន​កម្លាំង​អន្តរាគមន៍​ឃាត់ខ្លួន​ដោយ​ជាប់​ពាក់ព័ន្ធ​ប្រើប្រាស់ និង​រក្សា​ទុក​នូវ​គ្រឿងញៀន​ជាប់​ខ្លួន  ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​២០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ​២០១៧ នៅ​ក្នុង​សាលា​បុណ្យ ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ជនសង្ស័យ​ឈ្មោះ យ៉ឺ​ន ស៊ី​តាក់ អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ម្នាក់​ទៀត​ឈ្មោះ ភូ ប៉ូ​រ៉ា ហៅ​តឿ អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ភូមិ​ក្រាំង​ម្កាក់ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

សមត្ថកិច្ច​បាន​ប្រាប់​ថា មុន​ឃាត់ខ្លួន​ជនសង្ស័យ គឺ​កម្លាំង​អន្តរាគមន៍​បាន​ជិះ​ម៉ូតូ​ល្បាត​ដល់​ចំណុច​ខាងលើ ស្រាប់តែ​ឃើញ​ជនសង្ស័យ​ទាំង​០២​នាក់​អង្គុយ​លេង​នៅ​ក្នុង​សាលា​បុណ្យ​ភូមិ ខណៈ​ឃើញ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ទម្លាក់​ថ្នាំ​ញៀន​ចោល ដោយ​មាន​សង្ស័យ​សមត្ថកិច្ច​បាន​បញ្ចាំង​ពិល​មើល ស្រាប់តែ​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ក្រាម​ស​ថ្លា​ចំនួន​៤​កញ្ចប់​តូច ក៏​ឃាត់ខ្លួន​តែ​ម្តង​។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​សារភាព​ថា ថ្នាំ​ញៀន​ខាងលើ​ពិតជា​របស់​ខ្លួន​មែន ដោយ​ទិញ​មក​ទុក​ប្រើប្រាស់​ប៉ុណ្ណោះ​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​៕