មនុស្ស​5​ប្រភេទ​តែងតែ​ជួប​នៅ​ពេល​ប្រកាស​លក់​ផ្ទះ


ការ​លក់​ផ្ទះ គង់​គេច​មិន​ផុត​ពី​បញ្ហា​ដែល​ម្ចាស់ផ្ទះ​ជា​ច្រើន​តែង​ជួប​ប្រទះ​នៅ​ពេល​គេ​ចូល​មើល ហើយ​គេ​មិន​ទិញ ។ ទាំងនេះ​ត្រូវ​តែ​យល់​ថា ការ​ចូល​មើល​ផ្ទះ​ហើយ​មិន​ទិញ មាន​ហេតុផល​ជា​ច្រើន ដោយសារ​ពួក​គេ​មិន​ពេញចិត្ត​ផ្ទះ​របស់​អ្នក និង​ហេតុផល​ផ្សេង​ទៀត​ដែល​មនុស្ស​ជា​ច្រើន​គិត​មិន​ដល់ គឺ​អ្នក​ដែល​មក​មើល​ផ្ទះ​ទាំងអស់​មិន​បាន​គិត​ថា នឹង​ទិញ​នោះ​ទេ ។

មនុស្ស​ទាំងនេះ​មាន​ច្រើន​ប្រភេទ ដែល​ធ្វើ​ឱ្យ​អ្នក​ខាតបង់​ពេលវេលា​ក្នុង​ការ​ឱ្យ​គេ​មើល​ផ្ទះ រហូត​ដល់​អ្នកខ្លះ​ធុញទ្រាន់​នឹង​ការ​បង្ហាញ​ផ្ទះ​ឱ្យ​គេ​មើល​ទៀត​ផង ។ ដូច្នេះ ថ្ងៃនេះ យើង​នឹង​អធិប្បាយ​ដល់​មនុស្ស​ទាំង​៥​ប្រភេទ​ដែល​តែង​ជួប​នៅ​ពេល​ប្រកាស​លក់​ផ្ទះ ដូច​ខាងក្រោម ៖

១-​អ្នកទិញ​ចាប់អារម្មណ៍​ពិតប្រាកដ ៖
ប្រសិនបើ​សំណាងល្អ​របស់​អ្នកលក់ គឺ​នឹង​ជួប​អ្នកទិញ​ដែល​ចាប់អារម្មណ៍​ពិតប្រាកដ ។ អ្នក​អាច​សង្កេត​បាន​ថា ពួក​គេ​មានការ​ចាប់អារម្មណ៍​ពិសេស​ជាមួយ​ផ្ទះ នៅ​ពេល​ដែល​ពួក​គេ​មក​មើល​ផ្ទះ​យ៉ាង​យកចិត្តទុកដាក់ ឬ​យ៉ាងណា ។ ភាគច្រើន​មនុស្ស​ក្រុម​នេះ​តែង​សុំ​មើល​ផ្ទះ​១-២​ដង ប៉ុន្តែ​បើសិនជា​គេ​ពិតជា​ចាប់អារម្មណ៍ គឺ​មើល​ផ្ទះ​តែ​ម្តង​ប៉ុណ្ណោះ ហើយ​ឆ្លើយ​តប​ថា យល់ព្រម​ទិញ​ឬ​អត់​ទៅ​ហើយ ។

២-​អ្នក​បណ្តាក់ទុន​ប្រមូល​ព័ត៌មាន ៖
យើង​តែង​ជួប​ជា​ញឹកញាប់​នោះ គឺ​អ្នក​បណ្តាក់ទុន​ដែល​សុំ​មើល​ផ្ទះ​ដើម្បី​ប្រមូល​ព័ត៌មាន​, ជា​អ្នក​ប្រមូលប្រាក់​ចំណេញ​ផ្នែក​អចលនទ្រព្យ និង​ចង់​ដឹង​ពី​ស្ថានការណ៍​ទីផ្សារ​ក្នុង​ពេល​នោះ​។ មនុស្ស​ក្រុម​នេះ​តែង​ឃ្លាំមើល​ទីផ្សារ​លំនៅ​ឋាន ខុន​ដូ គ្រប់ពេលវេលា ។ នៅ​ពេល​មានការ​ប្រកាស​លក់​ឬ​ជួល ពួក​គេ​តែង​ទូរស័ព្ទ​សួរនាំ ឬ​សុំ​ទៅ​មើល​ផ្ទះ ក្នុង​គោលបំណង​ប្រមូល​ព័ត៌មាន​សម្រាប​ប្រាក់​ចំណេញ​អចលនទ្រព្យ​របស់​ខ្លួន​។ ប៉ុន្តែ​បើ​មានឱកាស​ទៅ​រួច ពួក​គេ​អាច​សម្លឹង​ឃើញ​ផ្ទះ​របស់​អ្នក​គួរ​ឱ្យ​ចង់​ទិញ​ទុក​សម្រាប់​ការ​បណ្តាក់ទុន ក៏​ជា​សំណាង​មួយទៀត​ដែរ ។

៣-​អ្នក​ជិតខាង​ចង់​ដឹង ៖
ហេតុការណ៍​នេះ​តែង​ជួប​មិន​ញឹកញាប់​ទេ ជាមួយនឹង​ការ​សុំ​មើល​ផ្ទះ​ពី​អ្នក​ជិតខាង​ដែល​ចង់​ដឹង ។ គ្រប់ពេល​ដែល​មានការ​ប្រកាស​លក់ អ្នក​ជិតខាង​ទាំងនោះ​តែង​ចង់​ដឹង​ថា លក់​ក្នុង​តម្លៃ​ប៉ុន្មាន​, ហេតុ​អ្វី​បានជា​លក់​, ក្នុងផ្ទះ​មាន​សភាព​ដូច​ម្តេច ។ ពួក​គេ​គ្មាន​ចេតនា​អ្វី​ផ្សេង​ក្រៅពី​ការ​ចង់​ដឹង​នោះ​ទេ ។

៤-​គូប្រជែង​ស៊ើបរក​ព័ត៌មាន ៖
ក្រៅពី​អ្នក​ជិតខាង​ដែល​ចូល​ចិត្ត​មក​សួរនាំ​ចង់​ដឹង​ហើយ មនុស្ស​មួយ​ក្រុម​ទៀត​ដែល​ត្រូវ​ប្រយ័ត្ន គឺ​គូប្រជែង​ដែល​តែង​មក​សើ​ុ​ប​ព័ត៌មាន ។ គូប្រជែង​នេះ គឺ​អ្នក​ដែល​ប្រកាស​លក់​ផ្ទះ​ក្នុង​បរិវេណ​ជិត​ៗ​អ្នក​នោះ​ឯង ។ ពួក​គេ​នឹង​រង់ចាំមើល​ថា ផ្ទះ​ណា​ប្រកាស​លក់​ខ្លះ ហើយ​ប្រកាស​លក់​ក្នុង​តម្លៃ​ប៉ុន្មាន ។ ពួក​គេ​តែង​សុំ​មើល​ផ្ទះ​របស់​អ្នក​ដើម្បី​យក​ទៅ​កែតម្រូវ​ផ្ទះ​របស់​ខ្លួន ដូច​ជា កែ​តម្លៃ​ឱ្យ​ថោក​ជាង ឬ​តុបតែង​ផ្ទះ​ឱ្យ​ស្រ​ដៀង​គ្នា​ជាដើម ។

៥-​ឈ្មួញកណ្តាល ៖
មនុស្ស​មួយ​ក្រុម​ទៀត​ដែល​ម្ចាស់ផ្ទះ​ទាំងឡាយ​ធ្លាប់​ជួប​នោះ គឺ​ឈ្មួញកណ្តាល​ដែល​ចង់​ជួយ​លក់​ផ្ទះ​ឱ្យ ។ ពួក​គេ​តែង​ទូរស័ព្ទ​សួរ​ព័ត៌មាន ហើយ​អាច​សុំ​ចូល​មើល​ផ្ទះ ឬ​ខុន​ដូ ។ ពេល​មាន​អតិថិជន​ចាប់អារម្មណ៍ និង​ទាក់ទង​តាម​រយៈ​ឈ្មួញកណ្តាល ម្ចាស់ផ្ទះ​គ្រប់​រូប​អាច​នឹង​មិន​ពេញចិត្ត ដែល​អតិថិជន​ត្រូវ​ឆ្លងកាត់​ឈ្មួញកណ្តាល ដោយសារ​តែ​មិន​ចង់​ចំណាយ​ថ្លៃ​សេវា​ដល់​ពួក​គេ ។

អ្នក​អាច​កែប្រែ​បាន​នៅ​ពេល​បិទ​ប្រកាស ដោយ​បញ្ជាក់​ពី​ចំណុច​នេះ (​មិន​ត្រូវការ​ឈ្មួញកណ្តាល​) ។ ប៉ុន្តែ​ទោះជា​យ៉ាងណា ឈ្មួញកណ្តាល​អាច​ជួយ​ឱ្យ​អ្នកលក់​ផ្ទះ​បាន​ឆាប់រហ័ស ដោយ​ប្តូរ​ជាមួយ​តម្លៃ​សេវា​ប្រមាណ​២% ក៏​អាច​សម​នឹង​តម្លៃ​ដែល​អ្នក​ត្រូវ​ទុក​ផ្ទះ​រយៈពេល​យូរ​ដែរ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សេដ្ឋកិច្ច​សាកល

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ