ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​មើល​មិនឃើញ​មែន​! ចេញពី​ខួបកំណើត​​ជួប​រឿង​បែប​នេះ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្លា.ប់ និង​ម្នាក់​ទៀត​រង​របួស ខណៈ​ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​ខួបកំណើត​មិត្ត​ភ​ក្កិ​ក៏​ត្រូវ​កុងតឺន័រ​កៀរ​ម៉ូតូ​ឲ្យ​ដួល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ​២០១៧ នៅ​ចំណុច

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្លាប់ និង​ម្នាក់​ទៀត​រង​របួស ខណៈ​ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​ខួបកំណើត​មិត្ត​ភ​ក្កិ​ក៏​ត្រូវ​កុងតឺន័រ​កៀរ​ម៉ូតូ​ឲ្យ​ដួល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ​២០១៧ នៅ​ចំណុច​អតីត​មុខ​រោងចក្រ​ស៊ី​ឡា​ង​ហួរ តាម​ផ្លូវ​៣៧១ ស្ថិត​នៅ​ភូមិ​ត្នោត​ជ្រុំ​៤ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ  ។

ជន​រង​គ្រោះ ឈ្មោះ សា​រ៉ា​ក់ ភេទ​ប្រុស  អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ (​ស្លាប់​នៅ​កន្លែង​កើតហេតុ​) ចំណែក​ម្នាក់​ទៀត​ឈ្មោះ គង់ សម្បត្តិ អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​ទ្រា​៣ សង្កាត់​ស្ទឹង​មាន​ជ័យ  (​អ្នក​បើក​ម៉ូតូ​រង​របួសស្រាល​) ចំណែក​ជន​បង្ក​រត់គេច​ខ្លួន​បាត់​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​កើតហេតុ​មាន​រថយន្ត​កុងតឺន័រ ពណ៌​លឿង បើក​តាម​ផ្លូវ​៣៧១ ក្នុង​ទិស​ដៅ​ពី​ផ្សារ​ប៉េសេ​ទៅ​ស្ពានដែក​ចំការ​ដូង ជិះ​ស្រប​ទិស​គ្នា​ជាមួយនឹង​ម៉ូតូ​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​២០១៤ លុះ​មក​ដល់​ចំណុច​កើតហេតុ​រថយន្ត​បើក​កៀរ​ម៉ូតូ​ធ្វើ​ឲ្យ​អ្នក​អង្គុយ​ក្រោយ​ធ្លាក់​ចូល​កង់​រថយន្ត​កិន​បែកក្បាល​ស្លាប់ ចំណែក​អ្នក​បើក​ម៉ូតូ​រង​របួសស្រាល ខណៈនោះ​រថយន្ត​បង្ក​ព្យាយាម​បើក​រត់គេច ជិត​១០០​ម៉ែត្រ ទើប​ឈប់ ក៏​ត្រូវ​ប្រជាពលរដ្ឋ​ដេញ​ឃាត់​បាន​រថយន្ត ចំណែក​អ្នក​បើក​ចុះ​រត់គេច​ខ្លួន​បាត់ ប៉ុន្តែ​ឃាត់​បាន​បុរស​ម្នាក់​ជា​ព្រូ​រថយន្ត ។ ក្រោយ​ពេល​កើតហេតុ​នគរបាល​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​ធ្វើការ​វាស់វែង ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​យក​ទៅ​តម្កល់​នៅ​វត្ត​ទឹកថ្លា​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​រថយន្ត ម៉ូតូ និង​ព្រូឡាន​ត្រូវ​ឃាត់ខ្លួន​យក​ទៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​៕