ឡាន២គ្រឿងបុ.កគ្នាយ៉ាងរន្ធ.ត់ លើផ្លូវជាតិលេខ៥
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ស្លា.ប់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុន
ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ស្លា.ប់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុន
ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ស្លា.ប់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំ២គ្រឿងបុ.កគ្នា ដែលបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកាឆ្នាំ ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ១០៣ និង១០៤ នៅចំណុចស្ពានតូច ស្ថិតក្នុងភូមិស្រងាំទេ ឃុំប្រស្និត ស្រុករលាបៀរ ខេត្តកំពង់ឆ្នាំង។
លោកកេត យ៉ុង ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា ភាគីខាងរថយន្តមួយគ្រឿងម៉ាកហ៊ីណូ ពាក់ផ្លាកលេខ បាត់ដំបង 3A-89 99 និងសឺមីរម៉ក ពាក់ស្លាកលេខ ព្រះសីហនុ 4A-86 87 អ្នកបើកបរ ដោយបុរសម្នាក់មិនទាន់ស្គាល់ឈ្មោះ (បានស្លា.ប់នៅកន្លែងកើតហេតុ) ។ ចំណែកភាគីខាងរថយន្តមួយគ្រឿងទៀតម៉ាក់ ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3A-1285 និងសឺមីរឺម៉ក់លេខ ភ្នំពេញ 4A-96 62 អ្នកបើកបរមិនស្គាល់ឈ្មោះ បានរត់គេចខ្លួន ។
លោកកេត យ៉ុង ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានអោយដឹងបន្តថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាកហ៊ីណូ អ្នកបើកបរដោយបុរសម្នាក់ ធ្វើដំណើរក្នុងទិសដៅពីខាងកើតទៅលិច លុះពេលមកដល់ចំណុចកើតហេតុ បានរ៉េចង្កូតទៅបុ.ករថយន្តមួយគ្រឿងទៀតម៉ាក់ ហ៊ីយ៉ាន់ដាយ ពណ៌ស ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឱ្យអ្នកបើកបររថយន្តម៉ាកហ៊ីណូស្លា.ប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ចំណែកអ្នកបើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយ បានរត់គេចខ្លួនបាត់ ។ ដោយឡែករថយន្តទាំង២គ្រឿងបានរងការខូចខាតយ៉ាងដំណំ ។
លោកស្នងការរងបានបន្តទៀតថា ក្រោយពេលកើតហេតុ មន្ត្រីចរាចរណ៍ផ្លូវគោកខេត្តនិងស្រុករលាប្អៀរបានដាក់កម្លាំងធ្វើការបញ្ជាសការកកស្ទះចរាចរណ៍ និងបានរកមធ្យោបាយអូសរថយន្តទាំង២គ្រឿងយកមករក្សាទុក ដើម្បីរង់ចាំចាត់ការតាមនីតិវិធីច្បាប់នៅពេលក្រោយ ៕
ចែករំលែកព័តមាននេះ