ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខសញ្ញា​ចាស់​ម្នាក់​ដើរ​ឆបោក​ប្រជាពលរដ្ឋ ត្រូវ​អស់​អស់លក្ខណ៍​ហើយ

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ យោង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ ដែល​បាន​មក​ដាក់​ពាក្យ​ប្តឹង​នៅ​ប៉ុស្តិ៍ នគរបាល រដ្ឋបាល​សង្កាត់​ស្វាយ​ដង្គំ

ខេត្តសៀមរាប ៖ យោង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ ដែល​បាន​មក​ដាក់​ពាក្យ​ប្តឹង​នៅ​ប៉ុស្តិ៍ នគរបាល រដ្ឋបាល​សង្កាត់​ស្វាយ​ដង្គំ ទើប​កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ចុះ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ ពី​ករណី​ឆបោក​យក​ទូរស័ព្ទ ពលរដ្ឋ​នៅ​ក្នុង​ក្រុង​សៀមរាប​ជា​ច្រើន​លើក​។ ហេតុការណ៍​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៣ ខែឧសភា ឆ្នាំ​២០១៧ វេលា​ម៉ោង​១​រសៀល ស្ថិត​នៅ​ចំណុច​មុខ​កេស​កូ​ល​ក្រុម​ទី​៤ ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយ​ដង្គំ ក្រុង​/​ខេត្តសៀមរាប​។ លោក​អនុសេនីយ៍ទោ សូ វ៉ា​ន់​ដេ​ត នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្វាយ​ដង្គំ​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០១៧​នេះ​ថា មាន​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ ដែល​បាន​មក​ដាក់​បណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្វាយ​ដង្គុំ និង​ប្រាប់​អំពី​ភិនភាគ​ជនសង្ស័យ​ថា មាន​ករណី​(​ឆបោក​)​យក​ទូ​ស័ព្ទ ដោយ​ជនសង្ស័យ​បាន​ធ្វើ សកម្មភាព ប្រើ​រូបភាព ធ្វើ​ជា​ខ្ចី​ទូរស័ព្ទ​និយាយ​កុម្ម​ង់​អីវ៉ាន់​មាន​តម្លៃ របស់​ជន​រង​គ្រោះ​បន្តិច ហើយ​ឆ្លៀតឱកាស​ពេល​ម្ចាស់​កំពុង​ទូរស័ព្ទ មួយ​គ្រឿង​ផ្សេង​ទៀត ភ្លេចខ្លួន​ក៏​យក​ទូរស័ព្ទ​កំពុងនិយាយ​នោះ​គេចខ្លួន បាត់​តែ​ម្តង​។

ប្រភព​បាន​បន្ត​ថា បន្ទាប់​មក​នៅ​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​៤ ខែឧសភា ជនសង្ស័យ​ដដែល គ្រោង​ធ្វើ​សកម្មភាព​(​ឆបោក​) ទៅ​លើ​ជន​រង​គ្រោះ​ទី​២ ឈ្មោះ ខឿន ប៊ុ​ន​ហាក់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​បើក​ភោជនីយដ្ឋាន មាន​អា​ស័​យ​ដ្ឋា​ន​នៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយ​ដង្គំ ក្រុង​/​ខេត្តសៀមរាប បន្ត​ទៀត ខណៈ​ពេល​នោះ ជន​រង​គ្រោះ​ទី​១ ឃើញ​ហើយ​ចំណាំ​មុខ​ជនសង្ស័យ​បាន ក៏​រាយការណ៍​មក​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្វាយ​ដង្គំ​។  លោក​អនុសេនីយ៍ទោ ក៏​បាន​ដឹកនាំ​កម្លាំង​ចេញ​អន្តរាគមន៍ និង​សុំ​គោលការណ៍​ពី​លោក​អធិការ​នគរបាល​ក្រុង​ក៏​ដូច​ជា​លោក​អធិការរង​ទទួល​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប ដើម្បី​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ នាំ​យក​មក​សួរនាំ​នៅ​ប៉ុស្តិ៍​បាន​ភ្លាម​ៗ​ផង​ដែរ​។

លោក​បាន​បន្ត​ថា ជនសង្ស័យ ឈ្មោះ មាស សា​រិ​ន (​ហៅ​ថា​ណា​ន់​) ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​សន្សំ​កុសល​១ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌមានជ័យ ក្រុងភ្នំពេញ​។ លោក​បាន​បន្ថែម​ថា យោង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ បាន​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​(​ឆបោក​) ជា​ច្រើន​ករណី​ពិតប្រាកដ​មែន​។ គិត​ត្រឹម​ថ្ងៃ​ទី​៤ ខែឧសភា​នេះ នគរបាល​បាន​រក​ឃើញ និង​ទទួល​ពាក្យបណ្តឹង​បន្ថែម​ពី​ជន​រង​គ្រោះ​ចំនួន​០៤​ករណី​ហើយ ដែល​ជន​រង​គ្រោះ​ទាំងអស់​រង​គ្រោះ​ចាញ់បោក ដោយ​សកម្មភាព​(​ឆបោក​)​ទម្រង់​ដូច​ៗ​គ្នា​ខាងលើ​នេះ​។ យោង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​និង​ចម្លើយ​សារភាព​របស់​ជនសង្ស័យ នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែឧសភា នេះ ត្រូវ​បាន​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​បាន​រៀបចំ​កសាង​សំណុំរឿង បញ្ជូន​ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០១៧​នេះ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕