ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ធម្មជាតិ​ក្នុងឆ្នាំនេះ សាហា.វ​ៗ​ដល់​ហើយ​…!

6 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ ភ្លៀង​មួយ​មេ​ធំ​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​ខ្លាំង បាន​បណ្ដាល​ឱ្យ​ផ្ទះ​ប្រជាពលរដ្ឋ ២​ខ្នង​បាក់​រលំ និង​ផ្ទះ​៥៩​ខ្នង​ទៀត​ប៉ើង​របើក​ដំបូល កាលពី​វេលា​ម៉ោង​៥​ល្ងាច

ខេត្តកណ្ដាល ៖ ភ្លៀង​មួយ​មេ​ធំ​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​ខ្លាំង បាន​បណ្ដាល​ឱ្យ​ផ្ទះ​ប្រជាពលរដ្ឋ ២​ខ្នង​បាក់​រលំ និង​ផ្ទះ​៥៩​ខ្នង​ទៀត​ប៉ើង​របើក​ដំបូល កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​៤ ឧសភា នៅ​ឃុំ​ចំនួន​បី​ក្នុងស្រុក​ពញាឮ​។ អាជ្ញាធរ​ស្រុក​ពញាឮ បានឱ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​៤ ឧសភា មាន​បាតុភូត​ធម្មជាតិ  ភ្លៀង​មួយ​មេ​ធំ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​ខ្លាំង បោកបក់​មក​ចំ​លើ​ភូមិសាស្ត្រ ឃុំ​ចំនួន​បី ក្នុងស្រុក​ពញាឮ បណ្ដាល​ឲ្យ​រលំ​ផ្ទះ​ចំនួន​ពីរ​ខ្នង និង​ប៉ើង​ដំបូលផ្ទះ ចំនួន​៥៩​ខ្នង​ទៀត ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​មាន​មនុស្ស​រង​របួសធ្ងន់ និង​ស្លាប់​នោះ​ទេ​។

យោង​តាម​របាយការណ៍ របស់​នគរបាល​ស្រុក​បាន​ឲ្យ​ដឹង​ថា ឃុំ​ដែល​រង​គ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​មាន ៖ ១-​ឃុំ​ភ្នំ​បាត របើក​ដំបូល សរុប​៣៥​ខ្នង ប្រភេទ​ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​។ ២-​ឃុំ​ជ្រៃ​លាស់ របើក​ដំបូល សរុប ៣​ខ្នង​ប្រភេទ​ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​។ ៣-​ឃុំ​កំពង់​អុស របើក និង​រលំ​ផ្ទះ សរុប​២៣​ខ្នង ប្រភេទ​ផ្ទះ​ឈើ​ប្រក់​ស័ង្កសី និង​រលំ​ទាំងស្រុង ចំនួន​ពីរ​ខ្នង​ទៀត​។ ប៉ុន្តែ​មិន​មាន​មនុស្ស រង​គ្រោះ​ដល់​អាយុជីវិត​ទេ​។ នៅ​រសៀល​ថ្ងៃ​ដដែល​នោះ​ដែរ ករណី​រន្ទះបាញ់​បណ្តាល​ឲ្យ​ងាប់​គោ​ញី​មួយ​ក្បាល​កើតហេតុ​នៅ​ចំណុច​កោះ​ខ្ចៅ ភូមិ​តា​ស្គរ ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ម្ចាស់​គោ​ឈ្មោះ ហេង ថុ​ន ភេទ​ប្រុស​អាយុ​៥៥​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​តា​ស្គរ ឃុំ​សារិកាកែវ ស្រុក​ល្វាឯម​៕