ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្រាំ​លែង​បាន​! គឹ​ម លី​ហ្សា ដាក់​ទៅ​ចុក​ៗ ផ្តាំ​អ្នក​ដែល​យក សឿ សុធា​រ៉ា ទៅ Live រកស៊ី​កុំ​ឆ្លៀតឱកាស​​ចង់​ចំណេញ​ពេក

1 ឆ្នាំ មុន
  • ភ្នំពេញ

ប៉ុន្មាន​ថ្ងៃ​មក​ហើយ ឃើញ​ថា ចាប់តាំងពី​អតីត​តារា​សម្ដែង​អ្នក​នាង សឿ សុធា​រ៉ា ជួប​ទុក្ខ​ធំ​ដែល​ម្ដាយ​របស់​ខ្លួន​ទទួលមរណភាព​មក អ្នក​នាង​បាន​និយាយ​រៀបរាប់​ខ្ទេច​គ្មាន​សល់ បើក​កកាយ​អំពី​ជីវិត​បច្ចុប្បន្ន​របស់​នាង ដែល​កំពុង​តែ​ជួប

រាជធានី​ភ្នំពេញ ៖ ប៉ុន្មាន​ថ្ងៃ​មក​ហើយ ឃើញ​ថា ចាប់តាំងពី​អតីត​តារា​សម្ដែង​អ្នក​នាង សឿ សុធា​រ៉ា ជួប​ទុក្ខ​ធំ​ដែល​ម្ដាយ​របស់​ខ្លួន​ទទួលមរណភាព​មក អ្នក​នាង​បាន​និយាយ​រៀបរាប់​ខ្ទេច​គ្មាន​សល់ បើក​កកាយ​អំពី​ជីវិត​បច្ចុប្បន្ន​របស់​នាង ដែល​កំពុង​តែ​ជួប​ផល​លំបាក​ជា​ខ្លាំង​ផ្នែក​ជីវភាព​ប្រចាំ​ថ្ងៃ​ស្ទើរតែ​ផុត​ជីវិត​ក៏​មាន​ដែរ មិនតែប៉ុណ្ណោះ ហើយ​ថែម​ទាំង​មាន​បំណុល​វ័ណ្ឌ​.​ក​ជាប់​ខ្លួន​រាប់​ម៉ឺន​ដុល្លារ​ទៀត​ផង​។

ក្រោយ​ចាត់ចែង​ពិធីបុណ្យ​ស​.​ព និង​៧​ថ្ងៃ​ជូន​ម្ដាយ​ចប់​សព្វគ្រប់ តារា​សម្ដែង សឿ សុធា​រ៉ា ស្នាក់​នៅ​វត្ត​អារាម ដើម្បី​រង់ចាំ​ធ្វើបុណ្យ​គម្រប់ ១០០ ថ្ងៃ​ជូន​ម្ដាយ​ជាទី​ស្រឡាញ់​។ ដោយឡែក​ក្នុង​រយៈពេល​នេះ គេ​ឃើញ សឿ សុធា​រ៉ា បាន​បង្ហាញមុខ​ក្នុង​វី​ដេ​អូ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដើម្បី​ប្រូ​ម៉ូត​ផលិតផល​ផ្សេង​ៗ​ជាដើម​។

ហើយ​ថ្មី​ៗ​នេះ​ផង​ដែរ ក្រោយ​ពី​បានឃើញ​អ្នក​នាង សឿ សុធា​រ៉ា ចេញ​មុខ​មក​និយាយ​នៅ​ក្នុង​វី​ដេ​អូ​ឡាយ​ភ្លាម ឃើញ​ដូច​ជា​ទើសភ្នែក​ខ្លាំង​ពេក ស្រាប់តែ​តារា​សម្ដែង​ល្បីឈ្មោះ​មួយ​រូប​នោះ គឺ​អ្នក​នាង គឹ​ម លី​ហ្សា មិន​អោបដៃ​ឈរ​មើល​នឹង​ភ្នែក ក៏​បាន​បង្ហោះ​រូប​របស់​អ្នក​នាង សឿ សុធា​រ៉ា មួយ​សន្លឹក រួច​ភ្ជាប់​ជាមួយ​សារ​ប៉ុន្មាន​ឃ្លា​សុំ​ចិត្ត​ម្ចាស់​អាជីវកម្ម​ទាំងឡាយ​ឈប់​បន្ត​យក សឿ សុធា​រ៉ា ទៅ​ឡាយ​លក់​នេះ​លក់​នោះ​តទៅ​ទៀត រង់ចាំ​រួច​បុណ្យ ១០០ ថ្ងៃ​ម្ដាយ​នាង​សិន​។

ដោយនៅ​ក្នុង​ខ្លឹមសារ​ខាងលើ​នោះ អ្នក​នាង​គឹ​ម លី​ហ្សា បាន​និយាយ​រៀបរាប់​បែប​នេះ​ថា «​សូម​ឱ្យ​ម្ចាស់​អាជីវកម្ម​ទាំងអស់​មេត្តា​ទុក​គាត់​ឱ្យ​ស្ងប់ស្ងាត់ រក្សាសីល​នៅ​វត្ត​សិន​ទៅ បើ​ជួយ​ជា​លុយ​ក៏​ជួយ​គាត់​ទៅ កុំ​យក​គាត់​មក​ធ្វើ​អាជីវកម្ម​ពេល​នេះ Live លក់​នេះ លក់​នោះ please ចាំ​ផុត ១០០ ថ្ងៃ​ម្តាយ​គាត់​សិន​ទៅ​»​។

ឃើញ​ដូចនេះ​ហើយ ក៏​មាន​ពុក​ម៉ែ​បងប្អូន​មិន​តិច​នាក់​នោះ​ទេ នាំ​គ្នា​ចូល​ទៅ​ខ​មិន​លើក​ឡើង​ពី​មួយ​ទៅ​មួយ​ថា «​ត្រូវ បើ​មិន​យក​គាត់​មក​ឡាយ មិន​មាន​អ្នក​ជួយ​គាត់​ទេ ព្រោះ​គេ​អត់​សូវ​ដឹង​ថា គាត់​លំបាក​យ៉ាងម៉េច​ទេ ចឹ​ង​យក​គាត់​មក​ឡាយ​ហ្នឹងហើយ បាន​មាន​គេ​ដឹង​ជួយ​ថវិកា​ដល់​គាត់ យក​គាត់​ទៅ​ព្យាបាល​បាន ភ្លាម​ៗ​ចឹ​ង​មាន​គេ​អាណិត​គាត់​ច្រើន​» «​បង​និយាយ​ត្រូវ​ណាស់ យក​គាត់​មក​បកស្រាយ អាសូរ តែ​គាត់​មាន​សតិ​ធម្មតា​ទៅ​មិន​ថា​ទេ តែ​នេះ​និយាយ​ទៅ​មុខ​ទៅ​ក្រោយ កាន់តែ​ធ្វើ​អោយ​គាត់​មាន​កំហុស យ៉ាប់​ណាស់​មនុស្ស​អើយ​មនុស្ស ដោយសារ​តែ ទាក់ទាញ​ចំណាប់អារម្មណ៍​មិន​គិត​អោយ​វែង​ឆ្ងាយ​» «​ខ្ញុំ​គិត​ដូច​បង​ចឹ​ង គាត់​ពេល​នេះ​មើលទៅ​ដូច​ជា​មនុស្ស​បាត់បង់​សតិអារម្មណ៍ និយាយ​អ្វី​លើសលស់ មិន​សម​យក​គាត់​មក Live ដើម្បី​តែ​ផលប្រយោជន៍​ខ្លួនឯង​នោះ​ទេ បើសិនជា​ចង់​ជួយ​គាត់​មែន​ជួយ​ជា​លុយ ទៅ​»​។

អ្នកខ្លះ​ទៀត​ក៏​បាន​លើង​ឡើង​ថា «​ដឹង​ហើយ លឺ​ហើយ​ថា គាត់​មាន​បញ្ហា​សតិអារម្មណ៍ បែរជា​យក​គាត់​មក ដើម្បី​ប្រយោជន៍​ខ្លួនឯង​ទៅ​វិញ មានចិត្ត​គិត​គាត់​ខ្លះ​ទេ? មាន​គិតដល់​អារម្មណ៍​កូន​ៗ​របស់​គាត់​ខ្លះ​ទេ? ក្មេង​ៗ​គ្នា​ទៅ​រៀន​អាច​នឹង​ជួប​បញ្ហា​ត្រូវ​មិន​ភក្តិ​សើចចំអក ឬ​ប៉ះពាល់​ដល់​ផ្លូវចិត្ត​ក្មេង ដោយ​ប្រការ​ណាមួយ​ក៏​ថា​បាន មុន​ចង់បាន​ផលប្រយោជន៍ គួរតែ​គិត​បន្តិច​ទៅ​ណា​» «​សូមកុំ​យក​ទុក្ខ​លំបាក​ទាញ​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន ត្រូវ​ចេះ​យកចិត្ត​ខ្លួនឯង​ដាក់​ក្នុង​ចិត្ត​អ្នក​ដទៃ​ផង ពេល​នេះ​គាត់​ពិតជា​មានការ​លំបាក​ខ្លាំង​ណាស់​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ