ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គង់ ចាន់​ស្រី​មុំ និង ដេ​វីត ចេញ​មុខ​សុំ​ទោស ក្រោយ​​ដឹងខុស​រឿង​ប្រើ​ពាក្យ​មិន​សមរម្យ​ទៅ​លើ​ព្រះ​អង្គ​ម្ចាស់​ព្រុយ​ណេ

1 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​មុន​នេះ​បន្តិច ពិធីករ​ដ៏​ល្បីឈ្មោះ​លោក ដេ​វីត និង​តារា​សម្ដែង​ស្រី​អ្នក​នាង គង់ ចាន់​ស្រី​មុំ ចេញ​មុខ​សុំ​ទោស​មហាជន​ជា​សារ​ធារ​ណៈ និង​ទទូច​សុំ​ឲ្យ​ផ្ដល់​ឱកាស​ជូន​អ្នក​ទាំង​ពីរ​ម្ដងទៀត ក្រោយ​បាន​ឆាត​តាម​រយៈ​បណ្ដាញ​សង្គម Instagram ទៅ​កាន់​ព្រះ​អង្គ​ម្ចាស់

រាជធានី​ភ្នំពេញ ៖ នៅ​មុន​នេះ​បន្តិច ពិធីករ​ដ៏​ល្បីឈ្មោះ​លោក ដេ​វីត និង​តារា​សម្ដែង​ស្រី​អ្នក​នាង គង់ ចាន់​ស្រី​មុំ ចេញ​មុខ​សុំ​ទោស​មហាជន​ជា​សារ​ធារ​ណៈ និង​ទទូច​សុំ​ឲ្យ​ផ្ដល់​ឱកាស​ជូន​អ្នក​ទាំង​ពីរ​ម្ដងទៀត ក្រោយ​បាន​ឆាត​តាម​រយៈ​បណ្ដាញ​សង្គម Instagram ទៅ​កាន់​ព្រះ​អង្គ​ម្ចាស់ Abdul Mateen ព្រះរាជ​បុត្រា​របស់​ព្រះ​ចៅ​ស៊ុ​ល​តង់ ព្រះមហាក្សត្រ​ប្រទេស​ព្រុយ​ណេ ដា​រូ​សា​ឡឹម ដោយ​ប្រើប្រាស់​ភាសា​លេងសើច​ជ្រុលជ្រួស​មិន​សមរម្យ​។

ទន្ទឹម​នឹង​នេះ មហាជន​ជា​ច្រើន​បាន​សម្ដែង​ការ​ខឹងសម្បា និង​ហួសចិត្ត​យ៉ាង​ខ្លាំង រហូត​មានការ​ថតចម្លង​យក​ទៅ​ចែកចាយ​បន្ត​នៅ​លើ​បណ្ដាញ​សង្គម​នានា​យ៉ាង​ផុសផុល ជាមួយ​មតិ​បង្ហាញ​ការ​ប្រតិកម្ម​ដូច​ទឹកបាក់​ទំនប់​។ យ៉ាងណាមិញ ក្រោយ​រឿងរ៉ាវ​ខាងលើ បែកធ្លាយ និង​មានការ​ចែកចាយ​បន្ត​ជា​ច្រើន រួម​ទាំង​ដឹង​ថា ខ្លួន​ខុស ទើប​នា​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២២ នេះ លោក ដេ​វីត និង​អ្នក​នាង​គង់ ចាន់​ស្រី​មុំ បាន​ចេញ​មុខ​សុំ​ទោស​មហាជន​ជា​សារ​ធារ​ណៈ និង​ទទូច​សុំ​ឲ្យ​ផ្ដល់​ឱកាស​ដល់​ទាំង​ពីរ​ជា​ថ្មី​ម្ដងទៀត ដើម្បី​ជា​ការ​កែខ្លួន​ជា​ថ្មី​។

នេះ​បើ​យោង​តាម​សំ​ណេ​រ​សុំ​ទោស​មហាជន លោក ដេ​វីត បាន​រៀបរាប់​ថា «​ខ្ញុំបាទ ពិតជា​សូមទោស​នូវ​រាល់​ទ​ង្វើ​គ្រប់យ៉ាង​ដែល​បាន​កើតឡើង ដូចដែល​អ្នក​ទាំងអស់​គ្នា​បានឃើញ​នៅ​ក្នុង​វី​ដី​អូ​។ ខ្ញុំបាទ ពិតជា​សោកស្តាយ​ណាស់ ដែល​មានរឿង​នេះ​កើតឡើង ហើយ​ធ្វើ​អោយ​ប៉ះពាល់​ដល់​អ្នក​ទាំងអស់​គ្នា​យ៉ាងធ្ងន់ធ្ងរ​។ ដោយ​ហេតុតែ​ខ្ញុំបាទ លេងសើច​ជ្រុលជ្រួស​លើស​ដែន​កំណត់ ពុំ​បាន​គិត​ដិត​ដល់ ហើយ​ក៏​មិន​នឹក​ស្មានថា វី​ដេ​អូ​នេះ ត្រូវ​បាន​ផុស​ជា​សាធារណៈ​ដែរ​។ បន្ទាប់​ពី​បាន​បង្ហោះ​ប្រមាណ​១០​នាទី ខ្ញុំបាទ បាន​ភ្ញាក់រលឹក​ក៏​លុប​ចោល​ភ្លាម​ៗ តែ​មិន​នឹក​ស្មានថា រឿង​នេះ​បាន​ធ្វើ​អោយ​បងប្អូន​ប្រតិកម្ម​យ៉ាង​ខ្លាំង​។ នេះ​ជា​មេរៀន​ធំ​មួយ​សម្រាប់​ខ្ញុំបាទ ហើយ​ខ្ញុំបាទ ដឹង​ថា កំហុស​នេះ​ពិតជា​មិន​អាច​លើកលែង​អោយ​បាន តែ​សូម​ចិត្ត​បងប្អូន​ទាំងអស់​យោគយល់ និង​អនុគ្រោះ ព្រោះ​ខ្ញុំបាទ ពុំដែល​មានគំនិត​មា​ក់​ងា​.​យ បន្ទោស​បន្ទាប ជាតិ​សាសន៍ ឬ​ទៅ​លើ​បុគ្គល​ណាមួយ​ឡើយ​។ អាស្រ័យ​ហេតុនេះ សង្ឃឹម​ថា បងប្អូន​ទាំងអស់​គ្នា លើកលែងទោស និង​ផ្តល់​ឱកាស​អោយ​ខ្ញុំបាទ​ផង​ចុះ​»​។

ចំណែកឯ​អ្នក​នា ង​គង់ ចាន់​ស្រី​មុំ វិញ ក៏​បាន​ធ្វើការ​ស៊ែរ​ផុស​លោក​ដេ​វីត ដោយ​ភ្ជាប់​ជាមួយ​សំ​ណេ​រ​លើក​ឡើង​ថា «​សុំ​ទោស រាល់​កំហុស​គ្រប់យ៉ាង​ដែល​ពួក​យើង​លេង​ដោយ​អ​ចេតនា និង​មិន​បាន​គិត សង្ឃឹមថា​គ្រប់​គ្នា​នឹង​លើកលែង ហើយ​ផ្តល់​ឱកាស​ម្តងទៀត​»​។

តាម​រយៈ​បទ​សម្ភាសន៍ លោក ដេ​វីត បាន​ចេញ​មុខ​បកស្រាយ​ថា ការ​លេងសើច​នេះ មិន​មាន​ចេតនា​ប្រព្រឹត្តិ​ឡើយ គឺ​កើតឡើង​ដោយ​អ​ចេតនា​។ លោក​និយាយ​ថា ដើមហេតុ​ដំបូង​ឡើយ គឺ​កើតឡើង​ដោយ​ការ​ថត​លេង​ប៉ុណ្ណោះ ពេល​នោះ​អ្នក​នាង គង់ ចាន់​ស្រី​មុំ បាន​ថត​យក​ផុស​លើ​បណ្ដាញ​សង្គម​ក្នុង​ន័យ​លេងសើច ដោយ​មិន​បាន​គិត​ថា ប៉ះពាល់​ធ្ងន់ធ្ងរ​ឡើយ​។ បន្ទាប់​មក​ត្រឹម​រយៈពេល​១០​នាទី​ប៉ុណ្ណោះ លោក​ក៏​បាន​ឆាត​ទៅ​អ្នក​នាង គង់ ចាន់​ស្រី​មុំ ឲ្យ​លុប​វី​ដេ​អូ​នោះ​ចោល ព្រោះ​គិត​ថា វា​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​។ លោក​ក៏​បាន​ទទួលស្គាល់​កំហុស​ដ៏​ធំ​មួយ​នេះ​ថា វា​ពិតជា​ខុស​ខ្លាំង​មែនទែន តែ​លោក​គ្មាន​ចេតនា​ឲ្យ​កើតរឿង​នេះ​ឡើយ​។

ជា​ចុង​ក្រោយ ពិធី​ក៏​ដ៏​ល្បីឈ្មោះ លោក ដេ​វីត បាន​ទទូច​សុំ​ឱកាស​ក្នុង​ការ​កែខ្លួន​ជា​ថ្មី​ពី​សំណាក់​មហាជន និង​លើក​ម្រាមដៃ​១០​សុំ​ទោស និង​សុំ​ព្រះ​រាជទាន​ទោស​ដដែល​ៗ​រាល់​កំហុស​ខុសឆ្គង​ទាំង​ឡាយ ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ព្រះ​អង្គ​ម្ចាស់ ជា​ពិសេស​បងប្អូន​មហាជន​ខ្មែរ​ទាំងមូល​។

គួរ​រំលឹក​ថា ៖ ផ្ទុះ​ប្រតិកម្ម​! អ្នកសិល្បៈ​២​ដួង​រង​ការ​រិះគន់​យ៉ាង​ចាស់ដៃ ក្រោយ​ឆាត​ទៅ Instagram របស់​ព្រះ​អង្គ​ម្ចាស់​ព្រុយ​ណេ ដោយ​ប្រើ​ភាសា​មិន​សមរម្យ​(​វី​ដេ​អូ​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ